ខែវិច្ឆិកា​មូលនិធិ​គន្ធបុប្ផា​បានទទួល​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​ជិត​៩០​លាន​រៀល​និង​ជាង​១៣​ម៉ឺន​ដុល្លារ​

438
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្នុង​ខែ​វិ​ច្ជិ​កា​ឆ្នាំ​២០១៩​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែលជា​មូលនិធិ​ផ្លូវការ​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​ក្នុង​គោលដៅ​ចូលរួម​ធានា​និរន្តរភាព​នៃ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​បានទទួល​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​នានា​នូវ​ទឹកប្រាក់​សរុប​ចំនួន​៨៧.៣៧៩.៥៨២​រៀល​និង​១៣០.៥៦៧​ដុល្លារ​អាមេរិក​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៧​ធ្នូ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​ ​

​ថវិកា​បរិច្ចាគ​សរុប​ក្នុង​ខែ​វិ​ច្ជិ​កា​នេះ​ទទួលបាន​ពី​សមាជិក​សរុប​ចំនួន​៧.៥៨៩​រូប​ដែល​រួមមាន​សមាជិក​កិត្តិយស​ចំនួន​៣​រូប​,​សមាជិក​គាំទ្រ​ចំនួន​៥.១៧៩​រូប​និង​សប្បុរសជន​ផ្សេងៗ​ចំនួន​២.៤០៧​រូប​។ មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​បរិច្ចាគ​នូវ​ថវិកា​សម្រាប់​ទ្រទ្រង់​និង​ធានា​ឱ្យបាន​នូវ​កិច្ចដំណើរការ​ប្រកបដោយ​ចីរភាព​ប្រសិទ្ធភាព និង​គុណភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥ ទីតាំង សំដៅ​លើកកម្ពស់​សុខុមាល​ភាព​របស់​កុមារ និង​ទារ​កនៅ​កម្ពុជា​។​

សូម​ជម្រាបជូន​ថា​សមាជិក​កិត្តិយស​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បរិច្ចាគ​ចាប់ពី ២០.០០០.០០០​រៀល​/៥ .០០០​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​។ ចំណែក​សមាជិក​គាំទ្រ​ដោយ​បរិច្ចាគ​ចាប់ពី ៥.០០០​រៀល ក្នុង​មួយខែ​/៦០.០០០​រៀល​ក្នុង​មួយឆ្នាំ​។​គួរ​បញ្ជាក់ថា​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០១៩​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានប្រគល់​ថវិកា​សរុប​ចំនួន ១០.៨៩២.៤០៤​ដុល្លារ​អាមេរិក ដែល​បានមកពី​ការបរិច្ចាគ​នានា ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម