បើកម៉ូតូ បុកគោយន្តកន្ត្រៃ ពីក្រោយ ស្លាប់ភ្លាមៗ

318
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ដោយគ្រោះថ្នាក់ចរាចណ៍ បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ។

មន្ត្រីនគរបាលក្នុងហេតុការណ៍ បានអោយដឹងថាហេតុការណ៍នោះបានកើតឡើងវេលាម៉ោង១៩ និង ៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម។ ជនរងគ្រោះមានឈ្មោះ រ៉ាន រ៉ាពេជ្រ ភេទប្រុសអាយុ១៧ឆ្នាំ បើកម៉ូតូធុនហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១AG០៥៦៥ មានទីលំនៅភូមិត្រពាំប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម (ស្លាប់) ។ បើកបុកគោយយន្ត្រៃពីក្រោយ ស្របទិសគ្នាពីលិចទៅកើត។

ចំណែក អ្នកបើរគោយន្តកន្ត្រៃឈ្មោះយ៉ាន យ៉េន ភេទប្រុស អាយុ៣៨ នៅភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

មន្រ្តីបន្តថា ក្រោយពិនិត្យនិងវាស់វែងកន្លែងកើតហេតុ សាសពប្រគល់ឲ្យក្រុមគ្រួសារ។ ដោយឡែកម៉ូតូ និង គោយន្តកន្ត្រៃ រក្សាទុកអធិការនគរបាលស្រុកសូទ្រនិគម រងចាំដោះស្រាយតាមផ្លូវច្បាប់៕B/