ឆ្មា​ស្អី​ក៏មាន​មុខមាត់​ដូច​មនុស្ស​ម្ល៉េះ​?

743
ចែករម្លែក

​រូបភាព​ទាំងនេះ​ពិតជា​ធ្វើឱ្យ​អ្នក​ភ្ញាក់ផ្អើល​មិនតិច​ទេ ឬ​អាច​យល់ថា​វា​ជា​រូបភាព​កាត់ត​ទៀតផង ព្រោះ​ឆ្មា​ទាំងនេះ​មានមុខមាត់​ដូច​មនុស្ស​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
​ទោះជា​យ៉ាងណា វា​ជា​រូប​ឆ្មា​ពិតៗ​ដែល​គ្មាន​ការកាត់ត​អ្វី​ទាំងអស់ ហើយ​មូល​ហេតុ ដែល​ពួកវា មានមុខមាត់​ដូច​មនុស្ស​ខ្លាំង​យ៉ាងនេះ គឺ​ដោយ​តែ​ការ​បង្កាត់​ពូជ​យ៉ាង​សម្រិតសម្រាំង​បំផុត​។
​ ​
អ្នកស្រី តា​ទី​យ៉ាណា រ៉ា​ស្ទ័​រ​ហ្គូ​អេ​វ៉ា (Tatyana Rastorgueva) វ័យ ៤៤ ឆ្នាំ​ដែលជា​អ្នកសិក្សា​អំពី​ឆ្មា និង​ជា​អ្នក​ស្រលាញ់​សត្វ​និយាយថា គាត់​បាន​បង្កាត់​ពូជ​ឆ្មា​តាំងពី​ឆ្នាំ​២០០២ មកម្ល៉េះ​ហើយ​ឆ្មា ដែលមាន​មុខ​ដូច​មនុស្ស​ទាំងនេះ​ក៏​កើតចេញពី​ការ​បង្កាត់​ពូជ​របស់គាត់​ដែរ​។
​ ​
​ស្ត្រី​ខាងលើ​បាន​បញ្ជាក់ថា ពូជ​ឆ្មា Maine Coons ទាំងនេះ​ត្រូវបាន​បង្កាត់​ចេញពី​ឆ្មាបា​ពូជ Vatican និង​មេ​ឆ្មា​ពូជ Lucien៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម