មន្ទី​រជូនដំណឹង​ផ្អើល​អស់អ្នក​ស្រុក​​សម្រប​​ខ្លួន​អនុ​ញ្ញ​ត​រថយន្ត​ចូលមក​ដឹក​កសិផល​ធម្មតា​វិញ​

410
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​ ៖ មន្ទី​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មាន​ជ័​បានចេញ​នៅ​សេចក្តីជូនដំណឹង​មួយ​លេខ មិន​អនុ​ញ្ញ​ត​ឱ្យ​រថយន្ត​ធុន​ធំ​ថៃ​ចូលធ្វើ​អាជីវកម្ម​ដឹក​កសិផល ផ្អើល​អស់អ្នក​ស្រុក​នៅក្នុង​តំបន់​ដែល​កំពុង​សប្បាយ​និង​ការប្រមូល​កសិផល​នា​រដូវ​នេះ មានការ​ប្រតិកម្ម​និង​ការរិះគន់​ខ្លាំង​ផង​នោះ មួយថ្ងៃ​បន្ទាប់​បាន​សម្រប​ខ្លួន​និង​មិន​អនុវត្តន៍​លើ​សេចក្តីជូនដំណឹង​នេះ​វិញ​។​

ប្រតិកម្ម​និង​ការរិះគន់​ពី​មហាជន​នេះ ខណៈ​សេចក្តីជូនដំណឹង​មួយ​ដោយ​មន្ទី​សាធារណៈការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះហត្ថលេខា​ដោយ​លោក ឈឿង ផល្លាង ប្រធាន​មន្ទី ចុះ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៩ ស្តីពី​ការបញ្ឈប់​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​រថយន្ត​ដឹកទំនិញ​ធុន​ធំៗ​របស់​ថៃ​ចូលធ្វើ​អាជីវកម្ម​ដឹក​កសិផល​ផ្សេងៗ​នៅក្នុង​ខេត្ត​នេះ ដោយយោង​ក្របខណ្ឌ​ថ្នាក់ជាតិ ដោយ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ទ​ទូល​បាន​សិទ្ធ​ប្រទាន​ពី​រាជរដ្ឋាភិបាល នាពេល​ចុងក្រោយ​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា​ព្រមព្រៀង​រវាង​ក្រសួង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ​ថៃ លើ​សេចក្តី​បន្ថែម​ទី​២​នៃ​អនុស្សរណៈ​ទី​២ ស្តីពី​ការ​ប្លា​ស់​ប្តូរ​សិទ្ធ​ចរាចរណ៍​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ដែល​ប្រទេស​នីមួយៗ​មាន​សិទ្ធ​ស្មើក្នា​ក្នុង​ការចេញ​ចំនួន​កូតា​យានយន្ត​បានតែ​១៥០​គ្រឿង សម្រាប់​ប្រភេទ​ដឹកទំនិញ​និង​ប្រភេទ​ដឹក​អ្នកដំណើរ មិនមាន​ពេល​កំណត់ ហើយ​ឆ្លងកាត់​បានតែ​ច្រកទ្វា ប៉ោយប៉ែត​-​អរញ្ញ​ប្រាថេត​ប៉ុណ្ណោះ​។​

ដោយ​បច្ចុប្បន្ន​ក្នុង​ខេត្ត​មួយ​នេះ​មាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ​របស់​ថៃ​ចូលមក​ដឹក​កសិផល​ហូ​ស​ដែន​កំណត់​និង​មិនមាន​ច្បាប់​ត្រឹមត្រូវ​និង​ខុស​លក្ខណៈ​បច្ចេកទេស​យានយន្ត ដែល​កំណត់ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ បង្ក​ឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ម្យ៉ាងទៀត​រថយន្ត​រប​ស់​ថៃ​ចូលមក​ដឹក​កសិផល​ទាំងនោះ​ពំ​ុ​មាន​លិខិតអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ក្នុងការ​អនុញ្ញាត​រថយន្ត​បរទេស ពិសេស​មាន​ចំនួន​ច្រើន បើកបរ​ចេញចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​អចិ​ន្ត្រៃ​ក្រៅពី​កូតា ដែល​មានចែង​ក្នុង​អស្ស​រណៈ​។​

បន្ទាប់ពី​មានការ​រិះគន់​ពី​មហាជន​ខ្លាំង មួយថ្ងៃ​បន្ទាប់​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​នេះ​នូវ​ថ្ងៃទី​៤​ខែ​ឆ្នាំ​ដដែល ចុះហត្ថលេខា លោក​ប្រធាន​មន្ទី​ដែរនោះ​បានធ្វើ​ការកែតម្រូវ ដោយយោង​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​កម្ពុជា​)​និង​ខេត្ត​សុរិន្ទ ខេត្ត​បុរី​រាំ​(​ថៃ​)​ចុះ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៥.២០១៧ មន្ទី​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​និង​មិន​អនុវត្តន៍​លើ​សេចក្តីជូនដំណឹង​មុន​។​ពោលគឺ​អនុញ្ញាតឱ្យ​រថយន្ត​ថៃ​ចូលមក​ដឹកជញ្ជូន​ទំនិញ​កសិផល​ក្នុង​ខេត្ត​នេះ​ធម្មតា​វិញ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម