ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត សាកសួរ​សុខទុក្ខ​សមាជិក​សមា គម​១០១​គ្រួសារ ដែល​ទើប​និង​បញ្ជូនមក​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

395
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ឧ​ត្ត​រ​មានជ័យ​: ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ លោ​ល​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ​សមាជិកសមាគម​១០១​គ្រួសារ ដែល​ទើប​និង​បញ្ជូន​មកពី​រាជធានី​ភ្នំពេញ​ឱ្យមក​រស់នៅ​លើទឹក​ដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​កសាង​ជីវភាព​ថ្មី​ដែល​ពួកគាត់​ទទួលបាន​ផ្ទះ និង​ដីធ្លី​ត្រឹមត្រូវ សម្រាប់​ស្នាក់នៅ​និង​បង្កបង្កើនផល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ​លោក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​មានប្រសាសន៍​នូវ​ការសាកសួរ​សុខទុក្ខ​បងប្អូន​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ អំពី​ការយកចិត្តទុកដាក់​ពី​ការគិតគូ​សុខទុក្ខ​និង​ការរស់នៅ​របស់​បងប្អូន​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា សមាគម​អតីតយុទ្ធជន​កម្ពុជា ក៏ដូចជា​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ​ទោះបី​បងប្អូន​បងប្អូន មក​រស់នៅ​ទីណា​ក៏​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​គាំទ្រ​បងប្អូន​ជានិច្ច​ដោយ​មិន​បោះបង់​បង្អូន​ចោល​នោះទេ​។​ពីព្រោះ​បងប្អូន​ធ្លាប់មាន​ស្នាដៃ​និង​មានគុណ​បំណាច់​ដ៏​ធំធេង​ចំពោះ​ជាតិ​និង​មាតុភូមិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​លើកឡើង​ផ្តល់​ការលើកទឹកចិត្ត​ឱ្យ​បង​ប​ប្អូន​ខិតខំ​ប្រឹងប្រែង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​លើ​ទឹកដី​ថ្មី​នេះ ដើម្បី​កសាង​ជីវភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​។​ ​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ ដែល​បានមក​រស់នៅ​ទឹកដី​ខេត្ត​ឧ​ត្ថ​មានជ័យ បានលើកឡើង​ប្តេជ្ញា​និង​ខិតខំ​កសាង​ជី​ភាព​រស់នៅក្នុង​ទឹកដី​ខេត្ត​ឧ​ត្ថរ​មានជ័យ​ដោយ​ក្តី​រីករាយ​។ ពីព្រោះ​ពួកគាត់​កាល​រស់នៅ​ភ្នំពេញ​គ្មាន​ផ្ទះ​ទីជម្រក​ត្រឹមត្រូវ​នោះទេ​។ មក​ទីនេះ មានផ្ទះ​មាន​ដី​បង្កបង្កើនផល ពួកគាត់​មានការ​រំភើប​ជាខ្លាំង​។​

​សូមបញ្ជាក់ថា សមាជិកសមាគម​១០១​គ្រួសារ ពួកគាត់​នៅ​ភ្នំពេញ​គ្មាន​ផ្ទះ​និង​ទីជម្រក​ពិតប្រាកដ​នោះទេ​។ ពួកគាត់​បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ តាម​រាយៈ​ដាក់ពាក្យ​ស្នើសុំ​មក​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ដោះស្រាយ​ផ្ទះ​និង​ដីធ្លី​មួយចំនួន​សម្រាប់​បង្កប​ង្កើ​ន​ផល​។ ទន្ទឹម​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​សែន​ជា​ប្រមុខ ក៏ដូចជា​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ឆ្លើយតប​ទៅ​និង​គុណបំណាច់​របស់​ពួកគាត់​ដែល​បាន​ធ្លាប់​លះបង់​សព្វបែបយ៉ាង​ចំពោះ​ជាតិ​និង​មាតុភូមិ​ក៏បាន​គិតគូ រក​ដី​សម្បទាន​សង្គម​កិច្ច និង​បាន​កសាង​ផ្ទះ​ជូន​ដល់​ពួកគាត់​១០១​ខ្នង​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ដើម្បី​បំរើឱ្យ​ការរស់នៅ​របស់​បង្អូន​ទទួលបាន​ភាពងាយស្រួល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម