១៥​នាក់​ត្រូវបាន​សម្លាប់​នៅ​ទីក្រុង​បា​កដាត​ខណៈ​ដែល​ក្រុម​អ្នក​វាយប្រហារ​បាញ់រះ​

367
ចែករម្លែក

​ពួក​ជន​ប្រដាប់អាវុធ​នៅក្នុង​រថយន្ត​ច្រើន​គ្រឿង​បាន​បាញ់​រះ​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីលាន​ឃី​ឡា​នី​នៅ​ទីក្រុង​បា​កដាត ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៥ នាក់​និង​​របួស​៦០​នាក់​។​

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​២​នាក់​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​ជា​ប៉ូលិស​។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​សន្តិសុខ​អ៊ីរ៉ាក់​។​

​ក្រុមអ្នកតវ៉ា​ដែល​មាន​ការភ័យខ្លាច បាន​រត់ចេញ​ពី​ទីលាន​នោះ ទៅជិត​ទីលាន​តារៀ និង​វិហារ​អ៊ីស្លាម​ដើម្បី​សុវត្ថិភាព​នៅ​ទីនោះ​។​ភ្លាមៗ​នោះ​គេ​មិនដឹង​ច្បាស់​ថា​អ្នកណា​ជា​អ្នកបាញ់​​ប្រហារ​នោះទេ​។​

​ការវាយប្រហារ​នេះ​បាន​កើតឡើង​ស្របពេល​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ស្ពាន​ចំនួន​៣​កន្លែង​នៅ​ក្នុង​ការប្រឈមមុខ​ដាក់​គ្នា​ជាមួយ​កម្លាំង​សន្តិសុខ​។ ​ស្ពាន​ទាំងអស់នោះ​ទៅកាន់​ឬ​នៅ​ជិត​តំបន់​បៃតង​ដែល​មាន​ការការពា​រ​សន្តិសុខ​ខ្លាំង ដែល​ជា​ទីតាំង​ការិយាល័យ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​ការទូត​។​

​អ្នក​តវ៉ា​ម្នាក់​បាន​និយាយថា ” យើង​កំពុងស្ថិត​នៅ​ក្រោម​ការបាញ់​នៅពេលនេះ ជាមួយនឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​”​។ អ្នក​រង​របួស​និង​ទុក្ករបុគ្គល​នៅ​ទី​នេះ​ហើយ​គ្រាប់កាំភ្លើង​​ត្រូវ​បាន​បាញ់​នៅ​កន្លែង​ស្ពាន​ទាំងនោះ​” ។​

​ការវាយប្រហារ​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ហេតុការណ៍​ចាក់​ដោយ​កាំបិត​ដែល​តម្រង់​គោលដៅ​លើ​ក្រុម​បាតុករ ដោយ​បាន​បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់​១៣ ​នាក់​រងរបួស​នៅ​ទីលាន​តារៀ នៃ​ទីក្រុង​បា​កដាត ជា​ទី​ដែល​មាន​ចលនា​បាតុកម្ម​គ្មាន​មេដឹកនាំ​៕​ដោយ​៖​សុខា​/sn

ក្រុមអ្នកតវ៉ា​ប្រឈម​នឹង​កងសន្តិសុខ នៅ​ទីក្រុង​បា​កដាត ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​

ទីតាំងផ្សាយពាណិជ្ជកម្ម