ជីវិត​នៅ​កូរ៉េ មិន​សុទ្ធតែ​ងាយ ស្រួល​ដូច​យើង​ស្មាន​ឡើយ

485
ចែករម្លែក

អ្នក​ថតរូប​ម្នា​ក់បាន​ថត​ផ្តិត​យក​ស្ថានភាព​រស់នៅ​ពិត​គួរឱ្យ​ខ្លោចចិត្ត និង​នឹកស្មាន​មិន​ដល់​របស់ អ្នកធ្វើ​ការដែល​ទទួល​បាន​ប្រាក់ចំណូល​ទាប និង​និស្សិត​រាប់ពាន់នាក់​ដែល​បង្ខំចិត្ត​រស់នៅ ក្នុង​បន្ទប់​ជួល​ដ៏​តូចចង្អៀត រើខ្លួន​សឹង​មិន​រួច​។ នោះ​គឺ​ដោយសារតែ​ថ្លៃ​ជួល​ផ្ទះ​ឬ​ខុន​ដូ​កើនឡើង ខ្ពស់​ហួស​លទ្ធភាព​។
​ ​
​យោងតាម​អ្នក​ថតរូប​ខាងលើ​ឱ្យដឹងថា ជាទូទៅ​បន្ទប់​ជួល​ទាំងនេះ​មាន​ទំហំ​មិន​លើសពី ៥៤ ម៉ែត្រការ៉េ​ឡើយ​។ បន្ទប់​តូចៗ​ទាំងនេះ​ចង្អៀត​កាន់តែខ្លាំង​ដោយសារតែ​សម្លៀក បំពាក់ សៀវភៅ គ្រឿងសង្ហារិម និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ដែល​មនុស្ស​ពីរ​នាក់​ពិបាក​នឹង​ដើរចៀស​គ្នា​រួច​។
​ ​
បន្ទប់​ទាំងនេះ​ដែលមាន​គ្រែ​តូច​មួយ និង​តុ​សិក្សា​មួយ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ដំបូងបង្អស់ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ សម្រាប់​និស្សិត​ជួល​ស្នាក់នៅ​ក្នុងតម្លៃ​ធូរ​ថ្លៃ​។ ប៉ុន្តែ​បច្ចុប្បន្ន វា​បាន​ក្លាយជា​បន្ទប់​ជួល​ដ៏​ពេញនិយម​សម្រាប់​អ្នកធ្វើ​ការដែល​គ្មាន​លទ្ធភាព​ជួល​ផ្ទះ ឬ​ខុន​ដូ​ស្នាក់នៅ​៕ ប្រែ​សម្រួលៈ ខុម