កសិករ​ដាំ​ឪឡឹក​ប្រើ​រយៈពេល​តែ​ជិត​២​ខែ​ទ​ទូល​បាន​ប្រា​ក់ជាង​១០០​លាន​រៀល​ក្នុង​មួយ​រដូវ​

1019
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​កសិករ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រី​រាយ​និង​ការដាំ​ដំណាំ​ឪឡឹក​ខណៈ​បច្ចុប្បន្ន​ដំណាំ​នេះ​សម្បូរ​ទីផ្សារ​និង​តម្លៃ​ខ្ពស់​សមរម្យ​។​បើ​គិត​ចាប់ពី​ថ្ងៃ​ដាំ​មាន​រយៈពេល​មិន​ដល់​២​ខែ​ផង ដល់ពេល​ប្រមូល​ផល​ទទួលបាន​ប្រាក់​ជាង​១០០​លាន​រៀល​ក្នុង​មួយ​រដូវ​។​

​អ្នកស្រី​ខន​សំណាង​ស្ថិតក្នុង​វ័យ​៣៤​ឆ្នាំ​ប្រជាកសិករ​រស់នៅក្នុង​សង្កាត់​សំរោង​មាន​ដី​សម្រាប់ធ្វើ​ចម្ការឪឡឹក​ប្រមាណ​ជិត​ចំនួន​២០​ហិកតា​នៅ​សង្កាត់​បន្សាយ​រាក់​ក្រុង​សំរោង​បាន​រៀបរាប់​ឱ្យដឹងថា​ឪឡឹក​គឺជា​ដំណាំ​មួយ​ប្រភេទ​មិនត្រូវ​ការ​ទឹក​ច្រើន​ហើយ​ងាយស្រួល​ការដាំដុះ​និង​មើលថែទាំ​។​បច្ចុប្បន្ន​ផលដំណាំ​នេះ​សម្បូរ​ទីផ្សារងាយ​លក់​និង​តម្លៃ​សមរម្យ​បើ​គិត​ចាប់ពី​ថ្ងៃ​កប់​គ្រាប់​ចូលក្នុង​ដី​ប្រើ​រយៈពេល​ត្រឹមតែ​ចំនួន​៥៧​ថ្ងៃ​ដល់ពេល​ប្រមូល​ផល​កាត់​ទុនដើម​ចំណាយ​ទទួលបាន​ប្រាក់​សល់​រហូតដល់​ជាង​១៥០​លាន​រៀល​ក្នុង​មួយ​រដូវ​។​

អ្នកស្រី​បន្តថា​កាលពី​៥​ឆ្នាំ​មុនដំបូង​គ្រួសារ​គាត់​បាន​ចាប់​សាកល្បង​ផ្តើមដំបូង​ដាំ​ដំណាំ​ឪឡឹក​ប្រភេទ​ជា​គ្រាប់ពូជ​ធម្មតា​លើដី​ទំហំ​មិន​ដល់​មួយ​ហិកតា​ផង​លក់បាន​ប្រមាណ​ចំនួន​៥​លាន​រៀល​។​លុះ​ឆ្នាំ​បន្ទាប់​ដោយ​មើលឃើញ​ពី​ភាព​ចំណេញ​គ្រួសារ​គាត់​ពង្រីក​ទំហំ​ដី​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​រហូត​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ជិត​២០​ហិកតា​។​

​ការដាំ​ដំំ​ណាំ​នេះ​បាន​សិក្សា​បច្ចេកទេស​ពី​អ្នកជំនាញ​បាន​ប្តូរ​ប្លា​ស់​គ្រាប់់ពូជ​មក​ជ្រើស​រើសយក​គ្រប់​ពូជ​ស៊ុប​ព័័​រ​(​តៃវ៉ាន់់​)​ជា​ប្រភេទ​ផ្លែ​ធំ​វែង​និង​គ្រាប់់ពូជ​C២៩​ថៃ​ប្រភេទ​ផ្លែ​មូល​ខ្លី​។​ផ្លែ​ឪឡឹក​ទាំងពីរ​ប្រភេទ​នេះ​មាន​ឈ្មួញ​មកពី​ខេត្តសៀមរាប​និង​នៅ​ភ្នំពេញ​ប្រមូល​ទិញ​ដល់​ចម្ការ​ក្នុងតម្លៃ​ចាប់ពី​ចំនួន​៨​ទៅ​១៣​លាន​រៀល​ក្នង​មួយ​ហិកតា​។​

​អ្នកស្រី​បន្ថែមថា ការធ្វើ​ចម្ការ​ផ្នែក​ដំណាំ​ឪឡឹក​នេះ​ចំណាយ​ប្រាក់​ដើម លើ​ថ្លៃ​ការ​ភ្ជួរ​រាស់ គ្រាប់ពូជ ថ្នាំ​បាញ់​ការពារ​និង​ចំណាយ​ទៅលើ​ថ្លៃ​ជួល​កម្លាំង​មនុស្ស​ខ្លះ​។​ការដាំ​ដំណាំ​ឪឡឹក​នេះ​ដាំ​បានតែ​ចុងរដូវ​ដាច់ទឹក​ភ្លៀង​ធ្លាក់​គឺ​ចាប់​ដាំ​ពី​ដើមខែ​តុលា​ដល់​ចុង​ឬ​ផុត​ខែវិច្ឆិកា​បាន​ទ​ទូល​ផល​ហើយ​៕S/​