លោក​ហ៊ុន​ម៉ា​ណែ​ត​ប្រគល់​ផ្ទះ​១២៥​ខ្នង​ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា​នៅ​ឧ​ត្ត​រ​មានជ័យ​

1114
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​និង​ជា​អគ្គលេខាធិការរង​សមាគម​អតីតយុទ្ធជន​កម្ពុជា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​អញ្ជើញ​ដល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែលជា​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​ក្នុង​ពិធី​ជួប​សំណេះសំណាល​នោះ​ក៏​រួមមាន​ការប្រគល់​ផ្ទះ​១២៥​ខ្នង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្រគល់ជូន​សមាជិក​អតីត​សមាគម​យុទ្ធជន​កម្ពុជា​ដែល​ស្ថិតនៅ​ទីនោះ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​បាន​អញ្ជើញ​សំណេះសំណាល​និង​ផ្តល់​ផ្ទះ​១២៥​ខ្នង ស្ថិតនៅ​ស្រុក​ចុងកាល់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​សមាជិក​អតីត​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន​១២៥​គ្រួសារ​ដើម្បី​ដោះស្រាយ​ការលំបាក​របស់​បងប្អូន​អតីតយុទ្ធជន​ក្នុង​សមរភូមិ​សង្គ្រាម​។​គ្រា​ដែល​អតីតយុទ្ធជន​ទាំងនោះ​គ្មាន​ផ្ទះ​និង​ដីធ្លី​ត្រឹមត្រូវ​រស់នៅក្នុង​ជីវភាព​លំបាក​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​មានប្រសាសន៍ថា​ការបង្កើត​សមាគម​អតីតយុទ្ធជន​កម្ពុជា​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​ដែលមាន​គុណ​បំ​ដាច់​ចំពោះ​ជាតិ​និង​មាតុភូមិ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បានលើកឡើង​ទៀតថា​សូមឱ្យ​បងប្អូន​អតីតយុទ្ធជន​ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដោយ​មិន​បោះបង់​បងប្អូន​ចោល​នោះឡើយ​។ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​បងប្អូន​អតីតយុទ្ធជន​និង​ជាពិសេស​នៅតែ​បន្ត​ខិតខំ​ដោះស្រាយ​ផ្ទះ​និង​ដីធ្លី​ជូន​អតីត​យុទ្ធ​ថែមទៀត​ពីព្រោះ​ការដោះស្រាយ​វា​មិន​បញ្ចប់​ត្រឹមនេះ​ទេ​។ដូច្នេះ​បងប្អូន ត្រូវ​នាំគ្នា​គាំទ្រ​សន្តិភាព​ឱ្យបាន​រឹងមាំ និង​ត្រូវ​អប់រំ​កូនចៅ​ឱ្យបាន​យល់​ពី​តម្លៃ​សន្តិភាព ដោយ​កុំ​ចាញ់បោក​ឧបាយកល​អាក្រក់​ក្រុមប្រឆាំង​ដែលមាន​បំណង​ចង់​បង្កហេតុ​នាំ​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម​សារជាថ្មី​។​

សូមបញ្ជាក់ថា​ក្នុង​ពិធី​នោះ​ផងដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ក៏បាន​សម្ភោ​ធ​ស្រះ​ទឹក​ប្រវែង​៣០​ម៉ែត្រ​គុណ​៨០​ម៉ែត្រ​ដែលជា​អំ​ណោ​ង​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​សែន​និង​បាន​ឧ​បត​ម្ថ​ថវិកា​៥០​លាន​រៀល​ដើម្បី​ទិញ​ថ្នាំ​លាភ​ផ្ទះ​និង​ជួយ​កសាង​បង្គន់​អនាម័យ​ជូន​ដល់​បងប្អូន​អតីតយុទ្ធជន​សរុប​១៨០​គ្រួសារ និង​បាន​ឧបត្ថម្ភ​ប្រេង​៣​ម៉ឺន​លីត្រ​សម្រាប់​ជីក​ស្រះ​ទឹក​ចំនួន​១​ថែមទៀត​៕S/

​រូបថត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ដែលជា​សមាគម​អតីតយុទ្ធជន​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម