​ប្រកួត​ច្នៃ​ម៉ូដ​និង​បង្ហាញ​ម៉ូដ​លើកកម្ពស់​វិស័យ​ឧស្សាហកម្ម​ម៉ូដ​នៅ​កម្ពុជា​

657
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ការប្រកួត​ច្នៃ​ម៉ូដ​និង​ការដើរ​បង្ហាញ​ម៉ូដ​មួយ​បាន​ត្រូវ​រៀបចំឡើង​នៅ​សាល​ធំ​នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​ម៉ូដ​នៅ​ប្រទេស​កម្ពុជា​ក៏ដូចជា​លើកតម្កើង​វិស័យ​សិល្បៈ​ច្នៃប្រឌិត​។

ពិធី​ប្រកួត​ច្នៃ​និង​ការដើរ​បង្ហាញ​ម៉ូដ​នេះ បាន​ត្រូវធ្វើឡើង​កាលពី​រាត្រី​ថ្ងៃទី​៥ ខែធ្នូ​ឆ្នា​២០១៩​នៅក្នុង​កម្មវិធី​រាត្រីសមោសរ របស់ ABC Lions of Fashion​។​ជាមួយ​នោះ​មានការ​ចូលរួម​ពី​អ្នក​ច្នៃ​ម៉ូដ​អ្នក​បង្ហាញ​ម៉ូដ​ល្បីៗ​តារា​និង​សិល្បករ​ជាតិ​និង​អន្តរជាតិ​។​នេះ​ជា​បេសកម្ម​មួយ​របស់​ស្រា​បៀរ​ABCExtraStout​ក្នុងការ​ស្វែងរក​អ្នក​ច្នៃ​ម៉ូត​និង​អ្នក​បង្ហាញ​ម៉ូត​វ័យក្មេង​ដ៏​លេចធ្លោ​ក្នុងប្រទេស​កម្ពុជា​ដើម្បី​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅក្រៅ​ប្រទេស​។​

​សូមជម្រាបថា​កម្មវិធី​ABC’sLionsofFashion​បាន​បើក​ដំណើរការ​ចាប់តាំងពី​ខែឧសភា​ដែលជា​កម្មវិធី​ដំបូងបង្អស់​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​កម្មវិធី​នេះ​រួមមាន​កម្មវិធី​ជាច្រើន​ដែល​រៀបចំឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​ម៉ូដ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​ការផ្តល់​វេទិកា​មួយ​ដែល​លើកតម្កើង​សហគ្រិន​ម៉ូដ​ដែលមាន​ទេពកោសល្យ​បញ្ចេញស្នាដៃ​ដ៏​ឆ្នើម​។

​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​ចំនួន ១.៣១៨ នាក់ និង​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​ច្នៃ​ម៉ូដ​ចំនួន ១២៧ នាក់ បានដាក់​ពាក្យ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ពិសេស​នេះហើយ​ត្រូវបាន​ជម្រុះ​យក​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​ចំនួន​២២២​នាក់​និង​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​ច្នៃ​ម៉ូដ​ចំនួន​៤០​នាក់​។​គណៈកម្មាការ​វិនិច្ឆ័យ​មកពី​ទស្សនា​វ​ដ្តី​សូវ​រី​នទី​ភ្នាក់ងារ​AriseAgency​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​(CGTI)​និង​ABCExtraStout​បានសម្រេច​ជ្រើស​រើសយក​បេក្ខជន​បេ​ក្ខ​នារី​ចុងក្រោយ​ចំនួន​ដប់​រូប​តាម​ផ្នែក​ជំនាញ​នីមួយៗ​។​

បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​ត្រូវបាន​ល្បង​សមត្ថភាព​ច្នៃ​ម៉ូដ​បី​សម្រាប់​អ្នក​បង្ហាញ​ម៉ូត​ពាក់​ព្រមទាំង​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ច្នៃ​ម៉ូដ​និង​វីដេអូ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ទទួល​ការពេញនិយម​ពី​អ្នកមើល​ជាច្រើន​។​កម្មវិធី​ពិសេស​នេះ​កាន់តែ​ផ្តល់​ភាព​រីករាយ​អស្ចារ្យ​ដោយមាន​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​ពិសេស​ដែល​បង្ហាញ​ម៉ូដ​ច្នៃប្រឌិត​ថ្មីៗ​ជាច្រើន​ម៉ូដ​ដែល​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​បាន​ពាក់​បង្អួត​លើ​ឆាក​។

​អ្នកនាង​លាភ ស្រី​ពៅ​( LeapSreypov)​និង​លោក​ពៅ​ស៊ីថន​(PovSithan)​ដែលជា​អ្ន​បង្ហាញ​ម៉ូដ​ជ័យលាភី និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ​១​ម្នាក់ៗ​ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន​៣០០០​ដុល្លារ​អាម៉េរិក​(​បី​ពាន់​ដុល្លារ​អាមេរិក​)​សំបុត្រ​យន្តហោះ​រ៉ាប់រង​ការចំណាយ​ទាំងអស់​សម្រាប់​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​សប្តាហ៍​ម៉ូដ​អន្តរជាតិ​(InternationalFashionWeek)​និង​បង្ហាញ​វត្តមាន​នៅលើ​គ​ម្រ​មុខ​និង​ប្រាំមួយ​ទំព័រ​នៅក្នុង​ទស្សនា​វ​ដ្តី សូវ​រី​ន ។

​អ្នកនាង Meas Chanrou​និង​អ្នកនាង​SokPanha​អ្នក​បង្ហាញ​ម៉ូដ​ជ័យលាភី​និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ ២ ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន​២.០០០​ដុល្លារ​នឹង​បង្ហាញ​វត្តមាន​ប្រាំមួយ​ទំព័រ​នៅក្នុង​ទស្សនា​វ​ដ្តី សូវ​រី​ន​។​អ្នកនាង​LevSocheata​និង​លោក​KongSothea​អ្នក​បង្ហាញ​ម៉ូដ​ជ័យលាភី​និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ​៣​ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន​១.០០០​ដុល្លារ​នឹង​បង្ហាញ​វត្តមាន​ពីរ​ទំព័រ​នៅក្នុង​ទស្សនា​វ​ដ្តី សូ វ​រី​ន ។
​បេក្ខជន​ជ័យលាភី​ទាំងអស់​ទទួលបាន​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ​ជាមួយ​ទីភ្នាក់ងារ Arise ។​កម្មវិធី ABC LionsofFashion​ក៏បាន​ប្រគល់​ប្រាក់រង្វាន់​ទឹក​លើកទឹកចិត្ត​ចំនួន​៥០០​ដុល្លារ​អាមេរិក​ជូន​អ្នក​បង្ហាញ​ម៉ូដ​អ្នកនាង​LeapSreypov​ដែល​ឈ្នះ​ពាន​តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ដោយ​សាធារណជន​។

កម្មវិធី​ABCLionsofFashion​ត្រូវបាន​រៀបចំឡើង​ដោយ​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​ដែល​លើកកម្ពស់​នូវ​ស្តង់ដារ​សមស្រប​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់ ទស្សនា​វ​ដ្តី សូ វ​រី​ន ដែលជា​ទស្សនា​វ​ដ្តី​ម៉ូ​ដដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​កម្ពុជា Arise Agency ដែលជា​ទីភ្នាក់ងារ​បង្ហា​ញ​ម៉ូដ​និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI), NOMI និង Nata Footwear ៕S/

​ចំណងជើង​រូបថត​៖​ប្រកួត​ច្នៃ​ម៉ូដ​និង​បង្ហាញ​ម៉ូដ​លើកកម្ពស់​វិស័យ​ឧស្សាហកម្ម​ម៉ូដ​នៅ​កម្ពុជា​(​រូបៈ​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម