​លោក​ហ៊ុន​ម៉ា​ណែ​ត​!​រាជរដ្ឋាភិបាល​ខិតខំ​ពង្រឹង​សន្តិភាព​និង​ទាក់ទាញ​វិនិយោគ​បរទេស​

363
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ហ៊ុន​ម៉ា​ណែ​ត​ប្រធាន​គណៈកម្មការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​យ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​ថ្លែងថា​អ្វីដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ពង្រឹង​លំនឹង​សន្តិភាព​។​លំនឹង​ស្ថិរភាព​ពង្រីក​វិសាលភាព​សេដ្ឋកិច្ច​ទាក់ទាញ​វិនិយោគ​បរទេស​និង​ក្នុងស្រុក​។​

​ដើម្បី​បង្កើន​ឱកាស​ធុរកិច្ច​និង​ការងារ​ព្រមទាំង​ការពង្រឹង​ការអនុវត្ត​ច្បាប់​និង​បទដ្ឋាន​ការងារ​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​នៃ​ទីផ្សា​សេរី​និង​បង្កើន​ភាពជោគជ័យ​ឱ្យ​ប្រជាពលរដ្ឋ​។​ដោយឡែក​ការប្រកួតប្រជែង​នៅក្នុង​ក្របខណ្ឌ​ទីផ្សារសេរី​នេះ​ក៏ត្រូវ​ពឹងផ្អែក​ជា​ចម្បង​លើ​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​យើង​ផ្ទាល់​។​

​ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​តស៊ូ​ដើម្បី​ទទួលបាន​នូវ​ឱកាស​ទាំង​ក្នុង​និង​ក្រៅប្រទេស​ក្នុង​បរិបទ​នៃ​ចរន្ត​សាកលភាវូបនីយកម្ម​ស​ព្វ​ថ្ងៃនេះ​។​ការ​ថ្លែង​នេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន​១.២៣៣​រូប​នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) សាខា​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០១៩​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​បញ្ជាក់ថា​ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេសជាតិ​ការ​ទ្រទ្រង់​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំង​ក្នុងពេល​បច្ចុប្បន្ន​ចំពោះមុខ​និង​ទៅ​អនាគត​គឺ​អាស្រ័យ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​កត្តា​អាទិភាព​ចាំបាច់​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ត​។​

​កែទម្រង់​ទៅមុខ ដើម្បី​ធានាបាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​និង​សមត្ថភាព​ជំនាញ សម្រាប់​បម្រើ​សង្គមជាតិ​និង​ទីផ្សារការងារ​ពីព្រោះ​សេដ្ឋកិច្ច​ដែល​ដំណើរការ​បានល្អ​គឺ​សេដ្ឋកិច្ច​ដែលមាន​ការបណ្តុះបណ្តាល​,​ការប្រើប្រាស់​និង​ការគ្រប់គ្រង​នូវ​មូលធន​បញ្ញា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​អាទិភាព​ទី​១ ហើយ​តែងតែបាន​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា​និង​សំណូមពរ​ទាំងឡាយ​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​បង្កើត​ធនធានមនុស្ស​និង​មូលធន​បញ្ញា​ប្រកបដោយ​គុណភាព​សមត្ថភាព​ស្របតាម​និន្នាការ​រីកចម្រើន​និង​បទដ្ឋាន​អប់រំ​នៅក្នុង​តំបន់​និង​ពិភពលោក​។​

​លោក​បាន​បន្តថា នៅក្នុង​ការវាយតម្លៃ​លើ​កម្រិត​នៃ​វិស័យ​អប់រំ​យើង​អាច​ប្រើប្រាស់​ការវាស់វែង​ជាច្រើន ជាពិសេស​តាមរយៈ​ការពិនិត្យ​លើ​គុណភាព​ធនធានមនុស្ស​ហើយ​គុណភាព​ធនធានមនុស្ស​នេះ​អាច​ឆ្លុះបញ្ចាំង​តាមរយៈ​សមត្ថភាព និង​លទ្ធផល​ការងារ​របស់​ប្រជាពលរដ្ឋ​យើង​។

ជាក់ស្តែង ទោះបី​យើង​ធ្លាប់​ទទួលរង​ការបំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម​ធ្វើឱ្យ​អតីតកាល​របស់​យើង​ជួបប្រទះ​នូវ​ភាពអន់ថយ ប៉ុន្តែ​បច្ចុប្បន្ននេះ យើង​មានការ​រីកចម្រើន​លឿន ជាពិសេស​កំណើនសេដ្ឋកិច្ច​ខ្ពស់ ដែល​ជាប់​ឯក​ត្ត​កម្ម​ក្នុងចំណោម​ប្រទេស​ទាំង ១០ លើ​ពិភពលោក​។

​ភាពជោគជ័យ​នេះ​កើតឡើង​ដោយសារ​ទស្សនៈ​,​សមត្ថភាព​និង​ស្នាដៃ​ការងារ​របស់​កូន​ខ្មែរ​ទាំង​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​,​មុខងារសាធារណៈ​,​វិស័យ​ឯកជន​និង​សង្គម​ស៊ីវិល​។​ទាំងនេះ​ជា​សក្ខីភាព​ពិត​ជាក់ស្តែង​នៃ​កម្រិត​គុណភាព​នៃ​វិស័យ​អប់រំ​របស់​យើង​ជា​មោទនភាព​នៃ​ធនធានមនុស្ស​ខ្មែរ​ដែល​បណ្តុះបណ្តាល​ដោយ​ប្រព័ន្ធ​អប់រំ​ខ្មែរ​និង​ដោយមាន​ការចូលរួម​ជួយ​មួយផ្នែក​ផងដែរ​ពី​សំណាក់​ប្រទេស​ជា​ដៃគូ​មួយចំនួន​។

ថ្នាល​នៃ​ធនធានមនុស្ស​នេះ​ក៏​ត្រូវបាន​បំពេញបន្ថែម​ដោយ​ការអប់រំ​ផ្នែក​ពុទ្ធចក្រ​ធ្វើឱ្យមាន​ធនធានមនុស្ស​ក្នុង​មួយឆ្នាំៗ​ដែល​ចូលរួម​បម្រើ​សង្គមជាតិ​កាន់តែ​ប្រកបដោយ​គុណភាព​មាន​សមត្ថភាព​ចំណេះដឹង​សមត្ថភាព​គុណធម៌​និង​សមត្ថភាព​សីល​ធ៌​ម​។​ខ្មែរ​ទាំងអស់​រួបរួម​គ្នា​នឹង​ធ្វើឱ្យ​ប្រទេស​យើង​កាន់តែ​មានការ​រីកចម្រើន​។

​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​លើកឡើងថា​បរិយាកាស​គ្របដណ្តប់​ថ្មី​នៅក្នុង​ការងារ​កែទម្រង់​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល​គឺ​ដើម្បី​បង្កើត​នូវ​ក្តីសង្ឃឹម​និង​កាលានុវត្តភាព​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ជាពិសេស​ស្រទាប់​យុវជន​ដែលជា​កម្លាំង​បន្តវេន​នៅក្នុង​ការដ្ឋាន​នៃ​ការកសាង​និង​អភិវឌ្ឍ​កម្ពុជា​ក៏ដូចជា​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការធ្វើសមាហរណកម្ម​ទៅក្នុង​សហគមន៍​អាស៊ាន​២០១៥​។​

​ក្នុងនោះ​កំពុង​បន្ត​ជាមួយនឹង​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​អាច​នឹងមាន​ចំណេះដឹង​ស្របតាម​ស្តង់ដារ​មួយ​សមស្រប​ព្រមទាំង​អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារការងារ​ក្នុង​តំបន់​និង​លើ​សាកលលោក​និង​អាច​ក្លាយជា​កម្លាំង​ស្នូល​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​។​

​ជាមួយគ្នានេះ​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​អបអរសាទរ​ជាមួយ​និស្សិត​ជ័យលាភី​និង​មាតាបិតា​អាណាព្យាបាល​ចំពោះ​ការបញ្ចប់​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​របស់​កូនៗ​ដែល​នេះ​គឺជា​មោទនភាព​របស់​គ្រួសារ​បន្ទាប់ពី​លោក​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ស្រឡាញ់​ទុក​ដូច​គ្រាប់ពេជ្រ​តាំងពី​តូច​មក​។

​សូម​អបអរសាទរ​ផងដែរ​ចំពោះ​ការរីកចម្រើន​របស់​សាកលវិទ្យាល័យ​ដែល​អាច​ចាត់ទុក​បានជា​ការចូល​រួមចំណែក​មួយ​យ៉ាងសំខាន់​មិនអាច​ខ្វះ​បានជា​មួយ​រាជរដ្ឋាភិបាល​ក្នុងការ​បន្ត​កសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​។​ដើម្បី​ឈានទៅ​សម្រេចបាន​តាម​គោលដៅ​នៃ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​អប់រំ​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ក៏ដូចជា​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​៕S/


​រូប​ថ​តៈ​លោក​ហ៊ុន​ម៉ា​ណែ​ត​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​

ទីតាំងផ្សាយពាណិជ្ជកម្ម