​ប្រធាន​មន្ទីរ​កសិកម្ម​ប្រាប់​ពលរដ្ឋ​ថា​មុន​លក់​ផលិតផល​ត្រូវ​ផ្ទៀងផ្ទាត់​តម្លៃ​ជាមុន​

410
ចែករម្លែក

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ដេប៉ូ​ប្រមូល​ទិញ​ដំឡូង​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​ប្រាប់​ពលរដ្ឋ​ថា​”​សូម​បងប្អូន​ប្រជាកសិករ​មុន​សម្រេចចិត្ត​លក់​ដំឡូង​សូម​សួរ​ផ្ទៀងផ្ទាត់​តម្លៃ​ឱ្យបាន​ច្រើន​កន្លែង​ជាមុនសិន​ដើម្បី​ចៀសវាង​ខាតបង់​ថវិកា​ដោយសារ​ឈ្មួញ​ទម្លាក់​តម្លៃ​។​

​ជំរាបជូន​ប្រជាកសិករ​បន្ទាប់ពី​បងប្អូន​មមាញឹក​ប្រមូល​ផល​ស្រូវវស្សា​ដល់ពេល​បញ្ចប់​និង​រដូវ​ប្រមូល​ផល​ដំឡូង​មី​បានមក​ដល់​ជា​បណ្តើរៗ​ហើយ​។​ក្នុងនោះ​សកម្មភាព​ប្រមូល​ទិញ​ដំឡូង​នៅ​ភូមិ​ប្រយុទ្ធ​ក្រុង​ព្រះវិហារ​មានតម្លៃ​៣៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

តាម​ការបញ្ជាក់​ពី​លោក​វុ​ទ្ឋី​ម្ចាស់​ដេប៉ូ​ទទួល​ទិញ​ដំឡូង​បាន​សុំឱ្យ​បងប្អូន​កសិករ​យើង​ដូចជា​នៅ​ស្រុក​ជ័យ​សែន​ឬ​ស្រុក​ផ្សេងទៀត​ក្នុង​ខេត្តព្រះវិហារ​បាន​ប្រមូល​ផល​ដំឡូង​សូមជួយ​ដឹកជញ្ជូន​ដាក់​មក​ក្បែរ​ថ្នល់ជាតិ​។​ដើម្បី​ងាយស្រួល​បាន​ច្រើន​គ្រប់​ពេញ​១​រថយន្ត​គាត់​នឹង​ឱ្យ​រថយន្ត​ទៅ​ដឹកយក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម