​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​លើក​ទី​១៣

1315
ចែករម្លែក
ដំណើរចាកចេញពីកម្ពុជារបស់សម្ដេចពិជ័យសេនា ទៀ បាញ់

ដោយ ៖ វិបុល/​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) លើក​ទី​១៣​។​

​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។​

​ការអញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ នាយ​ឧត្ដមសេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ថៃ​។​

​សូមបញ្ជាក់ថា គោលបំណង​នៃ​កិច្ចប្រជុំ​ខាងលើ​ផ្ដោត​យ៉ាងសំខាន់​លើ​ការពង្រឹង​ទំនាក់ទំនង និង​លើក​កំពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ជាពិសេស​ដើម្បី​រឹតចំណង​មិ​ត្ដ​ភាព និង​ពង្រីក​ដែន​កិច្ចសហប្រតិបត្ដិការ​។ ក្នុងនោះ​រួមមាន ផ្នែក​សន្ដិសុខ ការអភិវឌ្ឍន៍ និង​ដើម្បី​ទប់ស្កាត់​បង្ក្រាប​នូវ​រាល់​អំពើ​អសកម្ម និង​អំពើ​ខុសច្បាប់​នានា រួមទាំង​ស្វែងរក​ដំណោះស្រាយ និង​វិធានការ​រួមគ្នា ដើម្បី​រក្សា និង​ធានា​ឲ្យ​បាន​នូវ​ទំនាក់ទំនង​ល្អ ក្នុងការ​ជំរុញ​ឲ្យ​មាននូវ​សន្ដិភាព ស្ថិរភាព សន្ដិសុខ និង​ការអភិវឌ្ឍ នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម