​តុលារ​ឃុំខ្លួន​មន្ត្រីនគរបាល​ម្នាក់​ដែល​បាញ់​អ្នកជិតខាង​ឱ្យ​របួស

403
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​ម្នាក់​ដែល​ទាញ​កាំភ្លើង​អាកា​បាញ់រះ​បណ្តាលឱ្យ​រងរបួស​ដល់​អ្នកជិតខាង​ត្រូវ​លោក​លី​សុខ​លេង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពីរ​សៀ​ល​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩​ក្រោម​ការ ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ។​

​គួររំលឹកថា កាលពី ថ្ងៃ ទី ២ ខែធ្នូ ឆ្នាំ​២០១៩ នៅ ផ្លូវ លេខ​២៧១​ហ្សេ ត ស្ថិតក្នុង​សង្កាត់ បឹង សាឡា ង ខណ្ឌទួលគោក លោក សុង ពិសិដ្ឋ ជា មន្ត្រី នគរបាល ប៉ុស្តិ៍​បឹង សាឡា ង មាន​ឋានន្តរសក្តិ​ព្រឹន្ទ បាល​ឯក​ស្នាក់នៅ​ផ្ទះជួល​ក្បែរ​កន្លែងកើតហេតុ​។​បាន​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​បណ្តាលឱ្យ​ត្រូវ​ជនរងគ្រោះ​ឈ្មោះ​សឹង​សុផល​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ជា​អ្នកម៉ៅការ​សំណង់​ស្នាក់​នៅផ្ទះ​លេខ​៥៧​រងរបួស​ខ្នង​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅ​សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ មិត្តភាព កម្ពុជា សូ វៀត ។

​ស្ត្រី​ម្នាក់ ឈ្មោះ សឹង សុធី អាយុ ២៣ ឆ្នាំ ជា កូន​ជន រង គ្រោះ បាន​ប្រាប់​សម​ត្ត​កិច្ច​ថា មុន ពេល កើតហេតុ​មន្ត្រីនគរបាល​នោះបាន​កាន់​កាំភ្លើង​អាកា​មួយ​ដើម​ក្នុង​សម្លៀកបំពាក់​ឈុត​ជា​នគរបាលជាតិ បាន ដើរ ចូល ទៅ ផ្លូវ លំហើយ​ស្រែ កថា « អាអ្ហែង នៅ ណា​?​ស្រែក ជា ច្រើន ដង ហើយ បាន អា ម៉េ ប ញ្ជូ ល គ្រាប់ បាញ់ ឡើង លើ មួយ គ្រាប់ ។ ភ្លាម នោះ ឪពុក នាង​ឃើញ ទំនង មិន ស្រូល ក៏​ទាញ​ម៉ូតូ បម្រុង​ជិះ​ចេញ តែ​ត្រូវ បាន មន្ត្រី នគរបាល រូប នោះ ស្ទាក់ ផ្លូវ ហើយ តម្រង់ បាញ់ ចំនួន ២ គ្រាប់​ផ្ទួន ៗ គ្នា ក្នុង ចម្ងាយ​ជិត បំផុត បណ្តាលឱ្យ​ត្រូវ ១ គ្រាប់ បញ្ឆិត ខ្នង ដោយ សារ តែ ឪពុក នាង​អោន​ផុត និង ជិះ ម៉ូតូ គេច ខ្លួន​ទៅ ។​

​បន្ទាប់ ពី មាន​ករណី​ផ្ទុះអាវុធ​បណ្តាលឱ្យមាន​របួស​អ្នកដទៃ​នោះ សមត្ថកិច្ច បាន ចុះ ទៅ​ឃាត់ខ្លួន នឹង​វាយ ខ្នោះ មន្ត្រីនគរបាល​ប៉ុស្តិ​បញ្ជូនមក ការិយាល័យ​នគរ បាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ រាជធានី ភ្នំពេញ ។​នៅ កន្លែង កើតហេតុ​សមត្ថកិច្ច​រើស បាន សំបក គ្រាប់ កាំភ្លើង​អាកា​ចំនួន ៣​គ្រាប់ ផង ដែរ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម