ពិធី​ការិនី រតនា ទម្លាយ​ពី​ចំណូល​កើនឡើង​របស់​នាង​

650
ចែករម្លែក

​ភ្នំពេញៈ ពិធី​ការិនី​ស្រស់ស្អាត រតនា ទម្លាយ​មូលហេតុ​មួយរយៈ​នេះ​ឡើង​កូដ​ខ្លាំង​ជាប់​រហូត​។ ការពិត​នាង​មិនមែន​ត្រឹម​មានមុខ​របរ​ជា​ធ្វើ​ពិធី​ការិនី​នោះទេ ចំណូល​ពី​ការរកស៊ី​លក់​តាមអន​ឡាយ​ក៏​ខ្លាំង​គ្រាន់បើ​ផងដែរ​។​

​ពិធី​ការិនី​រូប​ស្រស់​ អ្នកនាង មាស សុវណ្ណ​រតនា កំពុង​តែមាន​ប្រជាប្រិយភាព​ជាង​មុន​ទាំង ការងារ​សិល្បៈ និង ការងារ​សារព័ត៌មាន ទើបតែ​ទិញ​ខ្សែ​ក​ពេជ្រ​មួយ​ខ្សែ​ជាង​បួន​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩​ថ្មីៗ​នេះ ធ្វើឱ្យ​អ្នកគាំទ្រ​នាង​និង​បណ្តាញ​សង្គម​ចាប់អារម្មណ៍ជា​ខ្លាំង​ព្រោះ​ទើបតែ​ដូរ​រថយន្ត​ទិញ​ឡិច​ស៊ី​ស ៤៧០ ។​

​ឆ្លើយឆ្លង​ជាមួយ​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ តារា​ស្រី​រូបនេះ​បាន​ប្រាប់ថា​ រឿង​ទិញខ្សែក​ពេជ្រ​មួយ​ខ្សែ​នោះ មិនមែន​ការថត​សម្តែង​ឬ​ប្រូ​ម៉ូត​ហាង​គេ​នោះទេ​។ នាង​ពិតជា​ទិញពាក់​មែន ព្រោះ​នាង​ស្រឡាញ់​ជា​យូរ​មកហើយ​។ កាលពី​ខែ​មុន​ក៏​ទើបតែ​ទិញ​ចិញ្ចៀនពេជ្រមួយ​វង់​ដែរ តម្លៃ​ជាង​ម៉ឺន​ដុល្លារ ហើយ​លុយ​ទាំង​ប៉ុន្មាន​នេះ​សុទ្ធតែ​នាង​ខំ​រកបាន​ពី​ការងារ និង​ការ​សន្សំ​ប៉ុណ្ណោះ​។​នាង​បាន​អះអាងថា នាង​ជាម​នុស្ស​មិនចេះ​ផឹកស្រា​ដើរលេង​ច្រើន ឬ​ជាពិសេស​ដើរលេង​យប់​ដូច​គេ​អ្នកផ្សេង ។ ដូច្នេះ​លុយ​ដែល​សល់​និង​រកបាន​គឺ​ទុក​សន្សំ មិន​ចាយ​ផ្តេសផ្តាស​ឡើយ​។ ទិញ​ខ្សែក​ពាក់​លើក​នេះ នាង​បាន​ទិញ​ពី​ហាង​ពេជ្រ ដា​ណា ។​

​អ្នកនាង មាស សុវណ្ណ​រតនា បាន​បញ្ជាក់ថា មួយ​រយៈពេល​ប៉ុន្មាន​ខែ​ជាប់​គ្នា​នាង​តែងតែ​ទទួលបានការ​ងារ​ជា​ពិធី​ការិនី​ជាប់​រហូត និង​ធ្វើការ​ស្នូល​រាល់​ថ្ងៃជា​អ្នក​ទីផ្សារ​ ហើយ​អ្វីដែល​ពិសេស សម្រាប់​នាង​នោះ នាង​មក​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាយ​មួយទៀត​ជាមួយនឹង​ក្រុមហ៊ុន គ្រឿងសម្អាង NNP ។ ក្រោយពី​ជឿជាក់ និង​ទុកចិត្ត​ហើយ​ នាង​បោះទុន​លើ​មុខ​ជំនួញ​នេះ កាត់​ស្តុក ផលិតផល​ក្នុង​ខេត្តកំពត​មួយ​ដោយបាន​ទុន​ប្រមាណ​បួន​ម៉ឺន​ដុល្លារ​។ នាង​មិន​ត្រឹមបោះ​និង​ចែកចាយ​ផលិត​ឱ្យ​អ្នក​តំ​ណាង​របស់​នាង​ឡើយ នាង​ខំប្រឹង​លក់​តាម​អន​ឡាយ បន្ទាប់​ការងារ​សិល្បៈ សូម្បីតែ​យប់​ម៉ោង​គេង​សម្រាកក៏​ខំប្រឹង​លក់​ដែរ​។​

​ពិធី​ការិនី រតនា បាន​ប្រាប់ថា ពីមុនៗ​នាង​មិន​មែនមាន​អ្វី​ខ្លាំង​នោះទេ ប៉ុន្តែ​នាង​តស៊ូ​ខំប្រឹង​រាប់​ឆ្នាំមកហើយ ទើប​មានបាន​ដូច​ថ្ងៃនេះ​។ ការទិញ​ពាក់​លើក​នេះ នាង​បាន​ទិញ​ពី​ហាង​ពេជ្រ​ដា​ណា ដែលជា​ហាង​របស់​អ្នកស្រី ទ្រី ដា​ណា អគ្គនាយិកា ក្រុមហ៊ុន​ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី ហើយ​ខ្សែក​ពេជ្រ​នេះ​តម្លៃ​ជិត​ប្រាំមួយ​ម៉ឺន​ដុល្លារ​។ ការបញ្ចុះ​តម្លៃ​នេះ​ដោយសារតែ ថៅកែ ជា​បងស្រី​ធម៌ ​ហើយ​ជា​ដៃគូ​រកស៊ី​ក្នុង​មុខ​ជំនួញ​អន​ឡាយ​ជាមួយគ្នា​។

​សូមបញ្ជាក់ថា ពិធី​ការិនី រតនា ជា​មនុស្ស​ស្រី​ពូកែ​ធ្វើ​ការងារ​ក្នុងសង្គម ហើយ​ជា​ភិ​រ​យា​ល្អ​ដែល ខំ​ប្រឹងរក​ទុកដាក់ មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ របស់ទំនើប ខណៈ​នាង​ជា​កូនស្រី​អាជីវករនៅ​ខេត្តកំពត​។

​ថ្មីៗ​នេះដែរ នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង ចូលរួម​សកម្មភាព​សប្បុរសធម៌ ។ ដូច​ថ្ងៃនេះ (៥​ធ្នូ​)​នាង​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ជួយ​ដល់​ចាស់ៗ ជរា ចំនួន ៣០​គ្រួសារ ដែលមាន​ជីវភាព​ក្រីក្រ ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​សព្វថ្ងៃនេះ អ្នកនាង រតនា មាន​ទីផ្សារការងារ​សិល្បៈ​ល្អ​ជាង​មុន ខណៈ​នាង​កំពុងតែ​កាន់តំណែងជា​អ្នក​ទីផ្សារ និង សារព័ត៌​មាននៅ​ក្រុមហ៊ុន TNB ៕ ដោយៈ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម