​គណៈ​កម្ម​ធិ​កា​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​តាម​ការ​រដ្ឋា​ន​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ

567
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​ដូច​សព្វ​មួយដង​នៅ​មួយ​សប្តាហ៍​មុន​កិច្ចប្រជុំ​ក្រុម​អ្នកជំនាញការ​ចំពោះ​កិច្ច​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ បាន​ចុះ​តាម​ការដ្ឋាន​នានា​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។​ដើម្បី​វាយតម្លៃ​តាមដាន​ការអនុវត្ត​ការងារ​ជួសជុល​ការងារ​ស្រាវជ្រាវ​គម្រោង​អភិវឌ្ឍន៍​និង​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​ថ្មីៗ​តើ​បាន​អនុវត្ត​ស្រប​ឬ​ត្រឹមត្រូវ​តាម​អនុសាសន៍​ដែល​អ្នកជំនាញ​ឱ្យ​អនុវត្ត​ឬ​អត់ ។​

ការអញ្ជើញ​ចុះ​ត្រួតពិនិត្យ​របស់​ក្រុម​អ្នកជំនាញការ​ទាំងនោះ​គឺជា​យន្តការ​គន្លឹះ​យ៉ង​សំខាន់​ក្នុង​វាយតម្លៃ​ជាក់ស្តែង​នូវ​រាល់​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​តាម​ការដ្ឋាន​អភិរក្ស​ឬ​គម្រោង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នានា​។​ក្នុងនោះ​ផងដែរ​ការអញ្ជើញ​ចុះ​ត្រួតពិនិត្យ​របស់​ក្រុម​អ្នកជំនាញការ​ទាំងនោះ​គឺ​ដើម្បី​ប្រមូល​នូវ​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធ្វើជា​មូលដ្ឋាន​យ៉ាងសំខាន់​ក្នុងការ​ផ្តល់យោបល់​កែលម្អ​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​៣៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០-១១ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ​៕S/

​រូបភាព​÷ អ្នកជំនាញការ​ចំពោះ​កិច្ច​គណៈ​កម្ម​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​តាម​ការ​រដ្ឋា​ន​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​៕ (​រូបថត​អាជ្ញាធរ​អប្សរា​)​

ទីតាំងផ្សាយពាណិជ្ជកម្ម