ហ្វូង​ខ្លាឃ្មុំ​ទឹកកក​ចូល​រាតត្បាត​ពេញ​ភូមិ​អ្នកស្រុក បង្ក​ការភ័យខ្លាច និង​អសន្តិសុខ

804
ចែករម្លែក

​ខ្លាឃ្មុំ​ទឹកកក (polar bear) មួយ​ហ្វូង​ធំ​ដែលមាន​ចំនួន​រហូតដល់​ទៅ ៥៦​ក្បាល​បាន​ចូល​រាតត្បាត ពេញ​ភូមិ​មួយ​នៅ​ចុង​ភាគ​ខាងជើង​ដ៏​ដាច់ស្រយាល នៃ​ប្រទេស​រុស្ស៊ី បង្ក​ការភ័យខ្លាច និង​អសន្តិសុខ​។​
​ ​
រាល់​សកម្មភាព​សាធារណៈ​ទាំងអស់​នៅ​ភូមិ​រី​កាយ​ពី (Ryrkaypiy) ស្ថិតក្នុង​តំបន់​ជូ​កុ​ត​កា (Chukotka) ត្រូវបាន​លុបចោល​ទាំងស្រុង ហើយ​សាលារៀន​នានា​ត្រូវបាន​យាមកាម​ដើម្បី ការពារ​សុវត្ថិភាព​សិស្ស និង​គ្រូៗ​ពី​ហ្វូង​ខ្លាឃ្មុំ​។​
​ ​
ក្រុម​អ្នក​អភិរក្ស​និយាយថា ការឡើង​កម្ដៅថ្ងៃ​ដែល​ធ្វើឱ្យ​ទឹកកក​ធ្លាក់ចុះ​ជា​មូលហេតុ​បង្ខំ​ឱ្យ​ខ្លាឃ្មុំ ទាំងនេះ​រក​ចំណី​នៅ​សមុទ្រ​មិនសូវ​បាន ទើប​ពួកវា​មករក​ចំណី​ដល់​ភូមិ​អ្នកស្រុក​បែបនេះ​។​
​ ​
​អ្នកជំនាញ​ផ្សេងទៀត​លើកឡើងថា ខ្លាឃ្មុំ​ទឹកកក​ចូល​រាតត្បាត​ភូមិ​នេះ​កាន់តែ​ញឹកញាប់ ហើយ​ដើម្បី​សុវត្ថិភាព​គួរតែ​ជម្លៀស​អ្នកភូមិ​ចេញពី​ទីនេះ​ជា​អចិន្ត្រៃយ៍​។​
​ ​
សូមបញ្ជាក់ថា ជាធម្មតា ខ្លាឃ្មុំ​ទឹកកក​ទាំងនេះ​រស់នៅ​តំបន់ Cape Schmidt ចម្ងាយ​ប្រមាណ ២,២ គីឡូម៉ែត្រ​ពី​ភូមិ​ខាងលើ​៕ ប្រែ​សម្រួលៈ​ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម