​ក្នុង​ខែវិច្ឆិកា​ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់​២៥៥​គ្រឿង​និង​ពិន័យ​ជាង​៥​រយ​លាន​រៀល​

326
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​២៥៥​គ្រឿង​។​ក្នុងនោះ​ពិន័យ​បាន​ថវិកា​សរុប​ចំនួន​៥៣២.៨០០.០០០​រៀល​។​

គេ​សង្កេតឃើញថា​ចំនួន​រថយន្ត​ដែល​ចាប់បាន​ទាំងនេះ​មានការ​កើនឡើង​ចំនួន​៤៣​គ្រឿង​គឺ​ពី​២១២​គ្រឿងក្នុង​ខែតុលា​មក​២៥៥​គ្រឿងក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ៣៤​តោន​។​

​សូមបញ្ជាក់ថា ស្ថានីយ​ថ្នល់កែង នៅ​ខេត្តកំពង់ចាម ចាប់បាន​បទល្មើស​ច្រើនជាងគេ គឺ​៤៥​រថយន្ត បន្ទាប់មក​នៅ​ស្ថានីយ​ប្រាសាទ ខេត្តកំពង់ធំ​ចំនួន​៣៣​រថយន្ត​,​នៅ​ស្ថានីយ​អង់​ស្នួល​ខេត្តកណ្តាល ២៨​រថយន្ត​,​ស្ថានីយ​ព្រៃ​ព្នៅ​ខេត្តព្រៃវែង​ចាប់បាន​១៤​រថយន្ត​និង​នៅ​ស្ថានីយ​លង្វែក​ខេត្តកំពង់ឆ្នាំង​ចាប់បាន​រថយន្ត​ល្មើស​ចំនួន​៩៕S/