យាន​របស់ SpaceX ដឹក​កាដូ​បុណ្យ​ណូអែល​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​

818
ចែករម្លែក

​ក្រុមហ៊ុន SpaceX បាន​បាញ់​បង្ហោះ​ទំនិញ​ចំនួន ៣ តោន​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ រួមទាំង “​សត្វ​កណ្តុរ​ខ្លាំងក្លា​” សម្រាប់​ការសិក្សា​អំពី​សាច់ដុំ មនុស្ស​យន្ត​ដែល​ដឹង​អារម្មណ៍​របស់​អវកាសយានិក និង ផ្ទះ​ផលិត​ស្រា​បៀរ​ខ្នាតតូច​មួយ​។​

​យាន Dragon ក៏​កំពុង​ដឹក​កាដូ​ថ្ងៃបុណ្យ​ណូអែល​សម្រាប់​អវកាសយានិក​៦​នាក់​ដែល​កំពុង​រស់​នៅលើ​ស្ថានីយ​ផងដែរ​។ លោក​កេ​ន​នី ថុ​ត មកពី​អង្គការ​ណា​សា​មិនបាន​ផ្តល់​តម្រុយ​អំពី​កាដូ​អ្វី​នោះទេ ប៉ុន្តែ​និយាយថា “​ខ្ញុំ​គិតថា រទេះ​របស់​លោកតា​សាន់​តា​ក្លូ​សគឺ​ត្រូវ​ហោះ​ទៅ​ទី​អវកាស​”​។​

​យាន​នេះ​គួរតែ​ទៅដល់​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​។​

​រ៉ុក្កែត Falcon បាន​បាញ់​បង្ហោះ​ចេញពី​តំបន់​ខេ​ប​ខា​ណា​វើ​រ៉​ល​យឺត​មួយថ្ងៃ​ដោយសារ​មាន​ខ្យល់​បក់​ខ្លាំង​។ នេះ​គឺជា​ការផ្គត់ផ្គង់​លើក​ទី​១៩​របស់​ក្រុមហ៊ុន SpaceX សម្រាប់​អង្គការ​ណា​សា​៕ ដោយ៖កញ្ញាដាលីស

រ៉ុក្កែត Falcon បញ្ជូន​យាន Dragon ផ្ទុកទំនិញ​៣​តោន​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍