ស្ថានទូត​កម្ពុជា​នៅ​ថៃ អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ រួសរាន់​មក​បន្ត​សុពលភាព​ឲ្យ​បាន​ត្រឹម​ថ្ងៃទី​៣១​មីនា​

1936
ចែករម្លែក
  • 33
    Shares

​ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ បានធ្វើការ​អំពាវនាវ​ដល់​ពលករ​កម្ពុជា (​ពលករ​នៅ​ថៃ​) ដែល​មិនទាន់បាន​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់នៅ និង​ធ្វើការ​បណ្តោះអាសន្ន សូម​ប្រញាប់​រួសរាន់​ទៅ​បន្ត​សុពលភាព នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​ភាគី​ថៃ តាម​បណ្ត​ខេត្ត ក្រុង ដែល​ពលករ​រស់នៅ និង​ធ្វើការ​ឲ្យ​បាន​រួចរាល់​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ថៃ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨​។

​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ថៃ​បាន​បញ្ជាក់ថា ភាគី​ថៃ​នឹង​បិទ​ដំណើរ​ការបន្ត​សុពលភាព​ប័ណ្ណ​ស្នាក់នៅ និង​ការធ្វើការ​បណ្តោះអាសន្ន (​ប័ណ្ណ​ស៊ី​ជំ​ពូ និង​លិខិត​ទំនាក់ទំនង​រវាង​ថៅកែ និង​ពលករ​) នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​ជា​កំហិត​។ ផុត​កាលកំណត់​បរិច្ឆេទ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ អាជ្ញាធរ​ថៃ នឹង​ចាត់វិធានការ​យ៉ាង​តឹង​តឹង​តាមច្បាប់ ចំពោះ​ពលករ​បរទេស​ទាំងអស់ ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​ឲ្យ​ស្នាក់នៅ នឹងធ្វើ​ការ​នៅ​ប្រទេស​ថៃ​៕L