សាលាដំបូង​ខេត្ត​ព្រះ​ដី​ហ​នុ ចុះ​អនុវត្តន៍​ដីការ​រក្សា​ការពារ​ដី​ជម្លោះ​មួយកន្លែង​ជា​លើក​ទី​៣

381
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក អ៊ឹម សុភ័ក្ត្រ ជា​ប្រធាន​អាជ្ញាសាលា នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ ជា​អ្នក​ទ​ទូល​ខុសត្រូវ​ដឹកនាំ​ក្នុង​ការចុះ​អនុវត្តន៍​ដីកា​រក្សា​ការពារ​លេខ ៦៥៧ តរ​/១៨ ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ រវាង​លោក បាញ់ សៀម​អាន ជា​ម្ចាស់បំណុល​និង​លោកស្រី យូ​ចន្ថា ជា​កូនបំណុល​ជា​លើក​ទី​៣ បន្ទាប់ពី​ធ្លាប់​ចុះ​អនុវត្តន៍​ចំនួន​ពីរលើក​រូ​ច​មកហើយ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​។

​យោ​យ​តាម​ខ្លឹមសារ នៃ​ដីការ​រក្សា​ការពារ​ខាងលើ បាន​បញ្ជាក់ថា ក្រៅពី​រដាក់​ការហាមឃាត់​មិន​ឲ្យ​កូនបំណុល លក់ ឬ​ដាក់បញ្ចាំ ក៏ដូចជា ធ្វើ​អំណោយ​លើដី​ទំនាស់​នោះ ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា រាល់​សំណង់​ទាំងឡាយ ដែលមាន​នៅលើ​ទីតាំង​ដី​ទំនាស់​ត្រូវតែ​ធ្វើការ​រុះរើ​ចេញ​វិញ​ឲ្យ​អស់ ដោយ​គ្មាន​ការតវ៉ា​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ចូលរួម​អនុវត្ត​ដិ​ការ​នា​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ នេះ ដំបូង​ឡើយ ពិនិត្យឃើញថា ភាគី​ខាង​លោកស្រី យូ​ចន្ថា រួម​និង​ប្រជាពលរដ្ឋ​មួយចំនួន​ផ្សេងទៀត ដែល​ត្រូវបាន​ស​ង្ស​យ័​ថា លោកស្រី យូ​ចន្ថា ពឹងពាក់​ឲ្យ​មកជួយ​ធ្វើ​ការតវ៉ា​នោះ មាន​សភាព​ខ្លាំង​គួរសម​ដែរ ប៉ុន្តែ​មិនអាច​ទៅរួច​ជាមួយ​ច្បាប់​។​

​ជា​លទ្ធផល លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​មេខ្យល់​មក​ទិញ​ដី​លើដី​ទំនាស់ និង​បង្គោលរបង​ថ្ម​ជាច្រើន​នៅលើ​ទីតាំង​ដី​ទំនាស់ ត្រូវបាន​គណៈកម្មការ​ចម្រុះ ធ្វើ​ការរុះ រើ​អស់​គ្មាន​សល់​។ .

​ជុះ​វិញ​ការ អនុវត្ត​ន៏ ដីការ រក្សា​ការពារ ខាងលើនេះ ក៏មាន កា​រិះគន់ ពី​សំណាក់​មហាជន ជាច្រើន ផងដែរ ដោយ បាន​លើកឡើងថា ជាធម្មតា ដីការ​រក្សា​ការពារ គឺ មានអំណាច ត្រឹម តែ​ធ្វើការ ហាមឃាត់ ទៅ លើ​កូនបំណុល មិន​ឲ្យ លក់ ឬ​បញ្ចាំ ក៏​ជាការ​ធ្វើ​អំ​ណាយ ជាដើម ពោលគឺ រក្សា គ្រង់​យ៉ាង អ្វីដែល នៅ​ដី​ទំនាស់ ឲ្យ​ស្ថិតក្នុង​សភាព​ដើម ផ្ទុយទៅវិញ​ដីការ រក្សា​ការពារ​នេះ បែរ​មានអំណាច​អនុវត្ត​ន៏ រុះរើ វាយកម្ទេច ផ្ទះសម្បែង របស់ កូនបំណុល​អស់​គ្មាន​សល់ ចំណុច អាចនិយាយបាន​ថា​ជា​អំពើ អ​យុ​ត្តិ​ធ​ម៏​សំរាប់​កូនបំណុល ពីព្រោះ​វា​ជា ដីកា​រក្សា​ការពារ មិនមែនជា សា​ក្រម​ស្ថាពរ ទេ​។​

​ជាមួយនិង ការ លើកឡើង​ខាងលើ លោក អ៊ឹម សុភ័ក្ត្រ ជា ប្រធាន អាជ្ញាសាលា នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន អ្វីដែល​តុលាការ​សម្រេច​រុះរើ​សំណង់​នៅលើ​ដី​ទំនាស់​នេះ ដោយ​តុលាការ​យល់ឃើញថា ទីតាំង​ដី​ទំនាស់​នេះ ដើមឡើយ មុនពេល​កើតមាន​ប្តឹងផ្តល់ នៅ​លើដី​ទំនាស់ មិនមាន​សំណង់​អ្វី​ទាំងអស់ តែ​ក្រោយមក​ស្រាប់តែ កើតមាន សំណង់ ជា​ហូរ ហែរ និង​មាន ការ ពុះ​ដី​ឡូ​ត៏​លក់​ពីមួយ​ទៅមួយ ពី​សំណាក់​ក្រុម​បក្ខពួក កូនបំណុល ជាហេតុ ធ្វើ​ឲ្យ​ដំណើរការ និ​តី​វិធី​អនុវត្ត​ន៏ ច្បាប់​មាន​ភាពស្មុកស្មាញ ទើប​សាលាដំបូង​សម្រេច ធ្វើកា​រុះរើ នៅ​សំណង់​ទាំងនោះ ចោល ដើម្បី រក្សា នៅ ស្ថាន ភាព​ទីតាំង​ដី​ទំនាស់​ស្ថិតនៅ​សភាព​ដើម​វិញ រងចាំ សវ​នា​បញ្ចប់ ឈានដល់ ចេញ​ដី​សាលក្រម​ស្ថាន​ពរ តាម​និ​តី​វិធី នៃ​ច្បាប់​រូ​ចរាល់​ទើប​ភាគី​ដែល ឈ្នះក្តី មាន​សិទ្ធិ​ពេញលេញ នៅលើ​ទីតាំង​ដី​ទំនាស់​។

​លោក​ប្រធាន​អាជ្ញា សាលាដំបូង រូប​នោះបាន​បន្តថា ចំពោះ​សំណុំ​រឿងនេះ​ផងដែរ កូនបំណុល​អាច​ប្តឹងតវ៉ា​ទៅ​សាលា​កំពូល​បាន ហើយ​នៅ​ទីបញ្ចប់​តុលាការ​កាត់​ឬក៏​សម្រេច​អោយ​ភាគី​កូនបំណុល​ជា​អ្នក​ឈ្នះក្តី​នោះ ម្ចាស់បំណុល​ដែលមាន​លោក បាញ់​សៀម​អាន ត្រូវតែ​សងការ​រាល់​ការខូចខាត​នេះ ទៅតាម​ភាពជាក់ស្តែង​និង​កំណត់ហេតុ​នៃ​ការចុះ​រុះរើ​ទៅអោយ​កូនបំណុល​វិញ​។​
.
​លោក បាញ់ សៀម​អាន ភាគី​ដើមបណ្តឹង​បាន អះអាងថា លោក​ជា ម្ចាស់ ដី ដែល មាន ទំនាស់ ជាមួយ ឈ្មោះ ទក ផាន ឈ្មោះ ច្រឹ​ក យឺន ឈ្មោះ សួន រ៉ា​ម៉ូ និង​ឈ្មោះ ផាត់ ភិរម្យ បាន​បញ្ជាក់ថា ដី​របស់ លោក មាន ប័ណ្ណ សម្គាល់ សិទ្ធិ ចំនួន ៤ ប័ណ្ណ​៖ ទី​១ – លេខ ពន ០០៦១៧១ (A,0889) ទី​២- លេខ ពន ០០៦១៧២ (A,0890)​ទី​៣- លេខ ពន ០០៥៣២៤ (A,0814)​ទី​៤- លេខ ពន ០០៥៩៨៥ (A,0866)​ដី​ដែលមាន ទីតាំង​ស្ថិតនៅ មណ្ឌល ១ សង្កាត់​លេខ​១ ខណ្ឌ មិត្តភាព ក្រុងព្រះសីហនុ (​បច្ចុប្បន្ន ភូមិ ៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ )​។

​លោក បាញ់ សៀម​អាន បន្ថែម ថា ចំពោះ ឈ្មោះ សួន រ៉ា​ម៉ូ ដែល​បាន ធ្វើការ រំលោភ ដី របស់ លោក​នេះ គឺ​បាន អះអាង ថា មាន ដី ទំហំ ៨០០០​ម៉ែត្រការ៉េ ប៉ុន្តែ មិនឃើញ​មាន ឯកសារ អ្វី​មក បញ្ជាក់ នៅ​តុលាការ នោះឡើយ បែរជា កាត់​ដី របស់ លោក ពុះ​ជា ឡូ​តិ៍ តូចៗ លក់​បន្តរ ដោយ មានតែ កិច្ចសន្យា ការ ផ្ទេរសិទ្ធិ មួយ ច្បាប់ ប៉ុណ្ណោះ ។ លោក បញ្ជាក់ ថា ចំណែក ឯ លោកស្រី យូ ចន្ថា បាន​ចូល មក បំពាន​ដី កម្មសិទ្ធិ របស់ខ្ញុំ បាទ ក៏​មិនមាន ឯកសារ អ្វី ដាក់ជូន តុលាការ នៅឡើយ គឺ គ្រាន់តែ អះអាង ថា ខ្លួន បាន ទទួល ដី​ទំហំ កន្លះ ហិកតា ពី​ឈ្មោះ ទក ផាន និង ឈ្មោះ ច្រឹ​ក យឺន នៅពេលដែល ខ្លួន ជួយ អន្តរាគមន៍ លើ អ្នក ទាំង​២ នេះ ប្ដឹងផ្ដល់ ជាមួយ អ្នកផ្សេង ឈ្នះ ក្ដី តែប៉ុណ្ណោះ ។
​លោក ស្រី យូ​ចន្ថា ភាគី កូនបំណុល​បានធ្វើការ​បញ្ជាក់ថា ដី​ដែល កំពង់​មានទំនាស់​នេះ ជា​ដី​មាន កម្មសិទ្ធិ​ស្រប ច្បាប់ និង​មាន ព្រំប្រទល់​ដល់​អូរ និង​មិនមាន អ្វី​ពាក់ព័ន្ធ​ជាមួយ​ដី​មាន ប​ណ្ណ័​កម្មសិទ្ធិ របស់ លោក បាញ់ សៀម អាន​ទេ ហើយ ដីការ រក្សា​ការពារ មក​អនុវត្ត​ន៏​វាយ​ផ្ទះ​គាត់​នាពេលនេះ វា​ជា​រឿង​អ​យុ​ត្តិ​ធ​ម៏ ខ្លាំង ណាស់​។

​ជាមួយគ្នានេះ សំរាប់ លោក ទក​ផាន ក៏​ដូច លោក ច្រិ​ក គឹម​យឿន បាន​បញ្ជាក់ថា ពួកគាត់ ពិត ជា​បាន កាត់​ដី កន្លះ​ហិកតា ទៅ​ឲ្យ លោក ស្រី យូ​ចន្ថា ពិតមែន គឺ​កាត់ចេញ​ដី​មាន ប​ណ្ណ័​កម្មសិទ្ធិ​ស្រប់ច្បាប់ មិនមាន ពាក់ព័ន្ធ​ជាមួយ​ដី​លោក បាញ់​សៀម​អាន​ទេ ។

​លោក ឈិ​ត សុផាត ចៅសង្កាត់​លេខ​០១ បានបញ្ជាក់​អះអាងថា ដី​ទំនាស់​នេះ គឺជា​ដី​របស់លោក បាញ់​សៀម​អាន ពិតប្រាកដ​មែន​.​ហើយ​កាលនោះ​ទីតាំង​ដី​នោះ​ពីមុន​ស្ថិតនៅ​ភូមិ​០១(​ឬ​ហៅថា​មណ្ឌល់​០១)​ឯ​ដី​ច្រឹ​ក គឹម យឿន និង​ទក​ផាន ជាប់​ជាមួយ​ដី​លោក​បាញ់​សៀម​អាន ដែលជា​ដី​ស្ថិត​តំបន់​អនុ​ក្រិ​ត្យ​៧៦​នៅ​ឆ្នាំ​១៩៩៩​។​

​ដោយឡែក​ចំពោះ​ការចុះ​ស​ហត្ថលេខា​លើ​កិច្ចសន្យា​របស់​ប្រជាពលរដ្ឋ គឺធ្វើឡើង​តាម​ការព្រមព្រៀង​រវាង​ភាគី​ទាំងសងខាង​ទេ ខាង​សាលាសង្កាត់​ពុំបាន​អះអាងថា ដី​នោះ​ជា​ដី​កម្មសិទ្ធិ​ពិតប្រាកដ​របស់​ភាគី សួន​រ៉ា​ម៉ូ និង ផាត់​ភារ​ម្យ​នោះដែរ​។​

​ជុំវិញ​បញ្ហារ​ទំនាស់​ដីធ្លី​ខាងលើនេះ ប្រជាពលរដ្ឋ រស់​តំបន់ (RCI)​ដែល ដឹង រឿង បាន​និយាយប្រាប់ ថា​តាមពិត លោក ស្រី យូ​ចន្ថា បើសិនជា​គាត់ ធ្វើការ​គ្រប់​ដី​ទំ​ហ៊ំ​ត្រឹម កន្លះ​ហិកតា ដែល លោក ច្រិ​ក គឹម យឿន និង លោក​ទក ផាន កាត់ ឲ្យ​នោះ វា​មិន​បញ្ហារ​ទេ តែ លោក ស្រី យូ​ចន្ថា មិន​ត្រឹម គ្រប់គ្រង​ដី របស់ ខ្លូន​នោះទេ បែរជា​មាន គំនិត លោភលន់ វាតទី យក​ដី​ផ្នែក ខាងក្រោយ ដែល​មិនជា​ដី​របស់ ខ្លូន ជិត ១​ហិកតា រហូត ដល់​អូរ ជាហេតុ បង្ករ​ផលប៉ះពាល់ លើដី​មាន កម្មសិទ្ធិ របស់ លោក បាញ់​សៀម អាន ក៏​កើត មានការ​ប្តឹង ផ្តល់ តែម្តងទៅ ហើយ មូលហេតុ ដែល លោក បាញ់​សៀម អាន ប្តឹង លោក ច្រិ​ក គឹម យឿន និង លោក ទក ផាន គឺ​ដោយសារតែ លោកស្រី យូ​ចន្ថា យក​ប្លង់​កម្មសិទ្ធិ របស់​ពួកគាត់​ធ្វើជា​អំណាស់អំណាង ចំណុច​នេះ វា​ជា​រឿង អ​យុ​ត្តិ​ធ​ម៏​ខ្លាំងណាស់ សំរាប់ លោក ច្រិ​ក គឹម យឿន និង លោក ទក ផាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម