​គ្រោះថ្នាក់​ចរាចរណ៍​១៩​លើក​ស្លាប់​៧​នាក់និង​របួស​៣៤ នាក់

263
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ក្នុង​រយៈពេល​២៤​ម៉ោង​គ្រោះថ្នាក់​ចរាចរណ៍​១៩​លើក​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករ​របួសធ្ងន់​-​ស្រាល​៣៤​នាក់​។​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បានបញ្ជាក់​ថា គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​៥ ដល់​ម៉ោង ២​រសៀល​ថ្ងៃទី​៦​ធ្នូ​២០១៩ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៧​នាក់ និង បាន បង្ក ឲ្យ មាន អ្នក រង របួសធ្ងន់ – ស្រាល ៣៤ នាក់ ( ស្រី ៩ នាក់ ) ។
​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៤១ នាក់ នៅ ថ្ងៃ ទី ៦ ខែធ្នូ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៩ លើក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម