ព្យាយាម​ទទួលទាន​គ្រាប់​ទាំងនេះ​រាល់ថ្ងៃ ដើម្បី​សុខភាព​ល្អ​

753
ចែករម្លែក

អ្នក​មិនអាច​វាយតម្លៃ​អាហារ​តាមរយៈ​ទំហំ​របស់​វា​ឡើយ​! ទោះបីជា​គ្រាប់ពូជ​មាន​ទំហំ​តូច ប៉ុន្តែ​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​អស្ចារ្យ​ចំពោះ​សុខភាព​តាមរយៈ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ ចិញ្ចឹម​ចាំបាច់​ដែលមាន​ផ្ទុក​។

១. គ្រាប​ជី​
ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​។ អ្នកទទួល​ទាន​ជាតិ​ស​សៃ​ច្រើន​ប៉ុណ្ណា​ហានិភ័យ​នៃ ជំងឺ​រ៉ាំរ៉ៃ​ថយចុះ​ប៉ុន​នោះ ហើយ​វា​ក៏​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ លើសពីនេះ​អាហារ ដែលមាន​ផ្ទុក​ទៅដោយ​ជាតិ​ស​សៃ​គ្រប់គ្រាន់​ជួយ​ទប់ស្កាត់​បញ្ហា​ពិបាក​ក្នុងការ​រំលាយ​អាហារ ក៏ដូចជា​អាកា​រៈ​ទល់លាមក រួមទាំង​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។ ចលនា​ពោះវៀន​ត្រឹមត្រូវ​ប្រក្រតី គឺ​សំខាន់​ណាស់​ដើម្បី​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ តាមរយៈ​ការ​បន្ទោ​របង់​។​

២. គ្រាប់​ល្ពៅ​
មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក ស័ង្កសី និង​ប្រូតេអ៊ីន និង​ជា​ប្រភព​ដ៏​ល្អ នៃ​អាស៊ីត​អា​មី​ណូ tryptophan ដែល​ជួយ​ទប់ទល់​បញ្ហា​ថប់​បារម្ភ​។ ម្យ៉ាងវិញទៀត​គ្រាប់​ល្ពៅ​ក៏ មាន​ផ្ទុក​ជាតិ​ខ្លាញ់​ចាំបាច់​ដែល​ជួយ​រក្សា​សុខភាព​ស​សៃ​ឈាម​និង​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ផងដែរ​។​

៣. គ្រាប់​ផ្កាឈូករ័ត្ន​
ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន B រួមបញ្ចូល​ទាំង​សារធាតុ folate និង​វីតាមីន E ជួយ​ការពារ កោសិកា​ពី​ការបំផ្លាញ ព្រមទាំង​ថែរក្សា​សុខភាព​ស្បែក ហើយ​ទប់ស្កាត់​ជំងឺមហារីក​ទៀតផង​។ គ្រាប់​ផ្កាឈូករ័ត្ន​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​អាស៊ីត​ខ្លាញ់​ដែល​ល្អ​សម្រាប់​សុខភាព បេះដូង​ផងដែរ​។​

៤. គ្រាប់ល្ង​
មាន​ផ្ទុក​សម្បូរ​ទៅដោយ​ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម ជាតិ​ស​សៃ ស័ង្កសី វីតាមីន b1 ជាតិ​ដែក និង​ផូស្វ័រ​។ គ្រាប់ពូជ​នេះ​អាច​បញ្ចុះ​សម្ពាធ​ឈាម និង​ការពារ​សុខភាព​ថ្លើម​។ ការទទួល​ទាន គ្រាប់ល្ង​ក៏​ជួយ​ទប់ស្កាត់​ជំងឺ​ជាច្រើន​ផ្សេងទៀត​ដូចជា​ជំងឺហឺត ជំងឺ​រលាក​សន្លាក់ អស់​រដូវ ឈឺក្បាល​ប្រកាំង និង​សូម្បីតែ​ជំងឺ​ពុក​ឆ្អឹង​។​

៥. គ្រាប់​ឪឡឹក​
គ្រាប់​ឪឡឹក​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម ស័ង្កសី ជាតិ​ខ្លាញ់​ល្អ​និង​មាន​លក្ខណៈសម្បត្តិ ប្រឆាំង​ការ​រលាក​ដែល​ល្អ​ណាស់​ក្នុងការ​រក្សា​សុខភាព​បេះដូង​រឹងមាំ​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម