អ្នក​ផ្ទុកមេរោគ​អេដស៍​៩៩​ភាគរយ​បានទទួល​ឱសថ​ប្រឆាំងនឹង​មេរោគ​នេះ​យ៉ាង​ទៀងទាត់​

426
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​នៅ​ខេត្តកំពង់ចាម​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​ផ្ទុកមេរោគ​អេដស៍​ចំនួន​៩៩​ភាគរយ​នៃ​ចំនួន​សរុប​ជាង​៣.០០០​នាក់​គឺ​បានមក​ទទួល​ឱសថ​ព្យាបាល​ប្រឆាំងនឹង​មេរោគ​មួយ​នេះ​បាន​យ៉ាង​ទៀងទាត់​រាល់ថ្ងៃ​។​កត្តា​នេះ​ធ្វើឱ្យ​មេរោគ​ថយចុះ​ទាប​គឺ​បង្ហាញ​ពី​ការទទួលបាន​ជោគជ័យ​ក្នុងការ​ព្យាបាល​។​

នេះ​ជាការ​ថ្លែង​លើកឡើង​របស់លោក​ហាន​កុសល​អភិបាលរង​ខេត្តកំពង់ចាម​នៅ​ក្នុងការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ​២០១៩ នៅក្នុង​មន្ទីរ​សុខាភិបាល​ដែលមាន​ការចូលរួម​ពី​លោក​ជា​ប៉ោ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​កាលពី​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​ហាន​កុសល​បាន​មានប្រសាសន៍ថា​ដើម្បី​ឆ្លើយតប​ការប៉ាន់ប្រមាណ​របស់​ម​ជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ខេត្តកំពង់ចាម​បច្ចុប្បន្ន​មាន​អ្នក​ផ្ទុកមេរោគ​នេះ​ប្រមាណ​៣.៥២៨​នាក់​គឺ​ក្នុងចំណោម​ការប៉ាន់ប្រមាណ​នេះ​បាន​ស្រាវជ្រាវ​រកឃើញ​អ្នក​ផ្ទុកមេរោគ​ចំនួន​៨៥,២៨​ភាគរយ​នៃ​អ្នក​ផ្ទុកមេរោគ​សរុប​ចំនួន ៣.០០៩ នាក់​ស្ថិតក្នុង​គោលដៅ​ទី​១​។​

លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​ពិសេស​យើង​បាន​បងប្អូន​ជា​ជនរងគ្រោះ​ស្ថិតក្នុង​គោលដៅ​ទី​២​បានមក​ទៅ​ទទួល​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍​បាន​ចំនួន​៩៩​ភាគរយ​នៃ​អ្នក​ផ្ទុក​សរុប​ចំនួន ៣.០០៥ នាក់​។ នេះ​ស​បញ្ជាក់ថា មាន​មេរោគ​ថយចុះ​ទាប គឺជា​ជោគជ័យ​ក្នុងការ​ព្យាបាល ក្នុងការ​ប្រើប្រាស់​ឳ​សថ​ប្រឆាំង​មេរោគ​អេដស៍​បាន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ​។​

​គួរ​បញ្ជាក់ថា​ប្រទេស​កម្ពុជា​បាន​ឆ្លង​មេរោគ​អេដស៍​នា​ឆ្នាំ​១៩៩១​ដែល​បាន​រកឃើញ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​តាមរយ​:​ការផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​។ ក្នុងនោះ​ការឆ្លង​មេរោគ​មួ​នេះ​តាមរយ​:​ឈាម គឺ​តាម​ការ​រួមភេទ និង​តាម​ការឆ្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន​។ ដោយមាន​អត្រា​ឆ្លង​រហូតដល់ ១,៨ ភាគរយ នៅ​ឆ្នាំ​២០០០ ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ​។
​បច្ចុប្បន្ន​មាន​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន​៩០​ភាគរយ​នៃ​អ្នក​ផ្ទុកមេរោគ​សរុប​ទូទាំងប្រទេស​ប្រមាណ ប្រាំ​ពីរម៉ឺន នាក់​បានមក​ទទួល​ថ្នាំ​ប្រឆាំងនឹង​មេរោគ​មួយ​នេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម