ត្រាំ ប្រាប់​ទៅ​ធនាគារពិភពលោក​អោយ​ឈប់​ផ្តល់​ប្រាក់​កំចី​ដល់​ចិន​

459
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី​៦​ធ្នូ​បាន​អំពាវនាវ​អោយ​ធនាគារពិភពលោក​ឈប់​ផ្តល់ប្រាក់​អោយ​ចិន​ខ្ចី នៅ​មួយថ្ងៃ​បន្ទាប់​ពី​ស្ថាប័ន​ផ្តល់​ឥណទាន​​នេះ អនុម័ត​ផែនការ​ផ្តល់​ប្រាក់​កំចី​ដល់​ចិន​។​

​ធនាគារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អនុម័ត​ផែនការ​មួយ ដើម្បី​ផ្តល់​ប្រាក់​ពី​១​ពាន់​លាន​ទៅ​១,៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ជា​ឥណទាន​ការប្រាក់​ទាប​រហូតដល់​ឆ្នាំ​២០២៥​។​ផែនការ​​នេះ​បញ្ចុះ​ជា​បណ្តើរៗ​កំរិត​ប្រាក់កំចី​ពី​កំរិត​ប្រាក់​ដែល​ត្រូវបាន​ផ្តល់​កាលពី​៥​ឆ្នាំកន្លងមក ដែល​មាន​ចំនួន​ជា​មធ្យម​១,៨​ពាន់​លាន​ក្នុង​មួយឆ្នាំ​។​

​តែ​ប្រធានាធិបតី​អាម៉េរិក លោក​ត្រាំ បាន​សរសេរ​បង្ហោះ​ក្នុង​ទ្វី​ត​ធើ​ថា​«​ហេតុអ្វី​ធនាគារពិភពលោក​អោយ​លុយ​ចិន​ខ្ចី​?​អាចទៅរួច​ទេ​? ចិន​មាន​លុយ​គ្រប់គ្រាន់ និង​បើ​គេ​មិន​មាន​​គេ​អាច​បង្កើត​វា​។​ឈប់​អោយ​ខ្ចី​ទៅ​!»​។​

​ធនាគារ​ពិភពលោក​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន បាន​និយាយថា​« ការផ្តល់​ប្រាក់កំចី​របស់​ធនាគារ​ពិភពលោ​ក​ទៅ​ចិន ធ្លាក់ចុះ​ជា​ខ្លាំង​ហើយ​​នឹង​បន្ត​ចុះ ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​របស់​យើង​ជាមួយ​ម្ចាស់​ភាគហ៊ុន​របស់​យើង រួម​ទាំង​សហរដ្ឋ​អាម៉េរិក​។​យើង​នឹង​ឈប់​ផ្តល់​ប្រាក់​កំចី​នៅ​ពេល​ប្រទេស​ទាំងនោះ​កាន់តែ​មាន​»​។​

​ធនាគារពិភពលោក បាន​ផ្តល់​ប្រាក់​កំចី​ដល់​ចិន​ចំនួន​១,៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំសារពើពន្ធ​២០១៩ ដោយ​ចុះ​ពី​ចំនួន​២,៤​ពាន់​លាន​កាល​ពី​ឆ្នាំសារពើពន្ធ​២០១៧​។​

​តែ​ការទម្លាក់​ចុះ​ចំនួន​ឥណ្ឌា​ទាន​របស់​ធនាគារ​ពិភពលោក​ទៅអោយ​ចិន​ជា​បណ្តើរៗ​នេះ​មិន​បំពេញចិត្ត​រដ្ឋាភិបាល​លោក​ត្រាំ​ទេ ដោយ​លោក​ត្រាំ​បាន​និយាយ​ថា​ចិន​មាន​ពេក​​មិន​សម​នឹង​ទទួល​ជំនួ​អន្តរជាតិ​។​

​ការអំពាវនាវ​របស់​ត្រាំ​កើតឡើង​នៅ​ពេល​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ មុន​ការ​វាយ​ពន្ធ​ជុំ​ថ្មី​របស់​អាម៉េរិក​លើ​ទំនិញ​ចិន​នៅ​ថ្ងៃ​១៥​ធ្នូ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំង​​ពីរ​នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅឡើយ​៕​ដោយ​៖​វាសនា​

​នៅពេល មហាអំណាច​សេដ្ឋកិច្ច​ផុត​លេខ​ទាំង​ពីរ​នៅ​មិនដឹង​ជា​អាច​សំរេច​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១​បាន​មុន​ដំណាច់​ឆ្នាំ​ដែរ​ឬ​អត់ លោក​ត្រាំ​បាន​ព្រលយ​ពាក្យ​នៅ​សប្តាហ៍​នេះ​​ថា លោក​មិន​ប្រញាប់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ណាមួយ​ជាមួយ​ចិន មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​នៅ​ខែវិច្ឆិកា​ឆ្នាំ​ក្រោយ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ