​ប្រមុខ​រាជរដ្ឋាភិបាល​អបអរ សាទរ​ក្រុមកីឡា​ប៉េតង់​កម្ពុជា ​ដែល​ទទួលបាន​មេដាយមាស​

543
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​អបអរសាទរ​និង​កោតសរសើរ​កីឡា​ប៉េតង់​ដែល​ដណ្តើមបាន​មេដាយ​មាស​មួយ​គ្រឿងក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ ​នៅ​ប្រទេស​ហ្វីលីពីន​ ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ​១៣ ​ពិន្ទុ​ទល់នឹង​៤​ពិន្ទុ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​នៅក្នុង​ហ្វេ​សបុ​កថា​៖« អបអរសាទរ​និង​កោតសរសើរ​កីឡា​ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស​១​គ្រឿង​នៅ SEA Games 2019 ក្រោយ​ឈ្នះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ១៣-៤​ពិន្ទុ ។ ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា​ដណ្តើមបាន​មេដាយមាស ១​គ្រឿងក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន​ក្នុង​វិញ្ញាសា​៣​នាក់​ទល់នឹង​៣​នាក់​ឈ្នះ​ក្រុមកីឡា​ការិនី​របស់​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល​ពិន្ទុ​១៣​ទល់នឹង​៤​ នារសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែធ្នូ​នេះ​។​

​នេះ​គឺជា​មេដាយមាស​លើក​ទី​២​របស់​កម្ពុជា​ដែល​ដណ្តើមបាន​នៅ SEA Games លើក​ទី​៣០​ឆ្នាំ​២០១៩ ដែលមាន​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ បន្ទាប់ពី​កីឡា​គុន​ល្បុ​ក្កតោ​ដណ្តើមបាន​មេដាយមាស​១​គ្រឿង​ដែរ​កាលពីដើម​សប្តាហ៍ ​ដោយពេល​នេះ​កម្ពុជា​ឈ្នះ​មេដាយ​សរុប​កើន​ដល់ ២២ គ្រឿង​ហើយ ​រួមមាន​មាស ២ ប្រាក់ ៣ និង​សំរឹទ្ធិ​១៧​គ្រឿង ។ ជូនពរ​កូនក្មួយ​កីឡាករ កីឡាការិនី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​ជា​បន្តបន្ទាប់​ទៀត​» ។​

​គួរ​បញ្ជាក់ថា​ ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា​ដណ្តើមបាន​មេដាយមាស ១​គ្រឿង​នេះ​ក្នុង​វិញ្ញាសា​៣​នាក់​ទល់នឹង​៣​នាក់​។​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា​រួមមាន​កីឡា ការិនី ស្រ៊ាង សុរ៉ា​ឃីម​, ដួង ឌី​ណា​ ​និង​អ៊ុន ស្រី​យ៉ា​។​

​លទ្ធផល​នៃ​ការប្រកួត​វគ្គ​ជម្រុះ​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា​បាន​ជួប​ប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី​លើកដំបូង​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ១៣-១០ ។​ឈ្នះ​ក្រុម​ឥណ្ឌូណេស៊ី ១៣-១ ។ ឈ្នះ​ក្រុម​ហ្វីលីពីន ១៣-៥ និង វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឈ្នះ​ក្រុម​ឡាវ ១៣-៩ ។ ឆ្លង​ចូល​វ​គ្គផ្ដា​ច់​ព្រ័ត្រ​ត្រូវ​ជួប​ក្រុម​ម៉ាឡេស៊ី​ដោយបាន​យកឈ្នះ ១៣-៤ ។​

​នេះ​គឺជា​មេដាយមាស​លើក​ទី​២​ហើយ​សម្រាប់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​SEA Games​លើក​ទី​៣០​ឆ្នាំ​២០១៩ ​ដែលមាន​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ បន្ទាប់ពី​កីឡា​គុន​ល្បុ​ក្កតោ​ដណ្តើមបាន​មេដាយមាស​១​គ្រឿង​កាលពីដើម​សប្តាហ៍​។​

​គិត​ត្រឹម​រសៀល​ថ្ងៃទី៥ ខែធ្នូ នេះ កម្ពុជា​ឈ្នះ​មេដាយ​សរុប​ចំនួន ២២ គ្រឿង​ហើយ ​រួមមាន​មេដាយមាស ២, ​មេដាយប្រាក់​៣ និង មេដាយសំរឹទ្ធិ ១៧​គ្រឿង​៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម