បុរស​ឥណ្ឌូណេស៊ី​ម្នាក់​ដួលសន្លប់​នៅ​អំឡុង​ពេល​ទទួល​ទណ្ឌកម្ម​ចំពោះ​ការ​រួមភេទ​មុនពេល​រៀបការ​

368
ចែករម្លែក

​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​បាន​ដួលសន្លប់ ខណៈពេល​ដែល​គាត់​ត្រូវ​បាន​វាយ​នឹង​រំពាត់ផ្តៅ​ចំពោះ​ការ​រួមភេទ​មុន​រៀបការ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ​នោះ បានដឹងខ្លួន​​ឡើងវិញ​ដើម្បី​ទទួលទោស​នៅសល់​(​វាយ​បន្ថែម​ទៀត​) នៅ​មុន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​ទោះបីជា​មាន​ការ​ថ្កោលទោស​ពី​អន្តរជាតិ​ក៏ដោយ​​ ក៏​ការដាក់ទោស​នៅតាម​ទី​សាធារណៈ​គឺជា​រឿង​ធម្មតា​ចំពោះ​បទល្មើស​ច្រើន​ប្រភេទ​ដែល​ត្រូវបាន​ហាមឃាត់​នៅក្នុង​ច្បាប់​​អ៊ីស្លាម​ក្នុង​នៅ​តំបន់​អភិរក្ស​អាចចេ នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា ដោយ​រួមទាំង​បទល្មើស​ផ្សេងៗ​ដូចជា លេង​ល្បែងស៊ីសង ការ​ផឹកស្រា និង​ការ​រួមភេទ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា​ និង​ការ​រួមភេទ​មុន​រៀបការ​ជាដើម​។​

​តំបន់​អាចេ គឺជា​តំបន់​តែមួយ​គត់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​អនុវត្ត​ច្បាប់​សាសនា​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បុរស​អាយុ ២២ ឆ្នាំ​ម្នាក់ ដែល​ត្រូវបាន​ផ្តន្ទាទោស​ដោយ​ត្រូវ​វាយ​នឹង​រំពាត់​ចំនួន​១០០​ដង​នោះបាន​ទទូច​មន្ត្រីប៉ូលិស​អនុវត្ត​ច្បាប់​នេះ ឱ្យ​ឈប់​វាយ​ខ្នង​​របស់​គាត់​ជាមួយ​រំពាត់​ផ្តៅ នៅ​មុន​ពេល​គាត់​បាន​ដួលសន្លប់​។​នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​AFP​។​

​គាត់​ត្រូវបាន​គេ​ធ្វើ​ឱ្យ​ដឹង​ខ្លួន​ឡើងវិញ​និង​ឲ្យ​គ្រូពេទ្យ​ពិនិត្យមើល​មួយ​ភ្លែត​មុន​ត្រូវ​បាន​វាយ​នឹង​រំពាត់ខ្សែតី​បន្ត​រហូត​ដល់​១០០​រំពាត់​។​

​បុរស​នេះ​ត្រូវបាន​រកឃើញ​ថា​មាន​ពិរុទ្ធ​ពីបទ​រួមភេទ​ជាមួយ​នារី​ម្នាក់​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដោយ​ត្រូវ​បាន​វាយ​នឹង​រំពាត់​ចំនួន​១០០​ដង​ផងដែរ​នៅ​ខាងក្រៅ​វិហារ​អ៊ីស្លាម​មួយ​​នៅ​ស្រុក​អាច ទី​មួរ ដោយ​រួម​ជាមួយ​បុរស​ម្នាក់​ទៀត ដែល​នាង បាន​មាន​ទាក់ទង​ជាមួយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​វាយ​នឹង​រំពាត់​នៅក្នុង​ករណី​ដាច់​ដោយឡែក​នៅ​តំបន់​អាច តា​មៀង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏​បាន​ដួលសន្លប់​​ផងដែរ​។​

​នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ​ឥណ្ឌូណេស៊ី​បាន​និយាយថា​” ការពិត​ដែល​មនុស្ស​២​នាក់​ត្រូវបាន​វាយ​រហូត​ដល់​សន្លប់​នៅថ្ងៃនេះ​ក្នុងករណី​កើតឡើង​ផ្សេងគ្នា​គឺជា​ការ​​បង្ហាញ​ការស្តីបន្ទោស​លើ​ក្រុម​អាជ្ញាធរ ដែល​ទុក​ឱ្យ​រឿង​នេះ​កើតឡើង​នៅក្រោម​ការ​ពិនិត្យ​មើល​របស់​ពួកគេ​”​។​

​លោក​បាន​បន្ថែមទៀតថា វា​ជា​ទណ្ឌកម្ម​ឃោរឃៅ អមនុស្សធម៌​និង បាត់បង់​តម្លៃ​ជា​មនុស្ស​ ហើយ​បាន​អំពាវនាវ​ឱ្យ​ក្រុម​អាជ្ញាធរ​នៅ​តំបន់​អាចេនិង​ឥណ្ឌូណេស៊ី​បញ្ឈប់​ការដា​ក់​​ទោស​បែប​នេះ​៕​ដោយ​៖​សុខា​/sn/Ha

បុរស​អាយុ​២២​ឆ្នាំនេះ ត្រូវបាន​គេ​ធ្វើ​ឱ្យ​ដឹង​ខ្លួន​ឡើងវិញ​និង​ផ្តល់​ការព្យាបាល​ហើយ​បន្ទាប់មក ការដាក់ទោស​ដោយ​វាយ បាន​បន្ត​ធ្វើ​