​មេដាយមាស​ទី​២ លើ​កីឡា​ប៉េតង់ ធ្វើ​ឲ្យ​កម្ពុជា ហក់​ឡើង​ពី​ចំណាត់ថ្នាក់​លេខ​៩ មក​លេខ​៧

529
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ មេដាយមាស​ទី​២ លើ​កីឡា​ប៉េតង់ បានធ្វើ​ឲ្យ​កម្ពុជា ហក់​ឡើង​ពី​ចំណាត់ថ្នាក់​លេខ​៩ មក​លេខ​៧ លើ​តារាង​មេដាយ បណ្តោះអាសន្ន ខណ​:​ម្ចាស់ផ្ទះ​ហ្វីលីពីន បន្ត​ក្តោប​ក្តាប់ លើ​កំពូល​តារាង មេដាយ​ដដែល​។​

​នៅក្នុង​តារាង​ចំណាត់ថ្នាក់​មេដាយ ជា​បណ្ដោះអាសន្ន ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣០ ដែល​កំពុងតែ​ប្រព្រឹត្តិ​ទៅ នៅ​ប្រទេស​ហ្វីលីពីន​នោះ កម្ពុជា ស្ថិតនៅក្នុងចំណាត់ ថ្នាក់​លេខ​៧ គឺ​នៅ​ពីលើ​ប្រទេស​មី​យ៉ាន់​ម៉ា ព្រុយ​ណេ ឡាវ និង ទីម័​រ​ខាងកើត​។​

​ប្រទេស​ម្ចាស់ផ្ទះ ហ្វីលីពីន កំពុងតែបន្ត​ឈរ នៅ​កំពូល​តារាង​ដដែល ដោយ​ប្រជែង​បាន មេដាយ​សរុប ចំនួន ១២៤ គ្រឿង ដែល​ក្នុងនោះ មេដាយមាស ៥៧ គ្រឿង ប្រាក់ ៤៣​គ្រឿង និង​សំរិទ្ធ ២៤​គ្រឿង ។ ប្រទេស​វៀតណាម ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ ដោយមាន​មេដាយ​សរុប ចំនួន ៩៧​គ្រឿង គឺ​មាស ២៨​គ្រឿង ប្រាក់ ៣៣​គ្រឿង និង​សំរិទ្ធ ៣៦​គ្រឿង ។​

​ប្រទេស​ឥណ្ឌូណេស៊ី ដែល​មុន​ឈរ​នៅ​តំណែង​លេខ​៥​នោះ មកដល់ពេលនេះ បាន​ហក់​ឡើងមក​ដល់​លេខ​៣ ដែលមាន​មេដាយ​សរុប ចំនួន​៨៤​គ្រឿង គឺ​មាស ២៣ គ្រឿង ប្រាក់ ៣០​គ្រឿង និង​សំរិទ្ធ ៣១​គ្រឿង ។ ប្រទេស​ម៉ាឡេស៊ី ធ្លាក់​មកចំណាត់ ថ្នាក់​លេខ​៤ ដែលមាន​មេដាយ សរុប​ចំនួន ៥៨​គ្រឿង គឺ​មាស ២២ គ្រឿង ប្រាក់ ១៣​គ្រឿង និង​សំរិទ្ធ ២៣​គ្រឿង ។ ប្រទេស​សឹង្ហ​បូរី ស្ថិត​លំដាប់ថ្នាក់​លេខ​៥ ដែលមាន​មេដាយ សរុប​ចំនួន ៥៩​គ្រឿង ក្នុងនោះ​មាស ១៩​គ្រឿង ប្រាក់ ១៤​គ្រឿង និង​សំរិទ្ធ ២៦​គ្រឿង ។ ប្រទេស​ថៃ ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៦ ដែលមាន​មេដាយ​សរុប ចំនួន​៥៨​គ្រឿង គឺ​មេដាយមាស​ចំនួន ១៥​គ្រឿង មេដាយប្រាក់ ចំនួន ១៩​គ្រឿង និង​សំរិទ្ធ ២៤​គ្រឿង ។​

​ប្រទេស​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៧ ដែលមាន​មេដាយ សរុប ២២​គ្រឿង គឺ​មាស ២​គ្រឿង ប្រាក់ ៣​គ្រឿង និង​សំរិទ្ធ ១៧​គ្រឿង ។ ប្រទេស​មី​យ៉ាន់​ម៉ា ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៨ ដែលមាន​មេដាយ សរុប ២៩​គ្រឿង គឺ​មាស ១​គ្រឿង ប្រាក់ ៦​គ្រឿង និង​សំរិទ្ធ​ចំនួន ២២​គ្រឿង ។ ប្រទេស​ព្រុយ​ណេ ដា​រុយ​ហ្សា​ឡឹម ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៩ ដែលមាន​មេដាយ សរុប​ចំនួន ១១​គ្រឿង គឺ​មាស ១​គ្រឿង ប្រាក់​៥ គ្រឿង និង​សំរិទ្ធ ៥​គ្រឿង ។ ប្រទេស​ឡាវ ឈរ​នៅ​ចំណាត់ ថ្នាក់​លេខ​១០ ដែលមាន​មេដាយ ១១ គ្រឿង គឺ​ប្រាក់ ២​គ្រឿង និង សំរិទ្ធ ៩​គ្រឿង ។ ចំពោះ​ប្រទេស​ទី​ម័​រ​ខាងកើត មិនទាន់ បាន​មេដាយ នៅឡើយ​ទេ ៕​v