Bayer Munich ចង់​ឲ្យ​គ្រូបង្វឹក សហការ​ជាមួយ​គ្រូបង្វឹក​បណ្តោះអាសន្ន​

286
ចែករម្លែក

​ក្លឹប Bayern Munich ចាប់ផ្តើម​សម្លឹងមើល​គ្រូបង្វឹក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) របស់​ក្លឹប Paris Saint Germain ខណៈ​ពួកគេ​កំពុង​ស្វែងរក​អ្នកចាត់ការ​ថ្មី​។​
​ ​
កាសែត​អាល្លឺម៉ង់​រាយការណ៍​ថា ក្លឹប​យក្ស​អាល្លឺម៉ង់​នេះ​ចង់បាន​លោក ទូ​ចេ​ល មក​ចាប់ដៃ ជាមួយ​លោក ហាន​ស៊ី ហ្វ្លី​ក (Hansi Flick) ដែល​ធ្វើ​បានល្អ ចាប់តាំងពី​ក្លាយជា​គ្រូបង្វឹក បណ្តោះអាសន្ន​កាលពី​ខែ​មុន​។​
​ ​
ក្លឹប Bayern កំពុង​ស្វែងរក​គ្រូបង្វឹក​ម្នាក់ ដើម្បី​ដឹកនាំ​ក្លឹប​នេះ បន្ទាប់ពី​ពួកគេ​បណ្តេញ​គ្រូបង្វឹក នី​កូ កូ​វ៉ា​ក (Niko Kovac) ដែល​ចាប់ផ្តើម​មិនសូវ​បានល្អ​នៅ រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
ប៉ុន្តែ​លោក ហ្វ្លី​ក ធ្វើបាន​ល្អជា​បន្តបន្ទាប់ ដោយ​ដឹកនាំ​ក្រុម Bayern Munich​ប្រកួត​ឈ្នះ​៤​លើក ជាប់​គ្នា មុនពេល​ប្រកួត​ចាញ់​ក្រុម Bayern Leverkusen ២-១ កាលពី​ចុង​សប្តាហ៍​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel)

ទីតាំងផ្សាយពាណិជ្ជកម្ម