មន្ត្រី​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​យក​អំណោយ​ជូន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៤៤​នាក់​

312
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ​ឆ្នាំ​០១៩​ក្រោម​ប្រធានបទ​”​ទាំងអស់គ្នា​ចូលរួម​ជា​ចរន្ត​ជាតិ​មួយ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​”​។ កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​លោក​គោ​ស៊ុ​ប៊ុន​សឿត​ប្រធានកិត្តិយស​សាខា​និង​លោក​សំលាង​ទ្រី​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​។​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​និង​ចែក​អំណោយ​មនុស្សធម៌​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៤៤ នាក់ ក្នុង​ខេត្តព្រះវិហារ​។​

​នាឱកាស​នោះដែរ​ក៏មាន​អាន​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគ​អេដស៍​ជំងឺអេដស៍​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​ដែល​ក្នុង​សារលិខិត​នោះបាន​ផ្តល់​អនុសាសន៍ ដូចខាងក្រោម ៖

១,​សូម​សាខា​កាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីក​សកម្មភាព​ផ្សព្វផ្សាយ អប់រំ លើកកម្ពស់​ការយល់ដឹង​ពី​បញ្ហា​អេដស៍​ឱ្យបាន​ដល់​សហគមន៍​ជនបទនិង​ត្រូវ​ផ្តល់​ការជួយឧបត្ថម្ភ​គាំពារ​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​អ្នកជំងឺ​អេដស៍​។​២,​ចំពោះ​អ្នក​ដែល​សង្ស័យថា​ខ្លួន​បាន​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ សូម​ប្រញាប់​រួសរាន់​ទៅពិនិត្យ​ឈាម រក​មេរោគ​អេដស៍ និង​ទៅ​ទទួល​សេវា​ថែទាំ ពី​មណ្ឌល​សុខភាព​ឱ្យបាន​ទៀងទាត់​ព្រមទាំង​ជៀសវាង​ដាច់ខាត​កុំ​ចម្លង​ទៅ​អ្នកដទៃ​និង​ចូលរួម​សហការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូ លាយ​។​

៣,​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ និង​ជាពិសេស​ឆាប់​ធ្វើតេស្ត​ឈាម ដើម្បី​ទទួល​សេវា​ការពារ​ការចម្លង​មេរោគ​អេដស៍​ទៅ​ទារក និង​ជំរុញ លើកទឹកចិត្ត​ដៃគូ​មក​ពិនិត្យ និង​ទទួល​សេវា​ព្យាបាល​ទាំងអស់គ្នា​។​៤/​សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់​ត្រូវ​បន្ត​ស្វែងយល់​ពី​ការបង្ការ​មេរោគ​អេដស៍ និង​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​មេរោគ អេដស៍​នេះ​ជាដាច់ខាត ជាពិសេស​ក្មួយៗ​ជា​យុវជន យុវនារី​ត្រូវ​ប្រុងប្រយ័ត្ន និង​ចងចាំ​ថា ការការពារ​គឺ ចាប់ផ្តើម​ពី​ខ្លួន​អ្នក​ផ្ទាល់​។​

៥,​មិនត្រូវ​មាក់ងាយ​និង​រើសអើង​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​អ្នក​ជំងឺអេដស៍​ជាដាច់ខាត​ហើយ​ត្រូវបង្កើត​បរិយាកាស​គាំទ្រ​ដល់​ក្រុម​ប្រឈម​ខ្ពស់​នៅ​គ្រប់​ទីកន្លែង​ដើម្បី​ទទួលបាន​សេវា​សុខភាព​សេវា​គាំពារ​សង្គម​និង​ការការពារ​ផ្លូវច្បាប់​។​៦,​សូមអ្នក​ផ្ទុកមេរោគ​អេដស៍​កុំ​មានការ​ខ្មាសអៀន​និង​រើសអើង​ខ្លួនឯង​ហើយ​ត្រូវ ប្រញាប់​រួសរាន់​ទៅ​ទទួល ការប្រឹក្សា និង​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​។​

​សម្ភារ​ដែល​សាខា​បាន​ឧបត្ថម្ភ​ដល់​អ្នករស់នៅ​ជាមួយ​មេ​អេដស៍​ចំនួន​៤៤ នាក់ ក្នុង​ម្នាក់ៗ​ទទួល បាន ៖ អង្ករ​,​មី​,​ត្រីខ​,​ទឹក​ស៊ី​អី​វ​,​សារុង​,​ក្រមា​,​ភួយ​,​មុង​,​អាវយឺត​,​អាហារ​បំប៉ន​,​និង​ថវិកា​មួយចំនួន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម