​ធ្វើ​ទិវា​ចម្ការ​បន្លែ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដាំ​ដំណាំ​

444
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ភូមិ​តស៊ូ​ឃុំ​តស៊ូ​ស្រុក​ជ័យ​សែន​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​មន្ត្រី​ក្សេត្រសាស្ត្រ​និង​ផលិតភាព​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានរៀបចំ​ធ្វើ​ទិវា​ចម្ការ​បន្លែ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដាំ​និង​ថែទាំ​ដំណាំ​បន្លែ​។​

​ក្នុងនោះ​ក៏មាន​ការគ្រប់គ្រង​ស្មៅ​ចង្រៃ​វិធានការ​កំចាត់​សត្វល្អិត​ចង្រៃ​ការការពារ​ជំងឺ​លើ​ដំណាំ​ការប្រៀបធៀប​ពូជ​ដែល​ធន់​នឹង​សត្វល្អិត​ជំងឺ​និង​លទ្ធផល​ទទួលបាន​ជោគជ័យ​នៃ​ការអនុវត្ត​ពិសោធន៍​ដំណាំ​ការប្រើប្រាស់​ប្រព័ន្ធ​ដំណក់ទឹក​និង​កៅស៊ូ​គ្រប​រង​ដំណាំ​។​ទិវា​នេះ​ស្ថិតក្រោម​វត្តមាន​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ​។​

​លោក​ឈឹម​ហ៊ុយ​កែន​តំណាង​មន្ទីរ​កិច្ចការនារី​ខេត្ត​,​លោក​សោ​ន​នី​ជំទប់​ទី​២​តំណាង​មេឃុំ​តស៊ូ​៤.​លោក​លេក​ស៊ីណាន​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ជ័យ​សែន​,​កសិករ​ជា​សមាជិក​គម្រោង​ឈេ​ន​(CHAIN)​និង​កសិករ​មិនមែនជា​សមាជិក​គម្រោង​បាន​ចូលរួម​ក្នុង​កម្មវិធី​ទិវា​នេះ​ចំនួន​៥០​នាក់​/​ស្រី្ត​៣៩​នាក់​។​គាំទ្រ​ដោយ​គម្រោង​បន្លែ​និង​ផ្លែឈើ​កម្ពុជា​(CHAIN)​ប្រចាំខេត្ត​ព្រះវិហារ​៕S/​