នាឆ្នាំ២០២០ ផ្លូវជាតិលេខ២និងផ្លូវ​ជាតិលេខ២២ នឹងត្រូវបើកការដ្ឋាន​ សាងសង់ ឡើងវិញ

311
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ នៅឆ្នាំ២០២០ខាងមុខផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២ នឹងត្រូវបើកការដ្ឋានសាង​សង់ឡើងវិញ។

នៅក្នុងវេទិកាសំណេះសំណាលស្តីពីចល័តភាពក្នុងទីប្រជុំជន៖ ចូលរួមកែប្រែ និងវិនិយោគលើចរាចរណ៍និងការដឹកជញ្ជូនក្នុងទីប្រជុំជន នាព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានថា៖ សម្រាប់ការសាងសង់ផ្លូវជាតិលេខ២ឡើងវិញ និងផ្លូវជាតិលេខ២២ គឺគ្រឿងចក្រ បានមកដល់កម្ពុជាជាបណ្ដើរៗហើយ ។ សម្រាប់ថវិកាវិញ ក៏មានគ្រប់គ្រាន់អស់ដែរ រង់ចាំតែពេលវេលាដើម្បីស្នើសុំវត្តមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជាអធិបតីភាពតែប៉ុណ្ណោះ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា “ផ្លូវជាតិលេខ២នេះ គឺឆ្នាំ២០១៩នេះ មិនទាន់អាចបើកការដ្ឋានបានឡើយ ដោយសារពេលវេលា ។ យើងត្រូវស្នើសុំពេលវេលាសមស្រប របស់សម្ដេចនាយករដ្ឋមន្រ្តី។ អ៊ីចឹងខ្ញុំជឿជាក់ឆ្នាំ២០២០នឹងបើកការដ្ឋាន១០០ភាគរយ ។ ឆ្នាំ២០២០ បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ហើយ”៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម