អ៊ីស្រាអែល​និង​សាធារណរដ្ឋ​ឆែក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អំពី​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​តម្លៃ ១២៥ លាន​ដុល្លារ​

394
ចែករម្លែក

​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ការពារជាតិ​នៃ​សាធារណរដ្ឋ​ឆែក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ​ដើម្បី​លក់​ប្រព័ន្ធ​រ៉ា​ដា​មី​ស៊ី​ល​​ដែល​ត្រូវបាន​ប្រើ​នៅ​ក្នុង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​Iron Dome របស់​រដ្ឋ​ជ្វី​ហ្វ​(​អ៊ីស្រាអែល​)​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​និយាយថា​ប្រព័ន្ធ​រ៉ា​ដា​មី​ស៊ី​ល​នេះ​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផ្ទាល់ខ្លួន​របស់​ឆែក​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​បាន​និយាយ​ថា​ប្រព័ន្ធ​រ៉ា​ដា​មី​ស៊ី​ល​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជាមួយ​ប្រព័ន្ធ​បញ្ជា​និង​គ្រប់គ្រង​របស់​ឆែក​និង​អង្គការ​NATO​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ប្រា​ក គឺ​មាន​តម្លៃ​ជិត​១២៥ លាន​ដុល្លារ​។ ការដឹកជញ្ជូន​ឱ្យ​ត្រូវបាន​កំណត់​រវាង​ឆ្នាំ​២០២១​និង​ឆ្នាំ​២០២៣ ៕​ដោយ​៖​សុខា​/sn

​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​Iron Dome របស់​អ៊ីស្រាអែល​បាញ់​ស្ទាក់​កម្ទេច​រ៉ុក្កែត​ដែល​បាញ់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​នៅ​តំបន់​ហ្គា​ហ្សា​

ទីតាំងផ្សាយពាណិជ្ជកម្ម