ទម្លាប់​ប្រាំ​ដែល​អាចធ្វើឱ្យ​ឆាប់​ខូច​តម្រងនោម​!

1866
ចែករម្លែក

​ជួនកាល​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម​ដែល​អ្នក​អ​ចេតនា​មិន​ចាប់អារម្មណ៍​ដល់ ។​
​ ​
•​ទទួលទាន​ទឹក​តិច​
​ទម្លាប់​ខ្ជិល​ទទួលទាន​ទឹក នឹង​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​មិន​ត្រូវបាន​ផ្គត់ផ្គង់​គ្រប់​បរិមាណ ទឹក​ចាំបាច់ ។ ប្រការនេះ​នឹង​ជះឥទ្ធិពល​ដល់​មុខងារ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ និង ធ្វើឱ្យ​អ្នកមាន​ហានិភ័យ​កើត​ក្រួសតម្រងនោម ដូច្នេះ​ចូរ​រក្សា​ទម្លាប់​ទទួលទាន​ទឹក​ឱ្យបាន​២​លីត្រ ក្នុង​មួយថ្ងៃ ដើម្បី​ជួយ ឱ្យ​តម្រងនោម​ធ្វើការ​ដោយ​ល្អ​បំផុត ។​
​ ​
•​ទប់​នោម​
​នេះ​ជា​ទម្លាប់​ទូទៅ​របស់ មនុស្ស​ជាច្រើន ហើយ​មូលហេតុ​សំខាន់ គឺ​ដោយសារ​ការងារ​រវល់​ពេក ហេតុ នេះ ក៏​កើតជា​ទម្លាប់​អាក្រក់​នេះ ។ ទម្លាប់ ទប់​នោម នឹង​បង្ក​ការឆ្លង​មេរោគ​ផ្លូវ នោម និង​ជះឥទ្ធិពល​មិនល្អ​ដល់​តម្រង នោម​របស់​អ្នក យូរៗ​ទៅ​អ្នក​នូវ​ប្រឈម​នឹង​កើត​ជំងឺឆ្លង​មេរោគ រ៉ាំរ៉ៃ និង​ធ្វើឱ្យ ខ្សោយតម្រងនោម​ជា​ស្ថាពរ ។​

•​ទទួលទាន​ភេសជ្ជៈ​មាន ហ្គាស និង​មាន​អាល់កុល​ច្រើនពេក​
​អ្នកមាន​ដឹង​ទេ​ថា តម្រងនោម គឺជា​ផ្នែក​សំខាន់ ដើម្បី​សម្រួល​កម្រិត ភះ ក្នុង​រាងកាយ ហេតុនេះ​ការទទួល​ទាន ភេសជ្ជៈ​មាន​ហ្គាស​ច្រើនពេក ក្នុង​រយៈពេល​វែង​មួយ​នឹង​បង្កើត សម្ពាធ​ធំ​ឱ្យ តម្រងនោម​របស់​អ្នក និង​កើន​ខ្ពស់​នូវ ហានិភ័យ​ខូច​តម្រងនោម ។ ដូច្នេះ​គ្នា នេះដែរ ការ​ទទួលទាន​ភេសជ្ជៈ​មាន អាល់កុល​ច្រើន ដូចជា​ស្រា​, ស្រា​បៀរ​… ក៏​នឹង​ធ្វើឱ្យ​តម្រងនោម របស់​អ្នក ទ្រុឌទ្រោម ។​
​ ​
•​ប្រើ​ថ្នាំ​បន្ថយ​ការឈឺចាប់​ច្រើន​
​ថ្នាំ​បន្ថយ​ការឈឺចាប់​ទូទៅ មួយចំនួន​ត្រូវបាន​ទូន្មាន​មិនត្រូវ​ប្រើ​ជា ប្រចាំ ឬ​ប្រើ​ច្រើនដង​ក្នុង មួយថ្ងៃ ព្រោះ នឹង​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម និង ឥទ្ធិពល​ដល់​មុខងារ​ធ្វើការ​របស់​វា ៕ ប្រែ​សម្រួល​: រតនៈ​