ស្លាប់​៣​នាក់​បន្ទាប់ពី​នាវិក​នៅ​កំពង់ផែ​ភៀ​ល​ហា​បឺ​បាញ់​ជន​ស៊ីវិល​និង​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

344
ចែករម្លែក

​នាវិក​ម្នាក់​បាន​បាញ់​ជន​ស៊ីវិល ៣ នាក់ ដោយ​សម្លាប់ ២ នាក់​ក្នុងចំណោម​នោះ មុនពេល​បាញ់សម្លាប់​ខ្លួន​ឯង​នៅ​កំពង់ផែ​ភៀ​ល​ហា​បឺ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​មនុស្ស​រាប់ពាន់​នាក់​នឹង​មក​ប្រមូលផ្ដុំ​គ្នា​នៅឯ​មូលដ្ឋាន​យោធា​នេះ​ដើម្បី​រំលឹក​ខួប​លើក​ទី ៧៨ នៃ​ការទម្លាក់​គ្រាប់បែក​របស់​ជប៉ុន ដែល​បាន​ទាញ​សហរដ្ឋ​អាម៉េរិក​ចូលក្នុង​សង្គ្រាមលោកលើកទី ២​។​

​ឧ​ត្ត​មនា​វី​ឯក​លោក​រ៉ូបឺត ឆាត​វី​ក មេបញ្ជាការ​កងទ័ពជើងទឹក​តំបន់​ហា​វ៉ៃ បាន​និយាយថា អង្គភាព​នឹង​វាយតម្លៃថា​តើ​សន្តិសុខ​នឹងត្រូវ​ពង្រឹង​ឱ្យ​ប្រសើរ​ឬ​អត់​មុន​ពិធី​ប្រចាំឆ្នាំ​។ អ្នក​នៅរស់​ប្រហែល ១២ នាក់​នៃ​ការទម្លាក់​គ្រាប់បែក​ឆ្នាំ ១៩៤១ ត្រូវគេ​រំពឹងថា​នឹងចូលរួម រួមជាមួយ​ឥស្សរជន​និង​សមាជិក​អង្គភាព​។​

​លោក​ឆាត​វី​ក​និយាយថា​គាត់​មិនបាន​ដឹង​ពី​មូលហេតុ​នៅ​ពីក្រោយ​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​នៅឯ​កន្លែង​ផលិត​នាវា​នៅក្នុង​មូលដ្ឋាន​នោះទេ​។ ជនរងគ្រោះ​ទី​បី​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​លោក​ឆាត​វី​ក​និយាយថា គេ​នៅ​មិនទាន់​ដឹងថា​តើ​នាវិក​និង​ជន​ស៊ីវិល​ប្រុស​ទាំង ៣ នាក់​នោះ​មាន​ទំនាក់ទំនង​អ្វី​ឬ​មូលហេតុ​នៃ​ការបាញ់ប្រហារ​នោះទេ​។​

​លោក​ឆាត​វី​ក​និយាយថា “​យើង​មិនទាន់មាន​ការចង្អុលបង្ហាញ​ណាមួយ​នៅឡើយ​ទេ​ថា​តើ​ពួកគេ​ត្រូវ​បានកំណត់​មុខសញ្ញា ឬ គ្រាន់តែ​ជាការ​បាញ់ប្រហារ​ដោយ​ចៃដន្យ​”​។​

​នាវិក​នោះ​ត្រូវបាន​ចាត់​ឱ្យទៅ​បំពេញការងារ​ថែទាំ​នៅលើ​នាវាមុជទឹក​វាយប្រហារ​ល្បឿន​លឿន USS Columbia នៅឯ​មូលដ្ឋាន​ភៀ​ល​ហា​បឺ​។ ព័ត៌មាន​លម្អិត​អំពី​នាវិក​នេះ​មិន​ត្រូវបាន​ចេញផ្សាយ​ភ្លាមៗ​ទេ​៕ ដោយ ៖ កញ្ញាដាលីស

សន្តិសុខ​ត្រូវបាន​ពង្រឹង​នៅ​មូលដ្ឋាន​ភៀ​ល​ហា​បឺ

ទីតាំងផ្សាយពាណិជ្ជកម្ម