កាន់តែ​មានសង្ឃឹម​សម្រាប់​វ៉ាក់សាំង​ប្រឆាំង​ហ៊ី​វ ខណៈ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កែ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ឡើងវិញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ហ៊ី​វ

654
ចែករម្លែក

​ពួក​អ្នកវិទ្យាសាស្ត្រ​កំពុង​រិះរក​វិធី​ដើម្បី​កំណត់​ដំណាក់កាល​មួយ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ដើម្បី​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ហ៊ី​វ ដែល​ជាការ​លាតត្រដាង​មួយ​អាច​នាំឱ្យមាន​វ៉ាក់សាំង​លើកដំបូង​ប្រឆាំងនឹង​វីរុស​នេះ​។​

​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​មិន​ពូកែ​ទេ​ក្នុង​ការបង្កើត​អង្គ​បដិបក្ខ​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ហ៊ី​វ ហើយ​សូម្បី​នៅពេលដែល​វា​ផលិត​ក៏ដោយ ក៏​ប្រព័ន្ធ​ភាពស៊ាំ​សេសសល់​ដទៃទៀត​នៅតែ​មើលឃើញ​ភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​ទាំងនេះ​ជាការ​គំរាមកំហែង​ដោយ​ខ្លួន​វា និង បញ្ឈប់​ការផលិត​អង្គ​បដិបក្ខ​។​

​ប៉ុន្តែ​ឥឡូវ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ឌូ​ក (Duke University) បាន​បំបែក​ផ្នែក​មួយ​នៃ​ល្បងប្រាជ្ញា​មួយ​នេះ​បាន​ហើយ​។​

​នៅក្នុង​ការពិសោធន៍​ស​ត្វ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ “​ភស្តុតាង​នៃ​គំនិត​មួយ​” ដែលថា ពួកគេ​អាច​បោក​បញ្ឆោត​ប្រព័ន្ធ​ភាពស៊ាំ​និង​បញ្ចុះបញ្ចូល​ឱ្យ​ពួកវា​បង្កើត​អង្គ​បដិបក្ខ​ចាំបាច់​បាន ដោយ​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក​វ៉ាក់សាំង​។​

​កាលពី​ខែកុម្ភៈ​លោក​ប្រធានាធិបតី​ត្រាំ​បានប្រកាស​ផែនការ​បញ្ចប់​ការឆ្លង​រាលដាល​នៃ​វីរុស​ហ៊ី​វ​នៅ​សហរដ្ឋ​អាម៉េរិក​ត្រឹម​ឆ្នាំ ២០៣០​។​

​សព្វថ្ងៃ​មាន​អ្នក​ផ្ទុក​ហ៊ី​វ​១,១​លាន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក​ហើយ​ករណី​ថ្មី​នៅតែ​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជា​រៀងរាល់ឆ្នាំ​៕ ដោយ៖កញ្ញាដាលីស

អ្នកវិទ្យាសាស្ត្រ​ជឿថា​ពួកគេ​រកឃើញ​វិធី​ថ្មី​អាចឈាន​ទៅដល់​ការបង្កើត​វ៉ាក់សាំង​ហ៊ី​វ

ទីតាំងផ្សាយពាណិជ្ជកម្ម