យប់​នេះ​មាន​ចាក់​បញ្ចាំង​បន្ត​ផ្ទាល់​ការប្រកួត U22 កម្ពុជា​ប៉ះ​វៀតណាម​នៅ​សួន​មុខ​វត្ត​បទុម​វ​តី និង​មុខ​ណាហ្គា​

513
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ជាការ​គាំទ្រ​ក្រុមបាល់ទាត់​កម្ពុជា​នៅ​ម៉ោង​៧៖០០​នាទ​យប់ ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការចាក់​បញ្ចាំង​ការផ្សាយ​បន្ត​ផ្ទាល់ ការប្រកួត​បាល់ទាត់ SEA Games 2019 វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​កម្ពុជា និង​វៀតណាម នៅ​សួន​មុខ​វត្ត​បទុម​វ​តី និង​មុខ​ណាហ្គា សួនច្បារ​សម្ដេច​តេ​ជោ ហ៊ុន សែន​។​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អញ្ជើញ​បងប្អូន​ចូលរួម​ទស្សនា និង​គាំទ្រ​ទាំងអស់គ្នា នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ចាប់ពី​ម៉ោង ៧៖០០​យប់​តទៅ​។​

​ការប្រកួត​ដ៏​កម្រ​នេះ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ​កម្ពុជា​ក៏ដូចជា​អ្នកគាំទ្រ​វៀតណាម ដ្បិត​នេះ​គឺជា​លើកដំបូង ដែល​ក្រុម​ទាំងពីរ​បាន​ជួបគ្នា ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ កម្ពុជា និង​វៀតណាម​ធ្លាប់​ជួបគ្នា​៣​លើក​មកហើយ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ព្រឹត្តិការណ៍​នេះ​ដោយ​កម្ពុជា​បាន​បរាជ័យ​ទាំង​៣​ប្រកួត ពោលគឺ​ឆ្នាំ​១៩៩៥ ចាញ់ ៤-០, ឆ្នាំ​២០០៩ ចាញ់​៦-១ និង​ឆ្នាំ​២០១៧ ចាញ់ ៤-១​។​

​គួរ​បញ្ជាក់ថា​៖​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃនេះ​មាន​២​គូ​គឺ​មុន​ឈានដល់​ការប្រកួត​រវាង​កម្ពុជា និង​វៀតណាម​គឺ​ក្រុម​U22​មី​យ៉ាន់​ម៉ា​ត្រូវ​ជួប​ក្រុម​U22​ឥណ្ឌូនេស៊ី​ដើម្បី​ប្រជែង​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម