​ករណី​ពស់​ចឹក​នៅតែមាន​ចំនួន​ច្រើន​,​អ្នកស្រុក​ខ្លាច​តែ​ពេទ្យ​ថា​ពេទ្យ​រដ្ឋ​មាន​ថ្នាំ​

1338
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ករណី​ពស់​ពឹ​ស​ចឹក​នៅ​ខេត្តបន្ទាយមានជ័យ​នៅតែមាន​កំណើន​ច្រើន​គួរ​ឱ្យមាន​ក្តីបារម្ភ​ហើយ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។​ក្នុងនោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​ដែលមាន​អ្នករងគ្រោះ​ទៅ​ទទួល​សេវា​ពិនិត្យ​សង្គ្រោះ​ព្យាបាល​ច្រើនជាងគេ​។

ក្នុង​ជាង​១១​ខែ​នៃ​ឆ្នាំ​២០១៩ មាន​អ្នករងគ្រោះ​ដោយ​ពស់​ពឹ​ស​ចឹក​ចំនួន​៣០៣​នាក់​/​ស្រី​៨១​នាក់ ឬ​ក្នុង​១​ថ្ងៃ​មាន​មនុស្ស​ម្នាក់​ត្រូវ​ពស់​ចឹក​។​នេះ​បើតាម​ទិន្ន​ន័​យិ​ម​ន្ទិ​រ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​និង​ម​ន្ទិ​រ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ដែលជា​ពេទ្យ​ទទួល​សង្គ្រោះ​ពិនិត្យ​និង​ព្យាបាល​ជនរងគ្រោះ​ត្រូវ​ពស់​ចឹក​ច្រើនជាងគេ​។​

​លោក​វេជ្ជបណ្ឌិត​ចន្ទ​វិ​ឌ្ឍី​ណា​វុ​ឌ្ឍ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៣​ខែធ្នូ​ថា​៖​ក្នុង​ជាង​១០​ខែ​ឆ្នាំ​២០១៩​នេះ​មាន​អ្នករងគ្រោះ​ដោយ​ពស់​ពឹ​ស​ចឹក​មាន​ចំនួន​១៥២​នាក់​/​ស្រី​៤៤​នាក់មក​ទទួល​សេវា​សង្គ្រោះ​ពិនិត្យ​ព្យ​បាល​នៅ​មន្ទីរពេទ្យ​នេះ​។​ក្នុងនោះ​អ្នករងគ្រោះ​ច្រើនជាងគេ​មកពី​តំបន់​ទំនាប​លិច​ទឹក​ប៉ែក​ខាងកើត​និង​ខាងត្បូង​។​

​ចំណែក​លោក​វេជ្ជបណ្ឌិត​ញ៉ែម​ភី​រម្យ​ប្រធាន​ម​ន្ទិ​រ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ប្រាប់​កាសែត​រស្មី​ក​ម្ព​ជា​ថ្ងៃទី​៤​ខែធ្នូ​ថា​៖​រយៈពេល​១១​ខែ​ឆ្នាំ​២០១៩​នេះ​មាន​អ្នករងគ្រោះ​ដោយ​ពស់​ពឹ​ស​ចឹក​មាន​ចំនួន​១៥១​នាក់​/​ស្រី​៣៧​នាក់មក​ទទួល​សេវា​សង្គ្រោះ​ពិនិត្យ​ព្យ​បាល​នៅ​មន្ទីរពេទ្យ​នេះ​។​ក្នុងនោះ​អ្នករងគ្រោះ​ច្រើនជាងគេ​មកពី​តំបន់​ទីទួល ខ្ពង់រាប និង​ជួរ​ភ្នំ​នៅ​ប៉ែក​ខាងកើត ខាងជើង​និង​ខាងលិច ។​

​លោក​វេជ្ជបណ្ឌិត​ខាងលើ​ថា ប្រភេទ​ពឹ​ស​ពស់​ដែល​ពស់​ចឹក​មាន​ប្រភេទ​ហូរឈាម​(Hemorahgique) (​ដែល​ធ្វើអោយ​ហូរឈាម​ខ្យោះ​រហូត​អស់​) និង​ប្រភេទ​សរសៃប្រសាទ​(Neurologique)(​ដែល​ធ្វើ​ងុ​យ​ដេក ស្ពឹក​ស្រពន់ វិលមុខ ឈឺក្បាល សន្លប់​..) ។​គ្រូពេទ្យ​ថា នៅ​រដូវ​នេះ ករណី​រងគ្រោះ​ច្រើនជាងគេ​បណ្តាលមកពី​ការ​ចឹក​នៃ​ពស់​ស្រកា​ចាស់ ពស់វែកដំបូក ពស់វែកក្របី ពស់​ហនុមាន​។​បើជា​រួមមាន​ពស់​ខៀវ ពស់ក្រាយ​(​ឬ​ពស់​ជី​ជា ឬ​ថ្នាំងអំពៅ​) និង​ពស់​ប្រភេទ​ខាងលើ ។​

​បើតាម​អ្នកស្រុក​វិញ​អោយដឹងថា​កន្លែង​ដែល​ត្រូវ​ពស់​ចឹក​មាន​ច្រើន​ទាំង​នៅ​មាត់ទឹក​ក្នុងព្រៃ​វាលស្រែ​ចម្ការ​ក្រោម​កណ្តាប់​ស្រូវ​ក្បែរ​គំនរ​មើមដំឡូង​មី​ក្បែរ​ពាងទឹក​ក្នុង​និង​ក្រៅ​ផ្ទះ​។​ល​។​ក្រៅពី​អ្នករងគ្រោះ​ដោយ​ពស់​ចឹក​ក៏មាន​ជា​អ្នក​ដើររក​និង​ចាប់​ពស់ អ្នក​ដើររក​កណ្តុរ អ្នកដើរ​រកត្រី រក​ឈើ​។​ល​។​

​អំពី​ការឆ្លើយតប​សង្គ្រោះ លោក​វេជ្ជបណ្ឌិត​ចន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ក៏ដូចជា​លោក​វេជ្ជបណ្ឌិត ញ៉ែម ភី​រម្យ បាន​និយាយថា​ឥឡូវនេះ​ក្រសួងសុខាភិបាល​បាន​ទម្លាក់​ថ្នាំ​ប្រឆាំង​ពឹ​សព​ស់​គ្រប់គ្រាន់​មកអោយ​មន្ទីរពេទ្យ​ទុក​សម្រាប់​សង្គ្រោះ​ពិនិត្យ​និង​ព្យាបាល​ជនរ​ង្គ្រៅះ​។​ប៉ុន្តែ​គ្រូពេទ្យ​បាន​ព្រមាន​ថាបើ​មាន​ករណី​ពស់​ចឹក​ត្រូវបញ្ជូន​មកដល់​ម​ន្ទិ​រ​ពេទ្យ​នៅមុន​៣​ម៉ោង​នោះ​ការសង្គ្រោះ​សង្ឃឹម​ជោគជ័យ​។​ចូរ​ចាំ​ថា បើ​មាន​ករណី​ពស់​ចឹក​កុំ​បញ្ជូនទៅ​គ្លី​និ​ច​ឯកជន​ព្រោះថ្នាំ​ប្រឆាំង​ពឹ​សព​ស់មានតែ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ប៉ុណ្ណោះ ៕S/

​រូបថត​៖​ករណី​ពស់​ពឹ​ស​ចឹក​នៅ​បន្ទាយ​មាន​ជ៏​យ​នៅតែមាន​ចំនួន​ច្រើន​,​អ្នកស្រុក​ខ្លាច​តែ​ពេទ្យ​ថា​ពេទ្យ​រដ្ឋ​មាន​ថ្នាំ (​រូប ៖ ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម