​ស្នើ​អាជ្ញាធរ​លុបបំបាត់​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​អត់​ច្បាប់​ឱ្យអស់​នៅ​ឆ្នាំ​២០១៩

352
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ញ្ជូ​ន​បានស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​និង​លុបបំបាត់​យានដ្ឋាន​ជួសជុល​និង​យានដ្ឋាន​កែច្នៃ​តំឡើង យានយន្ត​ដែល​គ្មាន​ច្បាប់​ឱ្យអស់​នៅត្រឹម​ឆ្នាំ​២០១៩​។

​លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១០​ខែ​កាលពីពេល​ថ្មីៗ​នេះ​នៅ​ទីស្តីការក្រសួង​។​លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​សូម​ស្នើឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​នៅតាម​រាជធានី​ខេត្ត​ទាំងអស់​ត្រូវតែ​ចុះ​ពិនិត្យ​ហើយ​លុប​ឱ្យអស់​នូវ​យានដ្ឋាន​ជួលជុល​កែច្នៃ​និង​ដំឡើងរថយន្ត​គ្មាន​ច្បាប់​ឱ្យអស់​»​។​

​លោក​បាន​បន្ត​លើកឡើងថា​៖​ការកែច្នៃ ជួសជុល​ខុស​បច្ចេកទេស​បាន​បង្កឱ្យមាន​គ្រោះថ្នាក់ និង​មាន បញ្ហា​ដល់​សុវត្ថិភាព​ចរាចរណ៍ ។​ដូច្នេះ​យានដ្ឋាន​កែច្នៃ​ដំឡើង​ដែល​គ្មាន​ច្បាប់​ត្រូវ​បិទ​ឱ្យអស់​នៅ​ឆ្នាំនេះ ដើម្បី​កុំ​ឱ្យធ្វើ​របាយការណ៍​ឆ្នាំក្រោយ​ទៀត​នៅមាន​យាន ដ្ឋា​ន​កែច្នៃ​ដំឡើង នៅមាន​សល់​ទៀត​។
​លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា​៖«​សូម​សំណូមពរ​ឱ្យ​លុបបំបាត់​ឱ្យអស់​នៅក្នុង​ខែធ្នូ​នេះហើយ​នៅ​ឆ្នាំ​២០២០ ត្រូវមាន​យានដ្ឋាន​កែច្នៃ ដំឡើង ជួសជុល​ត្រូវមាន​ច្បាប់​ឱ្យអស់​»​។​

​យោងតាម​រប​ការណ៍​រយៈ​១០​ខែ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានឱ្យដឹងថា​បច្ចុប្បន្ន​នេះ​យានដ្ឋាន​ជួសជុល​និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​សរុប​ចំនួន​៣.៥៥៦​កន្លែង​មានច្បាប់​អនុញ្ញាត​ចំនួន​២៧៩៥​កន្លែង​កន្លែង​និង​អត់​ច្បាប់​អនុញ្ញាត​ចំនួន​៧៦១​កន្លែង​។​ក្នុងនោះ​មាន​យានដ្ឋាន​ជួសជុល​មាន​ចំនួន​៣.២៨១​កន្លែង​មានច្បាប់​អនុញ្ញាត​ចំនួន​២.៥៤១​កន្លែង​និង​អត់​ច្បាប់​អនុញ្ញាត​ចំនួន​៧៤០​កន្លែង​។​យានដ្ឋាន​កែច្នៃ​ដំឡើង​មាន​ចំនួន​២៧៥​កន្លែង​មានច្បាប់​អនុញ្ញាត​ចំនួន​២៥៤​កន្លែង អត់​មានច្បាប់​អនុញ្ញាត ២១​ក ន្លែ​ង​។​

​របាយការណ៍​បានឱ្យដឹង​ទៀតថា​ក្នុង​រយៈពេល​១០​ខែ​ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​បាន​ចំនួន​១៦១.២៦០​គ្រឿង​។​ក្នុងនោះ​កាត់​ទ្រុង​ចំនួន​៣៨៧​គ្រឿង​ដោះ​រាន​ត​ខាងក្រោយ​បាន​ចំនួន​៣៤៦​គ្រឿង រថយន្ត​គ្មាន​ផ្លាកលេខ​ចំនួន​២៨៦​គ្រឿង​ណែនាំ​រថយន្ត​ដឹកទំនិញ​ខុស​លក្ខណៈ​បច្ចេក​ចំនួន​១.៣៧១​គ្រឿង ។​ដោះ​ភ្លើង​រថយន្ត​បំភ្លឺ​ខុស បច្ចេកទេស​ចំនួន​៣៨១ គ្រឿង រថយន្ត​ខ្វះ​ឯកសារ​៨៣៨៧​គ្រឿង គ្មាន​បណ្ណ​បើកបរ ១.៣៧២​នាក់ ប្រើ​បណ្ណ​បើកប រ​ខុស​ប្រ​ភេ​យានយន្ត​២.៧២៦​នាក់​។​

​រថយន្ត​ត្រួត​ពិនិត្យឃើញថា​ត្រឹមត្រូវ​ចំនួន​១៤៥.៧៧៧​គ្រឿង​រថយន្ត​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​៤០​គ្រឿង​ប្រើ​បណ្ណ​បើកបរ​ក្លែងក្លាយ​៥៧​នាក់​បញ្ជូន​រថយន្ត​ទៅកាន់​ស្នងការ​រដ្ឋា​ន​ចំនួន​៩៥​គ្រឿង​បក​ស្កុ​ត​ខៅ្ម​លើ​កញ្ចក់​១៤​គ្រឿង​ស្លាក​លេខ​ក្លែងក្លាយ​៤​គ្រឿង​បានធ្វើ​តេស្ត​រកសា​ធាតុ​ញៀន​អ្នកបើកបរ​និង​ព្រូឡាន​៧២​នាក់​មាន ផ្ទុយ​ក​សារជាតិ​ញៀន​១៧​នាក់​៕S/

​ចំណងជើង​រូបថត​៖​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​ស្នើ​អាជ្ញាធរ​ចុះ​លុបបំបាត់​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន កែច្នៃ​ដំ ឡើង យានយន្ត គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៩(​រូប ៖​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម