​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​នឹង​ដាំ​កូនឈើ​ជាង​៣០​លាន​ដើម​ដើម្បី​ឆ្លើយតប​ទៅ​ទីផ្សារ​

581
ចែករម្លែក

ដោយៈ សម្បត្តិ​/​ភ្នំពេញៈ​«​នៅក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខនេះ​គឺ​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២​ក្រុមហ៊ុន ស៊ី​ង បាយ អូ​ថេ​ក (Think Bio-Tech) មាន​ផែន​ការដាំ​កូនឈើ​ជាង​៣០​លាន​ដើម​ដើម្បី​ឆ្លើយតប​ទៅនឹង តម្រូវការ​ទីផ្សារ​ប្រើប្រាស់​ឈើ ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ឈើ​ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុង​ត្រូវការ​ខ្លាំង ។​

ជាពិសេស​នៅក្នុង​វិស័យ​សំណង់ ដែល​កំពុងតែ​ត្រូវការ​ឈើ​កែច្នៃ​ខ្លាំង សម្រាប់​បម្រើឱ្យ​ការសាងសង់ សំណង់​ផ្សេងៗ ដែល​កំពុងតែ​រីកដុះដាល យ៉ាងច្រើន​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង ខេត្ត​ផ្សេងៗ​ទៀត​»​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យ ដឹង​របស់លោក លូ ឈូ​ឆាង នាយក​ក្រុមហ៊ុន ស៊ី​ង បាយ អូ​ថេ​ក (​ខេ​ម​បូ​ឌា​) នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ​។

​លោកនាយក​ក្រុមហ៊ុន​បាន​គូសបញ្ជាក់ថា​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​(​ខេ​ម​បូ​ឌា​)​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ក្នុងការ​ឈូសឆាយ​លើ​ផ្ទៃដី​ទាំងអស់​ដែលជា​ផ្ទៃដី​ព្រៃ​រិច​រិល​ស្ថិតក្នុង​ទំហំ​ដី​ដែល​បានទទួល​សិទ្ធិ​ប្រើប្រាស់​សម្រាប់ធ្វើ​ចម្ការ​ឈើ​ដាំ​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​ហើយ​ក្រុមហ៊ុន​បាន​បង់ថ្លៃ​សួយ​សារ​និង​បុព្វលាភ​ផល​អនុផល​ព្រៃឈើ​ដែល​បាន​ពី​ការឈូសឆាយដី​ស្ថានីយ​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​នៅក្នុង​អនុតំបន់​ផ្សេងៗ​របស់ខ្លួន​ស្របតាម​គោលការណ៍​ច្បាប់​កំណត់​។

​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ ២០១៩ មក ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក បានចាប់ផ្តើម​ឈូសឆាយ​លើ​ផ្ទៃដី ទំហំ ៥០០០ ហិកតា ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ដាំ​ដុះ​កូនឈើ​នៅក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០២០ លើ ផ្ទៃដី​ដែល​បាន​ឈូសឆាយ​ទាំងអស់​ដោយ​គ្រោង​ដាំ​ឈើ​ប្រមាណ​ជិត​៧​លាន​ដើម​។​ក្នុងនោះ​រួមមាន ៖ ១) ដាំ​ប្រភេទ​កូនឈើ ប្រណីត​គ្រប់ ប្រភេទ​ចំនួន ៥០ ហិកតា​ស្មើនឹង ៦២ ៥០០​ដើម ២)​កូន ឈើ ប្រភេទ​លេខ ១ ចំនួន ៥០ ហិកតា ស្មើ នឹង ៦២.៥០០​ដើម​។​

៣)​កូនឈើ​ប្រភេទ​លេខ​២​ចំនួន​៣០០​ហិកតា​ស្មើនឹង​៣៧៥០០០​ដើម​៤)​កូនឈើ​ប្រភេទ​ក្រៅ​លំដាប់​មាន​ដើម​រការ ដើម​ស្ពង់ ដើម​ពោន ដើម​គរ​ចំនួន ៦០០ ហិកតា​ស្មើនឹង ៧៥០ ០០០ ដើម ៥) ដាំ​កូនឈើ​ប្រេងខ្យល់​ចំនួន ៤០០០ ហិកតា​ស្មើនឹង ៥.០០០.០០០​ដើម​។ នៅ​ឆ្នាំ ២០២១ និង​២០២២ ក្រុមហ៊ុន​គ្រោង​ធ្វើការ ឈូសឆាយ​លើ​ផ្ទៃដី ១០.០០០ ហិកតា​ក្នុង​មួយឆ្នាំ និង​ដាំ​កូនឈើ​សរុប​ចំនួន ជាង ២៥ លាន​ដើម​។ ផល​ឈើ​ដែល​ទទួលបាន​នឹងត្រូវ​ប្រើប្រាស់​ជា​វត្ថុធាតុដើម​សម្រាប់​ការកែច្នៃ​។

​លោក លូ ឈូ​ឆាង នាយក​ក្រុមហ៊ុន​ស៊ី​ង បាយ​អូ​ថេ​ក បាន​ថ្លែងថា ក្រុមហ៊ុន​បាន​ចុះកិច្ចសន្យា ទិញ​កូនឈើ​ពី​ក្រុមហ៊ុន Angkor Plywood ចំនួន ១០ លាន​ដើម​ក្នុង​មួយឆ្នាំ ដើម្បី​ធ្វើ​ការដាំដុះ​តាម ផែនការអាជីវកម្មរ​បស់​ខ្លួន ព្រោះ​ក្រុមហ៊ុន Angkor Plywood មាន​វិទ្យាស្ថាន​បង្កាត់​ពូជ​កូនឈើ​តាម បច្ចេកទេស​។​លោក​បាន​គូសបញ្ជាក់ថា​ក្រុមហ៊ុន​AngkorPlywood​មិនមាន​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​អាជីវកម្ម​កែច្នៃ​ឈើ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​ដូច​មជ្ឈដ្ឋាន​មួយចំនួន​ចោទប្រកាន់​នោះឡើយ​។

លោក​បាន​មានប្រសាសន៍ថា​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​(​ខេ​ម​បូ​ឌា​)​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ដីព្រៃ​របស់​រដ្ឋ​សម្រាប់​ដាំ​ឈើ​ជា​លក្ខណៈ​ឧស្សាហកម្ម​ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​តាមរយៈ​លិខិត​លេខ ៩៩៩ សជណ​.​កស ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០១១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​លើ​ផ្ទៃដី​សរុប​ទំហំ ៣៤ ០០៧ ហិកតា នៅលើ​ដី របស់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​បឹង​ចារ ស្ថិតនៅក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។

​លោក​បាន​បន្តទៀតថារ​ហូត​មកទល់ពេលនេះ​ក្រុមហ៊ុន​បានបញ្ចប់​ការដាំ​កូនឈើ​បាន​ចំនួន​៩៣៧​ហិកតា​ដែលមាន​កូនឈើ​ចំនួន​១,១​លាន​ដើម​ដែលជា​ប្រភេទ​ដើម​ប្រេងខ្យល់​ដែល​រំពឹងថា​នឹង​អាច​ទទួលផល​នៅក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​។​ជាមួយគ្នានេះ​លោក​លូ​ឈូ​ឆាង​បាន​ថ្លែងថា​ក្រុមហ៊ុន​នឹង​បញ្ចប់​ការជីក​ព្រំ និង​បោះបង្គោល សម្គាល់​ព្រំ ប្រទល់​នៃ​តំបន់ ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​នៅ​ឆ្នាំ ២០១៩ នេះ ដើម្បី​ងាយស្រួល​ក្នុង ការគ្រប់គ្រង និង​លុបបំបាត់​ការ ចោទប្រកាន់​របស់​ក្រុម​ជន​មួយចំនួន​តូច ដែល​ជ្រក​ក្រោម​ស្លាក​សកម្មជន​បរិស្ថាន​ថា​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​(​ខេ​ម​បូ​ឌា​)​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ឬ​ធ្វើឱ្យ​ប៉ះ ពាល់​ដល់​តំបន់​អភិរក្ស​របស់​រាជរដ្ឋាភិបាល​។

​លោក​បាន​ថ្លែងថា​ការចោទប្រកាន់​នេះ​មាន​ចេតនា​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ស្របច្បាប់ ក្នុង​ចេតនា​បម្រើ​របៀបវារៈ​នយោបាយ និង​ប្រឆាំងនឹង ដំណើរការ​អភិវឌ្ឍ​សហគមន៍ និង​ការអភិវឌ្ឍ​របស់​ជាតិ​ទាំងមូល ព្រមទាំង​ព្យាយាម បំបាក់ទឹកចិត្ត​អ្នកវិនិយោគទុន​។ លោក លូ ឈូ​ឆាង បាន​ថ្លែង​អះអាងថា ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក មិនបាន​ទទួល​ទិញ​ឈើ​ពី​ខាងក្រៅ​ឡើយ គឺ ប្រមូល​តែ​អនុផល​ព្រៃឈើ ដែលមាន​នៅក្នុង​តំបន់​ដែល ខ្លួន​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​តែប៉ុណ្ណោះ និង​បាន​បង់ពន្ធ​សួយ​សារ​តាមច្បាប់​កំណត់​។​

​លោកនាយក​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​កបាន​ថ្លែងថា​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​ស្របតាម​កិច្ចសន្យា​និង​នៅលើ​ទំហំ​ផ្ទៃដី​ដែល​ខ្លួន​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ពី​រដ្ឋាភិបាល​តែប៉ុណ្ណោះ​។​ជាមួយគ្នានេះ​លោក​បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​ក្នុងការ​អភិវឌ្ឍ​ចម្ការ​ឈើ​ដាំ​សម្រាប់​បម្រើ​វិស័យ​ឧស្សាហកម្ម​ឈើ​កែច្នៃ​នៅ​កម្ពុជា​និង​ការពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​និង​សហគមន៍​ដែល​រស់នៅក្នុង​តំបន់​នោះ​។​ដែលមាន​ដី​ទំនេរ​ដើម្បី​សហការ​ដាំ​កូនឈើ​ជា​លក្ខណៈ​ដៃគូ បង្កើត​ការងារ​ជូន​ប្រជា ពលរដ្ឋ និង​បង្កើន​ជីវភាព របស់​ពួកគាត់​។ លោក​ក៏បាន​ប្រកាស​ស្វែងរក​ដៃគូ​សហការ​ផ្សេងទៀត​ដែរ ក្នុងការ​វិនិយោគ​ដាំ​ចម្ការលើ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម