​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​ចាប់​រថយន្ត​និង​គោយន្ត​ដឹកឈើ​ពីរ​គ្រឿង​

377
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បង្ក្រាប​រថយន្ត​និង​គោយន្ត​កន្ត្រៃ​ដឹង​ឈើ​ពីរ​គ្រឿង​ប្រគល់ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​លែង​មួយ​ទុក​មួយ​។​ហេតុការណ៍​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បង្ក្រាប​នេះ​ធ្វើឡើង​ត្រង់ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ​ស្ថិត​ក្នុងភូមិ​កណ្តាល​ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​។​

​លោក​យស់​ឌី​ណា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​កម្លាំង​ចុះ​ល្បាត​ប្រទះឃើញ​រថយន្ត​ដឹកឈើ​(​ប្រភេទ​គ្រឿងផ្ទះ​)​។​លោក​បាន​បន្តថា​ឈើ​និង​ក្នុង​រថយន្ត​នេះ​មាន​ចំនួន​៣.៤២០​ម៉ែត្រគូប​ហើយ​លោក​បាន​បន្ត​ចាប់​គោយន្ត​កន្ត្រៃ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទីតាំង​ដែល​កំពុងតែ​បង្ក្រាប​មក​សាកសួរ​នាំរ​ក​លិខិត​តែ​មិនមាន​ទើប​ឃាត់​តែម្តង​។​

​ឈើ​នៅលើ​គោយន្ត​កន្ត្រៃ​ជា​ប្រភេទ​សរស​ជ្រុង​មាន​ចំនួន​១២​ដើម​ស្មើ​០៩.៦០​ម៉ែត្រគូប​សរុប​ទាំង​ឈើ​លើ​រថយន្ត​និង​គោយន្ត​ក​ន្ក្រៃ​ចំនួន​៤.៣៨០​ម៉ែត្រគូប​។​លោក​ប្រគល់ឱ្យ​ជំនាញ​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​ជា​អ្នក​បន្ត​នីតិវិធី​។​រហូតដល់​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​ក្រុម​អ្នកយកព័ត៌មាន​បាននាំគ្នា​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​ដើម្បី​ទៅ​ថត​ផ្តិត​យក​រូបភាព​មក​ផ្សព្វផ្សាយ​តែ​មិន​បានឃើញ​រថយន្ត​ខាងលើ​នោះទេ​ឃើញតែ​គោយន្ត​ដែល​ដឹង​ឈើ​ជ្រុង​ទៅវិញ​។​

​ខណៈដែល​ក្រុម​អ្នកយកព័ត៌មាន​សូរ​ទៅ​លោក​ចាន់​មុន្នីនាថ​នាយផ្នែក​របាល​ព្រៃឈើ​បសេដ្ឋ​ស្តីទី​ថា​មូលហេតុ​ដែល​លោក​ដោះលែង​រថយន្ត​ដឹកឈើ​ខាងលើ​ដោយសារ​មានច្បាប់​ដេប៉ូ​ទើប​លោក​ឱ្យ​ត្រឡប់​ទៅវិញ​៕S/​