ប្រទេសតូហ្គោមានបំណងពង្រឹង​កិច្ចសហប្រតិប័ត្តិការជាមួយកម្ពុជា​​លើវិស័យកសិកម្ម

301
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្រោយបញ្ចប់មហាសន្និបាតអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសារបារាំង(AIMF)លើកទី៣៩ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលជួបសំណេះសំណាលធ្វើការដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ជាមួយសមាជិកសមាជិការនៃបណ្តាទីក្រុងប្រើប្រាស់ភាសារបារាំងដែលជាសមាជិករបស់AIMF។

ដោយឡែកកាលពីរសៀលថ្ងៃទី៤ធ្នូលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជួបសំណេះសំណាលនិងសំដែងការគូសមជាមួយអភិបាលក្រុងនៃប្រទេសតូហ្គោ ដែលនៅក្នុងជំនួបនោះភាគីទាំង២បានលើកឡើងនូវចំណុចល្អជាច្រើនដែលជាបទពិសោធន៏ក្នុងការអភិវឌ្ឍន៏ទីក្រុង។

ក្នុងនោះលោកអភិបាលក្រុងនៃប្រទេសតូហ្គោ បានលើកឡើងថា៖កម្ពុជាជាប្រទេសកសិកម្ម ដូច្នេះតូហ្គោចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនេះឲ្យបានខ្លាំងក្លាជាមួយកម្ពុជា ក៏ដូចជាមួយរាជធានីភ្នំពេញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងដែរថា៖រាជធានីភ្នំពេញត្រូវការដៃគូលើការពង្រឹងពង្រីកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មហើយរវាង កំរិតទីក្រុងនិងទីក្រុងយើងអាចផ្តល់កិច្ចសហការគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៏នៃទីក្រុងយើងទាំង២។លោកអភិបាលបានជំរាបជូនភ្ញៀវពីសក្ដានុពលទេសចរណ៏ដែលកម្ពុជាមានដូចជាប្រាង្គប្រាសាទ,ធម្មជាតិដ៏សម្បូរបែប តំបន់ឆ្នេ រមណីដ្ឋានធម្មជាតិដែលជាទេសចរណ៏វប្បធម៌ធម្មជាតិដ៏ទាក់ទាញសំរាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីគ្រប់តំបន់ឱ្យមកទស្សនា។

សូមបញ្ជាក់ថា៖មហាសន្និបាតអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសារបារាំង (AIMF)លើកទី៣៩បានបញ្ចប់ទៅប្រកបដោយជោគជ័យដែលមានតំណាងទីក្រុងប្រមាណ៤០២មកពី៤១ប្រទេសដែលពួកគេបានពិភាក្សាគ្នា,លើកពីបទពិសោធន៏នៃការអភិវឌ្ឍន៏ទី ក្រុងនិមួយៗ ជាពិសេសរយះពេល៤០ឆ្នាំនៃការអភិវឌ្ឍន៏ទីក្រុងភ្នំពេញដែលទីក្រុងមួយនេះបានឆ្លងកាត់ភាពខ្ទេចខ្ទាំដល់ចំណុចសូន្យនៃរបបប្រល័យពូជសាសន៏។តែពេលពេលនេះភ្នំពេញខុសពីភ្នំពេញកាលពី៤០ឆ្នាំមុនគឺមានការអភិវឌ្ឍន៏រីកចំរើនយ៉ាងខ្លាំងក្លាក្រោមការដឹកនាំរបស់សម្តេចតេជោជានាយករដ្ឋមន្ត្រី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម