​សមាជិក​រដ្ឋសភា​!​ជំងឺមិនឆ្លង​ជា​ឃាត​.​ក​ឈាម​ត្រជាក់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​មួយថ្ងៃ​១៦៣​នាក់​

392
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោកស្រី​ឡោក​ខេង​សមាជិក​និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ទី​៨​នៃ​រដ្ឋសភា​បាន​ថ្លែងថា​យោងតាម​ជំរឿន​ចន្លោះ​ឆ្នាំ​២០០៨=២០១៦​ប្រទេស​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​ចំនួន ១៦៣ នាក់​ក្នុង​មួយថ្ងៃ នៃ​ប្រជាពលរដ្ឋ​សរុប​ចំនួន​ជាង ១៥​លាន នាក់​។​

លោកស្រី​ឡោក​ខេង​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​ដែល​លោកស្រី​បាន​ចូលរួម​បើក​សិក្ខាសាលា​ស្តីពី​កា​រប​ញ្ជ្រ​ប​ការយល់ដឹង​និង​បង្កើត​យន្តការ​ការពារ​និង​គ្រប់គ្រង​ជំងឺមិនឆ្លង​និង​ការប្រើប្រាស់​ថ្នាំជក់​នៅ​ថ្នាក់មូលដ្ឋាន​ក្នុង​សាលាខេត្ត​កំពង់ចាម​កាល​ពី​ព្រឹក​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩​។​ក្នុងនោះ​ដោយមាន​ការចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា​,​រដ្ឋសភា​ជាច្រើនរូប​ប្រចាំ​មណ្ឌល​កំពង់ចាម​,​លោកស្រី​វេជ្ជបណ្ឌិត​លី​អាយ​ឡាន​តំណាង​អង្គការ​សុខភាព​ពិភព​,​លោក​ហាន​កុសល​អភិបាលរង​ខេត្តកំពង់ចាម​, និង​លោក ចេង ប៊ុណ្ណា​រ៉ា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​។​

​លោកស្រី​ប្រធាន​គណ​:​កម្ម​ការ​ទី​៨​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍ថា​រដ្ឋសភា​ទទួលស្គាល់ថា​រាជរដ្ឋាភិបាល​បានបង្ហាញ​ច្បាស់​ពី​ច​ក្ខ​វិស័យ​ក្នុងការ​បង្ការ ការការពារ​ប្រយុទ្ធ​នឹង​«​ជំងឺមិនឆ្លង ២០១៨​ដល់ ២០២៧»​មាន​គោលបំណង​បង្ការ​មិន​ឲ្យ​កើតមាន​ជំងឺមិនឆ្លង​បណ្តាលមកពី​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ការសេព​គ្រឿង​ស្រវឹង ភេ​ជ្ជ​:​កម្រិត​ជាតិ​ស្ករ​ខ្ពស់ របប​អាហារ​ដែល​មិន​ត្រឹមត្រូវ​សម្រាប់​សុខភាព និង​កាឃ​វប្បកម្ម​។​

​លោកស្រី​បាន​បន្ថែមថា​តាម​របាយការណ៍​របស់​អង្គការ​ពិភពលោក​(WTO)​បាន​បញ្ជាក់ថា​ឆ្នាំ​២០១៦​ក្នុងចំណោម​ជនរងគ្រោះ​ដែល​ស្លាប់​សរុប​លើ​ពិភពលោក​ចំនួន​៥៦,៩​លាន​នាក់​គឺមាន​អ្នកស្លាប់​ដោយសារ​ជំងឺមិនឆ្លង​ចំនួន ៤០,៥​លាន នាក់ ស្មើនឹង ៧១​ភាគរយ​។​

លោកស្រី​បាន​បន្តថា ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​ផ្អែក​តាម​ស្ថិតិ​ជំរឿន​ឆ្នាំ​២០០៨-២០១៦ គឺ​ក្នុងចំណោម​អ្នកស្លាប់​សរុប​ចំនួន​៩៣.០០០​នាក់​គឺមាន​អ្នកស្លាប់​ដោយសារ​ជំងឺមិនឆ្លង​ចំនួន​៥៩.៥២០ នាក់​។​មានន័យថា​មាន​អ្នកស្លាប់​ដោយ​ជំងឺមិនឆ្លង​ចំនួន​១៦៣​នាក់​ក្នុង​មួយថ្ងៃ​នៃ​ប្រជាជន​សរុប​ចំនួន ១៥.៧៦២.០០០​នាក់​។​

​គួរ​បញ្ជាក់ថា​ជំងឺមិនឆ្លង​គឺជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ធ្វើ​ឲ្យ​ពិការភាព​បាត់បង់​ពលកម្ម​រួច​ធ្លាក​ទៅក្នុង​ភាពក្រីក្រ​ដោយសារតែ​ការចំណាយ​ថវិកា​ច្រើន​និង​ប្រើ​រយ​:​ពេល​យូរ​ក្នុងការ​ព្យាបាល​។​ជំងឺមិនឆ្លង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ចុះ​ដុនដាប​នោះទេ​តែ​ជា​បញ្ហា​ប្រឈម​រួម​ក្នុង​គ្រួសារ​ទាំងមូល​។​ពិសេស​ប្រឈម​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​គឺ​រាំងស្ទះ​ដល់​កំណើនសេដ្ឋកិច្ច​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​សង្គម​ទាំងមូល​៕S/​