កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​៧ ខែ ធ្នូ ឆ្នាំ ២០១៩

467
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(19:30) Everton vs Chelsea
(22:00) Bournemouth vs Liverpool
(22:00) Tottenham Hotspur vs Burnley
(22:00) Watford vs Crystal Palace
(00:30) Manchester City vs Manchester United
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Manchester City vs Manchester Utd

Manchester City’s Phil Foden in action against Manchester United

ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​យកឈ្នះ​ក្រុម Burnley កាលពី​ពាក់កណ្តាល​សប្តាហ៍ ប៉ុន្តែ​នៅតែ​ឈរ នៅ​លេខ​រៀង​ទី​៣​នៅលើ​តារាង​ពិន្ទុ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នៅឡើយ​។ ក្រុម​ស៊ី​ធី​មាន​គម្លាត ១១​ពិន្ទុ​ពី​ក្រុម Liverpool ហើយ​នៅពេលនេះ​ពួកគេ​ត្រូវ​ទទួលភ្ញៀវ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដែល​ឈរ​នៅ​លេខ​រៀង​ទី​៦​។​
​ ​
យ៉ាងហោចណាស់ ក្រុម​ស៊ី​ធី​បាន​វិលត្រឡប់​ទៅរក​ទម្រង់​លេង​ឈ្នះ​ឡើងវិញ​កាលពី​យប់​ថ្ងៃ អង្គារ បន្ទាប់ពី​រកបាន​ជ័យជម្នះ​ត្រឹម​១​លើក ក្នុង​៥​ប្រកួត​ចុងក្រោយ​។​
​ ​
ក្រុម​ស៊ី​ធី​ដឹង​ច្បាស់​ថា ពួកគេ​ត្រូវតែ​បន្ថែម​ស្ថិតិ​ឈ្នះ ប្រសិនបើ​ពួកគេ​ចង់​ដេញតាម​ក្រុម Liverpool ។ ក្រុម​ស៊ី​ធី​មាន​កម្មវិធី​ប្រកួត​មមាញឹក ហើយ​បន្ទាប់ពី​ការប្រកួត​ជាមួយ​ក្រុម​យូ​ណាយ​ធី​ត ក្រុម​នេះ​នឹងត្រូវ​ទទួលភ្ញៀវ Arsenal Leicester City និង​ក្រុម Wolverhampton Wanderers ។​
​ ​
ទម្រង់​លេង​ក្នុង​ទឹកដី​នៅតែ​ខ្លាំង​សម្រាប់​ក្រុម​ស៊ី​ធី​ដោយ​យកឈ្នះ​៥​ប្រកួត​ក្នុង​៧​ប្រកួត​នៅក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។​
​ ​
ការប្រកួត​នាពេល​ថ្មីៗ​នេះ​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ក្រុម​ស៊ី​ធី​បាន​យកឈ្នះ​៤​ប្រកួត ក្នុងចំណោម​ជំនួប​៥​លើកចុងក្រោយ​។ ទោះបីជា​យ៉ាងណា មាន​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង ចំណោម​៤​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ដែល​ក្រុម​ស៊ី​ធី​យកឈ្នះ​។​
​ ​
ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​រំកិល​ឡើងមក​លេខ​រៀង​ទី​៦​នៅលើ​តារាង​ពិន្ទុ​បន្ទាប់​ពួក​យក ឈ្នះ​ក្រុម Tottenham កាលពី​យប់​ថ្ងៃ​ពុធ​។ ក្រុម​យូ​ណាយ​ធី​ត​ហាក់ដូចជា​ធ្វើបាន​ល្អ​អំឡុងពេល ប្រកួត​ជាមួយ​ក្រុម Tottenham ស្របពេល​ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ធ្វើ​បានល្អ​មែនទែន​។ បញ្ហា​ដែល​យូ​ណាយ​ធី​ប្រឈម​នៅពេលនេះ​គឺ​ភាពស៊ីសង្វាក់​គ្នា​នៅលើ ទីលាន​ប្រកួត ។
​ ​
ទម្រង់​លេង​នៅក្រៅ​ទឹកដី​មិនបាន​ជួយ​ពួកគេ​ច្រើន​ទេ​ហើយ​ពួកគេ​អាច​ឈ្នះ​ត្រឹម​១​ប្រកួត​ក្នុង ចំណោម​៧​ប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។​
​ ​
មួយ​ប្រកួត​ក្នុងចំណោម​១១​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី ពួកគេ​បានបញ្ចប់​ដោយ​ជោគជ័យ គឺ​យកឈ្នះ​ក្រុម Norwich City ។ ក្រុម​ទាំងពីរ​អាច​នឹង​ទាត់​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក ប៉ុន្តែ​ចាំ មើលថា តើ​ក្រុម​ណាមួយ​មាន​សមត្ថភាព​រកបាន​៣​ពិន្ទុ​នៅក្នុង​ការប្រកួត​នេះ​៕
​ទស្សន​: Manchester City 2-3 Manchester United
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(21:00) Atalanta vs Verona
(00:00) Udinese vs Napoli
(02:45) Lazio vs Juventus
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Lazio vs Juventus

ក្រុម Juventus បាន​ធ្លាក់​មក​លេខ​រៀង​ទី​២​នៅលើ​តារាង បន្ទាប់ពី​ប្រកួត​ស្មើ​ក្រុម Sassuolo កាលពី​ចុង​សប្តាហ៍​មុន​។ ពួកគេ​ប្រឈម​នឹង​ការប្រកួត​ដ៏​តឹងតែង​ជាមួយនឹង​ក្រុម Lazio ដែល មាន​ទម្រង់​លេង​ល្អ ហើយ​ឈរ​នៅ​លេខ​រៀង​ទី​៣​នៅលើ​តារាង​ពិន្ទុ​និង​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​ទឹកដី​។​
​ ​
ក្រុម Juventus ត្រូវការ​ជំនួយ​របស់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) នៅ​តង់​ទី​២ ដើម្បី​ទទួល​១​ពិន្ទុ​ពី​ក្រុម Sassuolo ។​
​ ​
ក្រុម Juventus នៅ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​នៅ​ក្របខណ្ឌ Serie A​ហើយ​លទ្ធផល ស្មើ​កាលពី​ចុង​សប្តាហ៍​បានបញ្ចប់​លទ្ធផល​ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​នៅ​គ្រប់​ក្របខ័ណ្ឌ​ប្រកួត​។ ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៧​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី នៅ​ក្របខណ្ឌ Serie A ប៉ុន្តែ​សម្រាប់​ការប្រកួត​នេះ វា​ពិតជា​ពិបាក​ខ្លាំងណាស់​សម្រាប់​ពួកគេ​។​
​ ​
ក្រុម Lazio ឈរ​នៅ​លេខ​រៀង​ទី​៣​នៅលើ​តារាង​ពិន្ទុ ប៉ុន្តែ​មាន​គម្លាត​៦​ពិន្ទុ​ពី​គូប្រកួត​របស់ខ្លួន​។ ក្រុម Lazio មិនអាច​ចាញ់​ការប្រកួត​នេះ​បានទេ ប្រសិនបើ​ពួកគេ​ចង់​ឡើងមក​លេខ​រៀង​ទី​២​។ ក្រុម Lazio ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ជាមួយ​ទម្រង់​លេង​ដ៏​ល្អ ហើយ​ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​។​
​ ​
ក្រុម​នេះ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៩​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ចាប់តាំងពី ចាញ់​ក្រុម Inter Milan នៅក្រៅ​ទឹកដី​។ ទម្រង់​លេង​នៅក្នុង​ទឹកដី​គឺ​ល្អ​ណាស់​ដោយ​ពួកគេ​លេង ឈ្នះ​៥​ប្រកួត ហើយ​ពួកគេ​ស្មើ​១​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​ដោយ​រកបាន​១៨​គ្រាប់​ក្នុង​៥ ប្រកួត​ចុងក្រោយ​។​
​ ​
មានតែ​ក្រុម Juventus ប៉ុណ្ណោះ ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅក្នុង​លី​កនៅ​រដូវ​កាល នេះ​។ ប្រាកដ​ណាស់ ក្រុម Lazio មានប្រៀប​ជាង​បន្តិច​ដោយសារ​លេង​ក្នុង​ទឹកដី​របស់ខ្លួន​៕
​ទស្សន​: Lazio 3-2 Juventus
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(19:00) Real Madrid vs Espanyol
(22:00) Granada vs Alaves
(00:30) Levante vs Valencia
(03:00) Barcelona vs Mallorca
•​ ​ក្របខ័ណ្ឌ​អា​ល្លឹ​ម៉​ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(21:30) Augsburg vs FSV Mainz 05
(21:30) B. Dortmund vs Fortuna Dusseldorf
(21:30) Borussia Monchengladbach vs B. Munchen
(21:30) Freiburg vs Wolfsburg
(21:30) RB Leipzig vs Hoffenheim
(00:30) Leverkusen vs Schalke 04
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(23:30) Montpellier vs Paris Saint Germain
(02:00) Monaco vs Amiens
(02:00) Nice vs Metz
(02:00) Rennes vs Angers
(02:00) Strasbourg vs Toulouse

ទីតាំងផ្សាយពាណិជ្ជកម្ម