​មេឃុំ​ស្រអែម​ទទួលស្គាល់​ដី​សាលា​អនុវិទ្យាល័យ​ខេ​មរ​តេ​ជោ​តាម​ឧ​បស​ម្ព័​ន

491
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ព័ត៌មាន​ថា​ដី​រដ្ឋ​ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​ខេ​មរ​តេ​ជោ​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​សំបក​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ត្រូវបាន​នាយ​ទា​ហ៊ាន​ម្នាក់​ដែល​បម្រើការ​ក្នុង​អង្គភាព​កងពលតូច​អន្តរា​គម​ន៏​លេខ​៨​ជា​អ្នករំលោភ​យក​ដី​នោះ​។​

​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​ឆ្លើយតប​ថា​លោក​ទទួលស្គាល់​តែ​ដី​ដែលមាន​ទទឹង​២០០​ម៉ែត្រ​នឹង​បណ្តោយ​១៧០​ម៉ែត​តាម​ឧ​បស​ម្ព័​ន​របស់លោក​ហូ​ចិ​ត្រា​នាយក​សាលាបឋមសិក្សា​ខេរ​តេ​ជោ​ដែល​លោក​បាន​ដាក់ជូន​ទៅឱ្យ​ការិយាល័យ​អបរំ​ស្រុក​ចូល​ជា​សារពើ​ភណ្ឌ​រដ្ឋ​ចំនួន​ទទឹង​២០០​មែត្រ​នឹង​បណ្តោយ​១៨០​ម៉ែត្រ​ដែលមាន​ផ្ទៃ​ក្រ​ស្មើរ​នឹង​៣៦.០០០​ការ៉េ​តែប៉ុណ្ណោះ​។​តែ​សម្រាប់​ដី​ដែល​លោកនាយក​សាលា​អនុវិទ្យាល័យ​ខេ​មរ​តេ​ជោ​បាន​លើកឡើងថា​ដី​សាលា​មាន​ទំហំ​២៧០​ម៉ែត្រ​គុណ​១៨០​ម៉ែត្រ​ដែលមាន​ផ្ទៃដី​ស្មើរ​នឹង​៤៨.៦០០​ម៉ែត្រ​នោះ​លោក​មិន​បានដឹង​ទេ​។​

​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​ដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ចុះ​វាស់វែង​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ​។​ក្នុងនោះ​រួមមាន​មន្ត្រី​ទី​១​លោក​មូល​ម៉ាប់​មេឃុំ​កន្ទួត​ទី​២​លោក​ប្រាក់​ភី​មេឃ​ស្រអែម​ទី​៣​លោក​ឩ​ត្ត​ម​សេនី​យ៏​ទោ​លី​ស៊ុន​មេបញ្ជាកា​កងពលតូច​អន្តរា​គម​ន៏​លេខ​៨​ទី​៤​។​

លោក​ប៉ិល​ស្រួយ​អនុប្រធាន​ការិយាល័យ​អបរំ​ស្រុក​ជាំ​ក្សាន្ត​ទី​៥​លោកប៉ា​ន់​នី​ម​មេភូមិ​ចំបក​សែន​ជ័យ​ទី​៦​លោក​ផេង​រ៉ា​ឌី​នាយក​សាលា​អនុវិទ្យាល័យ​ខេ​មរ​តេ​ជោ​ផ្ទាល់​តែម្តង​។​ទី​៧​លោក​ហូ​ចិ​ត្រា​នាយ​សាលាបឋមសិក្សា​នឹង​ដោយមាន​វត្តមាន​លោកគ្រូ​អ្នកគ្រូ​នាយក​នាយករង​នឹង​គណកម្មកា​សាលា​អនុវិទ្យាល័យ​នឹង​លោកគ្រូ​អ្នកគ្រូ​សាល​បឋមសិក្សា​ខាងលើ​ជាច្រើនរូប​ទៀត​បាន​ចូលរួម​ទទួល​ដឹងលឺ​ផងដែរ​។​

​តាម​ការ​ញ្ជា​ក់​ពី​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​បានឱ្យដឹងថា​ក្រោយ​កា​ចុះ​វាស់វែង​ទៅ​លើដី​ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​ខេ​មរ​តេ​ជោ​នោះ​ដោយ​ក្រុម​កា​ងា​របស់លោក​បាន​វាស់វែង​ឃើញ​ក្បាល់ដី​ទំហំ​ពិតប្រាកដ​មែន​គឺមាន​ទទឹង​ក្បាលដី​២០០​ម៉ែត្រ​គុណ​បណ្តោយ​១៨០​ម៉ែត្រ​ដែលមាន​ផ្ទៃ​ក្រឡ​៣៦.០០០​ម៉ែត្រការ៉េ​។​
​ដី​នោះ​ទៀតសោត​លោក​បាន​បញ្ជាក់ទៀតថា​ដោយមាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ផ្លូវ​ក្រាល​កៅស៊ូ​ចេញពី​មុខ​ទីបញ្ជាកា​កង​តូច​លេខ​៨​ឆ្ពោះទៅកាន់​ប្រាសាទព្រះវិហារ​ខាងលិច​ទល់នឹង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ខាងជើង​ទល់នឹង​ដី​ឈ្មោះ​យ៉េ​ង​ឌី​ណា​នឹង​ម៉ៅ​ស៊ីថន​ខាងត្បូង​ទល់នឹង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​។​

​ជាមួយគ្នា​នោះ​លោក​ប្រាក់​ភី​ក្រោយ​វាសវែង​ក្រុម​កា​ងារ​របស់លោក​ពិនិត្យ​គឺ​វា​ត្រូវ​រូ​វ​និង​ប្លង់​ដែល​លោក​ហូ​ចិ​ត្រា​នាយក​សាលាបឋមសិក្សា​ខេ​មរ​តេ​ជោ​បាន​ដាក់ជូន​ទៅឱ្យ​ការិយាល័យ​អបរំ​ស្រុក​ចូល​ជា​សារពើ​ភណ្ឌ​រដ្ឋ​ទៀតផង​លោក​បាន​បញ្ជាក់ទៀតថា​ចំពោះ​ដី​ដែលមាន​ក្នុង​ឩ​បស​ម្ធ័​ន​របស់លោក​ហូ ចិ​ត្រា​ដែលមាន​ទំហំ​ក្បាលដី​២០០​ម៉ែត្រ​គុណ​នឹង​បណ្តោយ​១៨០​ម៉ែត្រ​ដែលមាន​ផ្ទៃក្រឡា​ស្មើរ​នឹង​៣៦.០០០​ម៉ែត្រការ៉េ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​ដែល​ទទួលស្គាល់​ដោយ​មន្ទី​អបរំ​ស្រុក​រួចហើយ​។​

​បើ​បាត់​លោក​នឹង​ចេញមុខ​ដោះស្រាយ​នឹង​កា​ពារ​អោយ​ខាន​តែ​បាន​ក្នុងនាម​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន​នោះ​។​លោក​លើកឡើង​ទៀតថា​ហើយ​បើ​ដី​ថា​បាត់​ចំនួន​៧០​ម៉ែត្រ​ដែល​លោកនាយក​សាលា​បានលើកឡើង​ថា​បាត់​នោះៗ​លោក​មិន​ទទួលស្គាល់​នោះទេ​គឺ​លោក​ធ្វើ​អ្វី​ទៅតាម​ឯកសារ​ដែល​មានមក​តែប៉ុណ្ណោះ​។​

​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​បានបញ្ជាក់​ទៀតថា​ក្នុងកា​ចុះ​វាស់វែង​ដី​ខាងលើ​នោះ​គឺ​ក្រុម​របស់លោក​បាន​ពិនិត្យឃើញថា​មាន​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​ដោយ​ខាង​ប្រជា​ពលរ​ដ្ខ​បាន​យក​ដើម​ស្វា​យមក​ដាំ​ចូល​ព្រំដី​បែក​ខាងជើង​សាលារៀន​ខាងលើ​នោះ​មាន​រហូតដល់​ទៅ​៣៥​ដើម​ឯណោះ​។​ក្នុងនោះ​លោក​នឹង​ក្រុម​កា​ងារ​របស់លោក​ឱ្យគេ​កាប់​ឬក៏​គាស់​ដើ​ម្ប​ស្វាយ​ដែល​ដាំ​ចូលក្នុង​ដី​សាលារៀន​នោះ​ចេញ​ហើយៗ​ប្រជាពលរដ្ឋ​លោ​ក៏បាន​យល់ព្រម​ស្រុះស្រួល​គ្នា​ជាមួយ​អា​ជ្ញ​ធរ​អស់ហើយ​ដែរ​ក្នុង​រឿង​ហ្នឹង​៕S/​