ប៉ូលិស​អូស្ត្រាលី ចាប់​ថ្នាំញៀន​ជាង​១​តោន​ដែល​លាក់​ក្នុង​ធុងបាស​

403
ចែករម្លែក

​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី និង​កងកម្លាំង​ព្រំដែន​អូស្ត្រាលី បាន​បញ្ចេញ​អោយដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ​ថា មនុស្ស​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន និង​ចោទប្រកាន់​ចំពោះ​ការ​លួច​នាំ​​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​និង​ហេ​រ៉ូ​អ៊ីន​ជាង​១.៦០០​គីឡូក្រាម​(១,៦​តោន​)​ចូល​ក្នុង​ប្រទេស​អូស្ត្រាលី​។​

​យោង​តាម​សន្និសីទកាសែត​មួយ ថ្នាំញៀន​១.៦៣៣​គីឡូក្រាម​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ឧបករណ៍​បំពង​សម្លេង​(​ធុងបាស​)​កាលពី​ខែ​មេសា និង​ត្រូវបាន​ដឹក​ពី​ថៃ​មក​កាន់​អូ​ស្ត្រា​​លី​។​បុរស​២​នាក់ អាយុ​២៧​និង​៣៨​ឆ្នាំ និង​ស្ត្រី​វ័យ​៧១​ឆ្នាំ​ម្នាក់ បាន​ពាក់ព័ន្ធ​ក្នុងការ​លួច​នាំ​ចូល​ថ្នាំញៀន​នេះ​។​ជនសង្ស័យ​អាច​ទទួល​ទោស​ធ្ងន់​គឺ​ជាប់គុក​មួយជីវិត​ចំពោះ​ការ​លួច​​នាំចូល​ថ្នាំញៀន​ដ៏​សន្ធឹកសន្ធាប់​នេះ​។​

​បើ​តាម​សន្និសីទកាសែត​កម្លាំង​ព្រំដែន​អូស្ត្រាលី​បាន​រកឃើញ​ថ្នាំ​ញៀន​មេតំ​ហ្វេ​តា​មីន​១,៦​តោន​និង​ហេ​រ៉ូ​អ៊ីន​៣៧​គីឡូក្រាម​នៅក្នុង​បញ្ចប់​លាក់​ក្នុង​ធុងបាស​ក្នុងអំឡុង​ការត្រួត​​ពិនិត្យ​ទំនិញ​នៅ​ឃ្លាំង​ស្តុក​កុងតេ​នឺ​មួយ​នៅ​ក្រុងមែល​ប៊ឹន កាលពី​ខែ​មេសា​។​

​ថ្នាំញៀន​ទាំង​២​ប្រភេទ​ដែល​ចាប់បាន​នេះ​មាន​តំលៃ​ប្រមាណ​៨៣០​លាន​ដុល្លារ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម