​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដេញចាប់​មុខ​ញ្ញា​ឆក់​បាន​២​នាក់​

361
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ប្រដេញ​តាម ស្ទាក់​ចាប់ខ្លួនបាន​ភ្លាមៗ​បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​អ្នកដំណើរ​មិនបាន​សម្រេច​។ កាលពី​រសៀល ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​បេតុង ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ផ្អើល​រត់​ដេញចាប់បាន ដល់​ភូមិ​កិ​ត្ត​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ទាំង​២​នាក់​ចាប់ខ្លួនបាន​ទី​១​ឈ្មោះ​ជា​រ៉ា​វីត​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​ជួយ​លក់​រថយន្ត​ឪពុកម្តាយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០២០​ពណ៌​ខ្មៅ​អត់​ស្លាក​លេខ​ដែល​ឪពុក​ទើប​ទិញ​ឱ្យ​កាលពី​រសៀល​ថ្ងៃទី​៥ ខែធ្នូ ។ ទី​២ ឈ្មោះ លី ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HW-9355 ស្លាក​លេខ ឆ្កឹះ​លុប​បា​កូដ មុខសញ្ញា​ចាស់ ឆក់​រាប់​ភ្លេច ។​

​ប៉ូលិស​ក្របួច​ជាប់​នាំយកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​ខណ្ឌ​បន្ត​តាម​នីតិវិធី ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ