ធ្វើ​មហោស្រព​សត្វ​ស្លាប​មួយ​ដើម្បី​ឲ្យ​សា​ធារ​ណជន​ទាំងអស់​ជួយ​អភិរក្ស​ឡើងវិញ​

763
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា និង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​៧​ខែធ្នូ​នេះ បានធ្វើ​មហោស្រព​សត្វ​ស្លាប​និង​ធម្មជាតិ​មួយ ក្រោម​ប្រធានបទ “​ការអភិរក្ស​សត្វ​ស្លាប​និង​ធម្មជាតិ​សម្រាប់​យើងទាំងអស់គ្នា​”​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​របស់​អង្គការ​សត្វ​ស្លាប​អន្តរជាតិ បាន​លើកឡើងថា គោលបំណង​រៀបចំ​ឲ្យមាន​មហោស្រព​សត្វ​ស្លាប​នេះ គឺ​បង្កើន​ការយល់ដឹង​ដល់​សាធារណជន​ទាំង​អស់ពី​សារសំខាន់នៃ​សត្វ​ស្លាប​និង​ធម្មជាតិ​នៅ​ជុំវិញខ្លួន​យើង និង​បំផុស ឃោសនាអប់រំ​ដល់​មនុស្ស​គ្រប់រូប​ងាក​មកជួយ​អភិរក្ស និង​បង្កើន​បរិមាណ​សត្វ​ស្លាប ដែល​ជិត​ផុត​ពូជ​ឲ្យមាន​ចំនួន​ច្រើន​ឡើងវិញ​។ ហើយ​កាត់បន្ថយនិង​លះបង់​ការបរិភោគ​សត្វស្លាប ពិសេស​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ​នៅ​កម្ពុជា​។​

​ការបើក​ពិព័រណ៍​មហោស្រព​សត្វ​ស្លាប​និង​ធម្មជាតិ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នាពេលនេះ ក៏មាន​ស្តង់​ពិព័រណ៍​នានា​មកពី​ក្រសួងបរិស្ថាន អង្គការ​អភិរក្ស​សត្វ​ព្រៃ​នានា ផ្នែក​ឯកជន​ពាក់ព័ន្ធ​ទៅនឹង​សត្វព្រៃ បាន​ចូលរួម​បង្ហាញជូន​ទស្សនិកជន សាធារណជន​ទស្សនា ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ពី​ការវិនាស​សត្វ​ស្លាប​កន្ល​ង​មក ដោយសារ​មនុស្ស​ជា​អ្នក​បំផ្លាញ​វា​។​

​យើង​ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ល្បីៗ មកពី​អង្គការ​អភិរក្ស​សត្វ​ស្លាប​សំខាន់ៗ និយាយ​អំពី​អត្ថប្រយោជន៍​នៃ​សត្វ​ស្លាប​កម្ពុជា និង​សត្វ​ស្លាប​កម្រ ឬ​ជិត​ផុត​ពូជ ដែល​ទាមទារ​ឲ្យ​យើង​គ្រប់គ្នា​ចូលរួមចំណែក​ការពារ និង​អភិរក្ស​ឡើងវិញ​។​

​កម្ពុជា​ត្រូវបាន​ចាត់ទុកថា ជា​ប្រទេស​សម្បូរ​ដោយ​ជីវចម្រុះ​និង​ធនធានធម្មជាតិ ជា​ជម្រក​នៃ​នៃ​សត្វ​ស្លាប​គ្រប់​ប្រភេទ​។ ក៏ប៉ុន្តែ​មាន​សត្វ​ស្លាប​មួយចំនួនធំ​បែរជា​បាត់បង់​បន្តិច​ម្តងៗ ស្ទើរ​ផុត​ពូជ​អស់​ទៅហើយ​។ ដូចជា​ត្មាត ខ្សឹប ត្រ​យង​យក្ស ត្រ​យង​ចង្កំ​ស កេងកង ក្ងោក ចាបព្រៃ​វែង អំបូរ​កុក​ក្រសារ ត្រដក់ ស្មោញ រនៀល​។​ល​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម