​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​បញ្ជាក់ជូន​អ្នក​ចេះតែ​ថា​អត់​ចេះ​ធ្វើ​

444
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​លោក​សំលាង​ទ្រី​កាលពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៩​បានបញ្ជាក់​ជូន​”​អ្នក​ចាំតែ​ថា​អត់​ចេះ​ធ្វើ​”​ដែល​រិះ​គុណ​ក្នុងន័យ​វាយប្រហារ​មន្ត្រី​រដ្ឋាភិបាល​កំពុង​កសាង​សមិទ្ធផល​ជាច្រើន​ក្នុង​ខេត្ត​។​

​លោក​សំលាង​ទ្រី​បាន​បញ្ជាក់ថា​”​គ្រាន់តែ​ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​នឹង​ខិតខំ​ធ្វើការ​ថែទាំ​និង​ជួសជុល​ផ្លូវ​ទាំងអស់​ក្នុង​ខេត្តព្រះវិហារ​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​មិន​ឱ្យមាន​គ្រលុក​និង​សំបុកមាន់​ក៏​ខុស​ដែរ​។​ក្នុងនោះ​ដោយមាន​អ្នក​តាំងខ្លួន​ជា​អ្នកស្នេហាជាតិ​ក្នុង​ខេត្ត​ចេញ​មុខមក​Comment​ថា​ខ្ញុំ​និយាយ​យកតែ​ល្អ​អ្នកណា​ក៏​ចេះ​ដែរ​រួមទាំង​រូបគាត់​ហើយ​គាត់​បន្តទៀតថា​ផ្លូវ​ក្នុង​ខេត្ត​លិច​ដោយសារ​ទឹកភ្លៀង​ស្ទះលូ​រៀងរាល់ឆ្នាំ​”​។

​លោក​ប្រធាន​មន្ទីរ​សាធារណការ​បាន​បន្តថា​”​នាពេល​បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​អា​ជ្ញា​ធរ​ខេត្ត​កំពុង​មមាញឹក​ក្នុងការ​ជួសជុល​ថែទាំ​ផ្លូវថ្នល់​ក្នុង​ទី​រួម​ខេត្ត​ដូចជា​ការពង្រីក​ផ្លូវ​ធ្វើ​សួន​កណ្ដាល​បំពាក់​ដោយ​ភ្លើង​បំភ្លឺ​ផ្លូវ​អ៊ុត​កៅស៊ូ​A/C​។​ដើម្បី​ពង្រឹងគុណភាព​ផ្លូវថ្នល់​សាងសង់​លូបង្ហូរទឹក​ភ្លៀង​បន្ថែមទៀត​ពីលើ​ដែលមាន​ស្រាប់​និង​មាន​ផែន​ការសង់​ផ្លូវ​បេតុង​អមដោយ​លូ​អ៊ុយ​សង្ខាង​រួមជាមួយ​នឹង​ការត្រៀម​បំរុង​ដី​ទុក​សំរាប់​រៀបចំ​អាង​ចម្រុះ​ទឹក​កខ្វក់​នាពេល​អ​នា​គត់​ផងដែរ​”​។​


​មតិយោបល់​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ចុងក្រោយ​ចង់​បញ្ចា​ក់ថា​ការ​ឈឺឆ្អាល​និង​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​នោះ​ជាការ​ល្អប្រសើរ​ហើយ​។​ប៉ុន្តែ​ខ្ញុំ​សំណូមពរ​សូម​បង្វែរ​ពី​ការសន្និដ្ឋាន​ដោយ​ខ្វះ​អំណះអំណាង​ច្បាស់លាស់ ទៅជា​ការ​ចោទ​ជា​សំនួរ ឬ​ស្នើរ​ជា​សំណូមពរ​ឱ្យមាន​ការបកស្រាយ​ច្បាស់លាស់​វិញ​។

​ការសន្និដ្ឋាន​ដោយ​ខ្វះ​មូលដ្ឋាន​ឬ​ការគិត​ពិចារណា​អោយបាន​ម៉ត់ចត់​នោះ​វា​នឹងធ្វើ​ឱ្យ​បាត់​បង់គុណ​តំលៃ​ជាតិ​សាសន៍​ខ្លួនឯង​ហើយ​បើក​ឱកាសល្អ​ដល់​ជាតិ​សាសន៍​ដ៏​ទៃ​។​យើង​ស្រលាញ់​ខេត្តព្រះវិហារ​របស់​យេ​ី​ង យេ​ី​ង​ចូលរួមចំណែក​តាម​លទ្ធ​ភាព និង​សមត្ថភាព​រៀងៗ​ខ្លួន​ទាំងអស់គ្នា​។

​សូម​សុខ​សុវត្ថិភាព ភាពត្រជាក់ត្រជុំ ចម្រុងចម្រើន​កើតមាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ និង​ប្រជាជន​ខ្មែរ​ទាំងអស់គ្នា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម