ដេកឱបប្តីពេញមួយយប់ ព្រឹកឡើង​ដាស់មិនងើបទើបដឹងថាដេកស្លាប់

291
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ប្រពន្ធឯណាមិនបង្ហូរទឹកភ្នែក ស្រែកយំនឹកស្រណោះប្តី កាលខ្យល់ត្រជាក់ដេកឱបនឹងដើមទ្រូងពេញមួយយប់ ស្រាប់តែព្រឹកឡើងដាស់មិនងើប ទើបដឹងថាស្លាប់ សង្ស័យខ្យល់គ ស្រែកឆោឡោផ្អើលញាតិ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ជួលលេខ៧ ក្រុម៣ ភូមិថ្មគោល២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

សពមានឈ្នោះ សន សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ដឹកទឹកសុទ្ធលក់ មានស្រុកកំណើត ភូមិអូរម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ពុំ សឹម អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតភូមិល្វាស ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល មានកូនស្រីម្នាក់ រស់នៅជាមួយជីដូន នៅឯស្រុកល្វាឯម ។ ប្តី-ប្រពន្ធទាំង២នាក់ ស្នាក់អាស្រ័យនៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

សាកសព ក្រោយពីនគរបាលជំនាញ ពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកល្វាឯម៕B/